ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

លោកនួន ផារ័ត្នប្រធានបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំប្រគល់សម្ភារ:ជូនតំបន់ប្រតិបត្តិការសឹងរងខេត្ត

កំពង់ធំ:នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ លោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានដឹកនាំសហការី នៃថ្នាក់ដឹកនាំខេត្ត អញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ ណែនាំ និងប្រគល់ភារកិច្ចមួយចំនួន ព្រមទាំងបានឧបត្ថម្ភនៅអង្ករចំនួន ១០តោន អង្រឹងមានមុងសម្រាប់កងទ័ពចំនួន២០០ អង្រឹង ថវិកាចំនួន​ ១៨,០០០,០០០​ រៀល​ និង​ប្រេង​សាំង​ចំនួន១,០០០​ លីត្រ​ ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករង នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងថ្លៃងសន្ទរកថាស្វាគមន៍ និងបានរាយការណ៍ជូនលោក នួន ផារ័ត្ន និងប្រតិភូ អំពីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ពិសេសភារកិច្ចរបស់កងកម្លាំងអន្តរាគមន៍ ដែលបច្ចុប្បន្នកំពុងត្រៀមបម្រុង ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងលោកប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងភារកិច្ចការពារបូរណភាពទឹកដី , ភារកិច្ចជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងជាកម្លាំងស្នូលក្នុងការបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

លោក នួន ផារ័ត្ន ក្នុងនាមគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចសហប្រតិបត្តិការ ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ពិសេសជាកម្លាំងស្នូលក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។
លោក នួន ផារ័ត្ន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងភារកិច្ចការពារជាតិសាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដី ព្រមទាំងត្រូវត្រៀមកម្លាំងគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងរដូវវស្សាខាងមុខនេះ និងបន្តចូលរួមអនុវត្តក្នុងភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលលទ្ធផលល្អបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឲ្យនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោក នួន ផារ័ត្ន ដែលតែងតែបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងក្នុងការជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនដល់អង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាពេលកន្លងទៅ ក៏ដូចជាថ្ងៃនេះ និងបានសូមគោរពជូនពរលោកប្រធាន ព្រមទាំងប្រតិភូទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយ:សំ នៀង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com