ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

លោកអ៊ុន វណ្ណារីនព្រមទាំងសហការីចុះពិនិត្យមើលការចិញ្ចឹមនិងមើលថែពពែ សហគមន៍ឧកញ៉ាមហាពពាយ

 

 

កំពង់ធំ:កាលពីពេលថ្មីៗកន្លងទៅនេះលោកមេឃុំត្រពាំងឬស្សី លោក អ៊ុត វណ្ណារីន និងសហការីបានអញ្ជើញចុះពិនិត្យមើលការចិញ្ចឹមនិងមើលថែពពែស្ថិតនៅភូមិក្រសាំង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណារីន បានឱ្យដឹងថា ដោយផ្ដោតទៅលើការការពារធនធានធម្មជាតិក្រុមប្រឹក្សាឃុំបានស្វែងរកមូលនិធិ ដើម្បីគាំទ្រទៅដល់សហគមន៍ព្រៃឈើ និងសហគមន៍នេសាទ ឈ្មោះសហគមន៍ឧកញ៉ាមហាពពាយ បានទទួលថវិកាពីអង្គកាកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) ទទួលបានទុនពីអង្គការ CWS បានផ្ដល់នូវពូជពពែចំនួន២០០ក្បាល។ លោកបានបន្តទៀតថា ពូជពពែទាំង២០០ក្បាលនេះគឺបានបែងចែកទៅសមាជិកសហគមន៍ព្រៃឈើចំនួន១០០ក្បាលនិងសហគមន៍នេសាទចំនួន១០០ក្បាល។ ដើម្បីឱ្យសមាជិកសហគមន៍រកចំណូលបន្ថែមតាមរយៈចិញ្ចឹមពពែ ក្នុងការលក់ ជួយទ្រទ្រង់ដល់សហគមន៍របស់ខ្លួននីមួយៗ។ ក្នុងរយៈពេលយកមកចិញ្ចឹមនៅទីតាំងចំណុចបឹងអំពិលកន្លងមកឃើញថាពពែមានជំងឺ និងការផ្លាស់ប្ដូរអាកាសធាតុបានធ្វើឱ្យជំងឺយាយីដល់សត្វពពែ បណ្ដាលឱ្យពពែស្លាប់មួយចំនួនផងដែរ។ ប៉ុន្តែក្រោយពីគណៈកម្មការគ្រប់គ្រងសត្វពពែនេះបានទំនាក់ទំនងទៅខាងមន្ត្រីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ដើម្បីសុំមន្ត្រីជំនាញ មកពិនិត្យ និងព្យាបាល ឃើញថារហូតមកដល់ពេលនេះសុខភាពសត្វពពែមិនមានបញ្ហាអ្វីឡើយ។ ហើយក៏អាចសាំនឹងអាកាសធាតុនៅទីនេះផងដែរ  ថ្មីៗនេះពពែក្រុមសហគមន៍នេសាទ ឧកញ៉ា មហាពពាយ បានកើតកូនពពែមួយក្បាលផងដែរ។ នៅខែក្រោយៗទៀតអាចនឹងមានកូនពពែ កើតបន្តបន្ទាប់ទៀតព្រោះមកដល់ពេលនេះពពែផើមចំនួន២០ក្បាលហើយ។

លោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឬស្សីបានលើកដឹងថា ការចិញ្ចឹមពពែមិនត្រឹមតែជួយរក្សាធនធាធម្មជាតិ និងការស្រឡាញ់សត្វពពែតែប៉ិណ្ណោះទេ  តែវាអាចរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់កសិករព្រោះពពែបានបំលែងនូវប្រភេទចំណីដែលមានតម្លៃថោកទៅជាផលិតផលដែលមានតម្លៃថ្លៃ។ ដូចជាសាច់  ទឹកដោះនិងស្បែកពពែមានលក្ខណៈសមស្របនិងការប្រើប្រាស់ប្រភពចំណីធម្មជាតិជាងសត្វផ្សេងទៀត មានស្លឹករុក្ខជាតិជាច្រើនដែលពពែចូលចិត្តស៊ី ហើយកសិករងាយរកបាន និងចំណាយថវិកាតិចមានដូចជា ស្មៅចំណីសត្វ កន្ធំថេត ស្លឹកដំឡូងជ្វា បន្លាយួន ពុទ្រា ស្លឹកអំពិលទឹក ស្លឹកអង្គារដី ស្លឹកគរ ស្លឹកអញ្ចាញ និងស្លឹកថ្លើមអណ្តើក។

លោក លឹម ភេទ មេភូមិក្រសាំង និងកសិករមើលថែពពែមានភាពសប្បាយរីករាយ និងថ្លៃងអំណរគុណដល់ថ្នាក់ដឹកនាំ ឃុំនិងម្ចាស់ជំនួយព្រមទាំងប្រជាពលរដ្ឋទាំង១០០គ្រួសារនៅក្នុងសហគមន៍ដែលបានគាំទ្រ និងមើលថែពពែឱ្យមានសុខភាពល្អ និងនិងសំណូមពរដល់សប្បុរសជនក៏ដូចជាស្ថាប័នដែលមានធនធាន សូមជួយផ្ដល់ពូជពពែដល់សហគមន៍នេះបន្ធែម  ដើម្បីពង្រីកការមើលថែពូជពពែដល់ប្រជាពលរដ្ឋនៅក្នុងភូមិផ្សេងៗទៀត៕
ដោយ: សំ នៀង

Filed in: ជីវិត និង សុខភាព

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com