ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ - ផុតម៉ោងកំណត់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅម៉ោង៨យប់
0

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថស្បៀងនិងគ្រឿងឧបភោគបរិភោគដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹងរងកំពង់ធំ

មក

កំពង់ធំ :នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានឧបត្ថម្ភអង្ករចំនួន ៥តោន មីជាតិចំនួន ២០០កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន៤០០ យួរ និងត្រីខកំប៉ុងចំនួន ២០ កេស សម្រាប់បម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ  ស្រុកកំពង់ស្វាយ និងឃុំពាមបាង  ស្រុកស្ទោង ខេត្តកំពង់ធំ ដែលពិធីប្រគល់ទទួលនេះស្ថិតនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  យោធភូមិភាគទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងធ្វើរបាយការណ៍ស្វាគមន៍ប្រកបដោយភាពកក់ក្តៅ នឹងបានរាយការណ៍ជូនឯកឧត្តមនាយឧត្តមសេនីយ៍ប្រតិភូអមសម្ដេចនាយករដ្ឋមន្ត្រី អំពីសកម្មភាពកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានសហការជាមួយនឹងកងកម្លាំងចម្រុះ រួមជាមួយស្ថាប័នជំនាញនិងអាជ្ញាធរដែនដី  ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងតំបន់បឹងទន្លេសាបក្នុងរយៈពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ។ ហើយបច្ចុប្បន្នកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កំពុងបន្តគ្រប់គ្រងការពារទប់ស្កាត់ មិនឲ្យកើតមានឡើងវិញជាថ្មីទៀតនូវបទល្មើសនេសាទខុសច្បាប់នេះ បានទៀតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់បឹងទន្លេសាប ដែលភាគច្រើនប្រកបរបរនេសាទ ដែលបងប្អូនប្រជានេសាទមួយចំនួនធំអបអរសាទរចំពោះលទ្ធផលនៃការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ តែប្រជានេសាទមួយចំនួនតូចដែលធ្លាប់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ មិនសប្បាយចិត្តចំពោះការបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួន  ដោយមិនបានគិតពីផលប្រយោជន៍រួមរបស់សហគមន៍ និងប្រទេសជាតិឡើយ។ ហើយជាមួយនោះក៏មានប្រជាពលរដ្ឋមួយចំនួនក៏មានជីវភាពលំបាកខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងនូវការកោតសរសើរ ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារមនុស្សធម៌ និងបានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ មានជាអាទិ៍ បទល្មើសព្រៃឈើ និងបទល្មើសនេសាទ ទទួលបានលទ្ធផលល្អ ធ្វើឱ្យមជ្ឈដ្ឋានទូទៅមានការគាំទ្រចំពោះសកម្មភាពនេះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក្នុងនាមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀត ជូនដល់ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដោយត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនានិងព្រះមហាក្សត្រ ការពារឲ្យបានសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត នឹងត្រូវបន្តធ្វើសកម្មភាពការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យទទួលបានជោគជ័យបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជនយើងទាំងជាង១៧​ លាននាក់​ នៅទូទាំងប្រទេស  និងអ្នកជំនាន់ក្រោយៗទៀត៕

ដោយ: សំ នៀង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com