ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់
0

លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីពិធីប្រកាសទទួលស្គាល់ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

 

 

លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ:លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណ:កម្មាធិកាសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥នៅសាលប្រជុំធំ សាលាខេត្តកំពង់ស្ពឺ។
នាឱកាសនោះរួមមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាភិបាលខេត្ត
លោក ជាម ច័ន្ទសោភ័ណ អភិបាល
ខេត្ត លោក លោកស្រី គណៈអចិន្រៃ្តយ៍ គណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និង សមាជិក សមាជិកា សរុបប្រមាណជាង៤៣០ រូប។
នាឱ្យកាសនោះដែរលោក ស្រ៊ុន ស្រ៊ន់ ប្រធានស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានធ្វើសង្ខេបការងារ និងលទ្ធផលសំខាន់ៗ របស់ស.ស.យ.ក. ខេត្តដែលគូសបញ្ជាក់ពីការចូលរួមរបស់យុវជនខេត្តកំពង់ស្ពឺក្នុងសកម្មភាពសង្គម ការងារស្ម័គ្រចិត្ត និងការចូលរួមកម្មវិធីនានា ជាពិសេសសកម្មភាពយុវជនក្នុងការចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្រោយស្តាប់ការប្តេជ្ញាចិត្តរបស់អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយសស.ស.យ.ក.ខេត្តកំពង់ស្ពឺ បានធ្វើការថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ានី ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជន និងផ្តល់ភាពកក់ក្តៅដល់ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងមូល។
ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តកំពង់ស្ពឺ ក៏ដូចជាសង្គមជាតិយើងទាំងមូល ក្រោមទិសស្លោក «រួមគ្នាដើម្បីកំពង់ស្ពឺ»។
ថ្លែងទៅកាន់អង្គពិធីផងដែរ លោក ហ៊ុន ម៉ានីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានផ្ដល់ជាបរិយាកាស និងកិច្ចសហការយ៉ាងល្អប្រសើរជាមួយសមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ក្នុងការអនុវត្តកិច្ចការងារសង្គមនៅក្នុងរយៈកាលកន្លងមក។
ជាមួយគ្នានោះលោក ប្រធានក៏បានលើកឡើងនូវគុណតម្លៃ និងបុព្វហេតុនៃសកម្មភាពទាំងឡាយរបស់ ស.ស.យ.ក. ដែលបានបង្កប់នូវអត្ថន័យលើសពីគ្រាន់តែជារូបភាព។
សូមរំលឹកថាសមាសភាពគណៈកម្មាធិការ ស.ស.យ.ក. ខេត្តកំពង់ស្ពឺ ចំនួន ២១៦ ត្រូវបានប្រកាសទទួលស្គាល់ ដោយក្នុងនោះ លោក ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជាប្រធានកិត្តិយសស.ស.យ.ក.ខេត្តកំពង់ស្ពឺ ដោយមាន ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ជាប្រធាន៕ ពី ខេត្តកំពង់ស្ពឺ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com