ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ
0

ឯកឧត្តម រស់ សារាំ ដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការអនុវត្តច្បាប់ព្រហ្មទណ្ឌ

កំពង់ធំ: នៅថ្ងៃចន្ទ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ សាលាស្រុកបារាយណ៍ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហការ និងការអនុវត្តច្បាប់ព្រហ្មទណ្ឌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ និង លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍។ ដោយមានការឧបត្ថម្ភគាំទ្រពីឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅក្នុងអគារសាលប្រជុំរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ស្ថិតនៅភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមាសភាពចូលរួម រួមមាន ÷ លោកព្រះរាជ អាជ្ញារង លោកអភិបាលរងស្រុក លោកប្រធាន-អនុប្រធាន មន្ត្រីនៃលេខាធិការដ្ឋាន លោកក្រឡាបញ្ជី កងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក មូលដ្ឋានកងរាជអាវុធហត្ថស្រុក ផ្នែកប្រតិបត្តិការសឹករងស្រុក មេឃុំ មេភូមិ មន្រ្តីជលផល មន្រ្តីភូមិបាល និងមន្ត្រីនៃរដ្ឋបាលស្រុកបារាយណ៍ សរុបចំនួន ១២៣នាក់ (ស្រី១២នាក់)។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តម រស់ សារាំ បានមានមតិស្វាគមន៍ និងបានលើកឡើងអំពីគោលបំណងសំខាន់ៗ ចំនួន០៣ ដូចខាងក្រោម÷ ១.ផ្សព្វផ្សាយអំពីក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ដោយធ្វើបទបង្ហាញសង្ខេបដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង។ ២.ពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌ។ ៣.ជំរុញ បង្ការ និងបង្ក្រាបបទល្មើសចាំបាច់សំខាន់ៗ រួមមាន បទល្មើសគ្រឿងញៀន, ក្មេងទំនើង, ចរាចរណ៍, ឃាតកម្ម, ហិង្សា,  លួចឆក់ប្លន់, ឆបោកតាមប្រព័ន្ធទំនាក់ទំនងសង្គម, ល្បែងសុីសង, កម្ចីក្រៅផ្លូវការគ្មានអាជ្ញាបណ្ណ, ជលផល និងនេសាទខុសច្បាប់, ធនធានធម្មជាតិ, ក្លែងបន្លំឯកសារ, ផ្តល់ឯកសារដោយទុច្ចរិត, សុំផ្តល់ឯកសារដោយទុច្ចរិត និងបទល្មើសសុំផ្តល់លិខិតបញ្ជាក់មិនពិត។ ៤.ដោះស្រាយបញ្ហាប្រឈមនានារវាងស្ថាប័នអយ្យការអមសាលាដំបូងខេត្ត និងអាជ្ញាធររដ្ឋបាលភូមិ ឃុំ ស្រុក។

ឯកឧត្តម រស់ សារាំ ស្នើសុំឱ្យថ្នាក់ដឹកនាំរដ្ឋបាលស្រុកបារាយណ៍ កងកម្លាំងទាំងបី មេឃុំ មេភូមិ  មន្រ្តីជលផល មន្ត្រីភូមិបាល និងមន្ត្រីទាំងអស់ ចូលរួមផ្តល់កិច្ចសហការគាំទ្រនូវយុទ្ធនាការ និងការអនុវត្តគោលនយោបាយនានា របស់ក្រសួងយុត្តិធម៌ ដើម្បីបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ត្រឹមត្រូវ តម្លាភាព និង ប្រសិទ្ធភាព ព្រមទាំងបន្តធ្វើកិច្ចសហការឲ្យកាន់តែស្អិតរមួត ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងឡាយ ក្នុងដែនសមត្ថកិច្ចស្រុកបារាយណ៍ នៃខេត្តកំពង់ធំ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
ដោយ :សំ នៀង

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com