ភ្នំពេញ:ករណីរំលោភសម្លាប់ នៅខណ្ឌព្រែកព្នៅ ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរលើជនសង្ស័យទាំង៣នាក់ពីបទ ឃាតកម្មដោយអំពើរំលោភសេពសន្ថវៈ តាមមាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌ។
នេះបើតាមលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកព្រលឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ថា មាត្រា ២០៥ បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ បានចែងថា ឃាតកម្មដែលកើតក្នុងពេល ឬក្រោយពេលប្រព្រឹត្តអំពើទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕
ដោយ: អ៊ុំ ណូន
0
តុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនដៃដល់ចំនួន៣នាក់ដាក់ពន្ធនាគារអស់មួយជីវិត្ត
Filed in: សន្តិសុខ សង្គម