ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

រដ្ឋបាលខេត្តតាកែវគ្រោងនឹងរៀបចំបាញ់កាំជ្រួចដើម្បីអបអរសាទគឿងចក្រជីកព្រែកហ្វូនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ

តាកែវ: អភិបាលខេត្តតាកែវតាកែវលោក វ៉ី សំណាង បានប្រកាសឲ្យដឹងថា រដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំ បាញ់កាំជ្រួចដើម្បីអបអរ នៅពេលគ្រឿងចក្រជីកព្រែកជីកហ្វូណនតេជោ បានចូលមកដល់ទឹកដីខេត្តតាកែវ នៅពេលខាងមុខឆាប់ៗនេះ។
ថ្លែងនៅក្នុងកិច្ចប្រជុំតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនិង រដ្ឋបាលខេត្តតាកែវ និងក្រុមការងារបោះ បង្គោលព្រុំព្រែកជីកហ្វូណនតេជោ នៅខេត្តតាកែវ នៅព្រឹកថ្ងៃ ច័ន្ទ ទី ២ខែ មិថុនា ឆ្នាំ ២០២៥នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍ថា វាជារឿងប្រវត្តិសាស្រ្តមួយរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បន្តមកការដឹកនាំរបស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត ដែលបានកសាងព្រែកជីក ហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេមេគង្គទៅសមុទ្រ ដែលព្រែកជីកនេះ នឹងជួយដល់សេដ្ឋកិច្ចជាតិ ជាច្រើនតាមរយៈ ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកដែលមានរយៈពេលខ្លីនិងការចំណាយអស់ថវិការតិច ដែលកន្លងមករាល់ទំនិញ របស់ កម្ពុជា បានដឹកជញ្ជូនទៅសមុទ្រ ឆ្លងកាត់តាមប្រទេសវៀតណាម ដែលការដឹកជញ្ជូនមានរយៈពេលវែង និងចំណាយ អស់ថវិការច្រើន។
ឯកឧត្តម វ៉ី សំណាង បានថ្លែងបន្តថា ការរៀបចំពិធីអបអរគ្រឿងចក្រ ជីកព្រែកជីកហ្វូណនតេជោ តាមរយៈការបាញ់ កាំជ្រួច ដែលអាជ្ញាធរខេត្តនិងរៀបចំ គឺដើម្បីបង្ហាញពីមោទនៈភាពជាតិ ពីស្មារតីប្រជាពលរដ្ឋគាំទ្ររាជរដ្ឋាភិបាល ដែលប្រឹងប្រែងកសាងសមិទ្ធិផលប្រវត្តិសាស្រ្តជូនជាតិនិងប្រជាពលរដ្ឋ ហើយក៍បង្ហាញឲ្យក្រុមអគតិមួយចំនួន ឲ្យបាន ឃើញពីការរីកចម្រើនលើកសាងផ្លូវទឹកដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្តឲ្យពួកគេបានភ្លឺភ្នែកផងដែរ។
នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តតាកែវ ក៍បានណែនាំដល់អភិបាលស្រុកដែលព្រែកជីកហ្វូណន បានឆ្លងកាត់ និងមន្រ្តីពាក់ព័ន្ធត្រូវចូលរួមសហការអោយបានល្អប្រសើរ ជាមួយមន្រ្តីក្រសួងសាធារណៈការ និងក្រុមការងារបោះ បង្គោលព្រុំ ដោយធ្វើយ៉ាងណា ឲ្យកិច្ចការងារបោះបង្គោលព្រំព្រែកជីកហ្វូណនតេជោ ឲ្យបានឆាប់ដើម្បីងាយស្រួល ក្នុងការចាប់ផ្ដើមជីកព្រែកជីកហ្វូណបតេជោទៅតាមផែនការដែលបានគ្រោងទុក៕ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com