ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ
0

ពលរដ្ឋ៤គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា

កំពង់ធំ:នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក អ៊ុត វណ្ណរ៉ា អភិបាល នៃគណៈអភិបាលស្រុកកំពង់ស្វាយ និងជាប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ រួមជាមួយ ក្រុមការងារស្រុក លោកមេឃុំ បាននាំយកអំណោយមនុស្សធម៌ របស់អនុសាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយមួយចំនួនទៅ ជួយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ទ្រាក់របើកដំបូលផ្ទះ៤គ្រួសារ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណរ៉ា ប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយ បានបញ្ជាក់ថាផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលមានចំនួន២ឃុំគឺ÷ ១-ឃុំជ័យមាន២គ្រួសារ÷ ម្ចាស់ផ្ទះទី១ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៨:៤០ នាទីយប់  មានករណីភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ ឈ្មោះ យ៉ិត ម៉ុន ភេទស្រី អាយុ៥៥ ឆ្នាំ នៅភូមិព្រៃទប់ ឃុំជ័យ របើកដំបូលផ្ទះមួយចំហៀង ប្រក់ស័ង្កសីអស់ចំនួន១៥សន្លឹក ផ្ទះមានទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ ផ្ទះប្រក់ដំបូលស័ង្កសី រណាបក្តា ជញ្ជាំងស័ង្កសី។ ម្ចាស់ផ្ទះទី២ ឈ្មោះ សៀម ហ៊ឺស ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិមហរ៍ របើកដំបូលផ្ទះទាំងស្រុង ដំបូលប្រក់ស័ង្កសី ផ្ទះមានទំហំ៤ម៉ែត គុណ ៦ម៉ែត្រ ប្រក់ដំបូលស័ង្កសី ជញ្ជាំងស័ង្កសី។ ២-ឃុំត្រពាំងប្ញស្សីមាន២គឺគ្រួសារ÷ ម្ចាស់ផ្ទះទី១នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង២១: ៣០នាទី មានករណីខ្យល់កន្ត្រាក់លាយឡំទៅដោយភ្លៀងបណ្ដាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន១ខ្នងទំហំ6ម៉ែត្រx8ម៉ែត្រ រនាបក្តារ(កម្ពស់០.៥ម៉ែត្រពីដី) ជញ្ជាំងស័ង្កសី និងដំបូលស័ង្កសី។ ក្នុងនោះខូចខាតរបើកដំបូលស័ង្កសីចំនួន១០សន្លឹក។ ម្ចាស់ផ្ទះឈ្មោះ ឡុង ហ៊ីម ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ម្ចាស់ផ្ទះទី២ រស់នៅភូមិសេរីវង្សរបើកដំបូល១ខ្នង (ផ្ទះបាយខាងក្រោយ)ខូចខាតស័ង្កសី១២សន្លឹង នឹងបាក់ឃ្នាបទាំងស្រុង ផ្ទះទំហំ៦ម៉ែត្រ គុណ ៧ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ កន ដែន ភេទប្រុស អាយុ៣៣ឆ្នាំ។

សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន៤គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់របើកដំបូលផ្ទះ បានទទួលអំណោយមនុស្សធម៌ពីអនុស្សាកាកបាទក្រហមកម្ពុជាស្រុកកំពង់ស្វាយក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ២៥គីឡូក្រាម តុង០១ ទឹកត្រី០១យួរ ទឹកស៊ីអ៉ី០១យួរ និងថវិកា ១០០.០០០រៀលផងដែរ៕
ដោយ:សំ នៀង

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com