ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក»
កំពង់ចាម:នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» ។ ពិធីនេះដែរបានធ្វើនៅនៅបរិវេណសួនច្បារមាត់ទន្លេក្រុងកំពង់ចាម ដោយមានចូលរួមពី កងកម្លាំងទាំងបី មន្ទីរ-អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង អង្គការពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ៕
ដោយ:សំ ណាង