ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

អភិបាលខេត្តកំពង់ចាម ថា:យើងជួបជុំគ្នាដោយក្តីរីករាយក្រោមម្លប់សន្តិភាព និងទទួបានព្រះវិហាថ្មី


  • កំពង់ចាម : អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងជួបជុំគ្នាដោយក្តីរីករាយក្រោមម្លប់សន្តិភាព​ ខណៈទទួលបានព្រះវិហារថ្មី កម្ពស់២ជាន់ ក្នុងតម្លៃជាង៩៨ម៉ឺនដុល្លារ
    កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ថ្ងៃនេះ យើងជួបជុំគ្នាដោយក្តីសប្បាយរីករាយក្រោមម្លប់សន្តិភាព ខណៈទទួលបានសមិទ្ធផលថ្មី គឺ ការសាងសង់ព្រះវិហារ កម្ពស់២ជាន់ បណ្តោយ៤៤ម៉ែត្រ ទទឹង១៨ម៉ែត្រ ដែលគ្រោងចំណាយទឹកប្រាក់សរុបចំនួន ៩៨៦,៩២៥ដុល្លារ។ ការថ្លែងបែបនេះក្នុងពិធីបញ្ចុះបឋមសិលា សាងសង់ព្រះវិហារ នៅវត្តសុទស្សនារាមជ្រោយថ្ម ស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម​ នាព្រឹកថ្ងៃទី​២២​ ខែឧសភា​ ឆ្នាំ​២០២៥​ ។
    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សមិទ្ធផលខាងលើនោះ គឺផ្តើមចេញ ដោយកត្តា ប្រទេសជាតិយើងមានសុខសន្តិភាព ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើង មានឱកាស ពេញលេញ ក្នុងការប្រកបមុខរបរទទួលទាន មានបាន មានជីវភាពធូរធារ ទើបមានថវិកាគ្រប់គ្រាន់ ដើម្បីចូលរួមជាបច្ច័យ ដោយសទ្ធាជ្រះថ្លា តាមរយៈព្រះចិត្តវិមុត្តិ សេខ ឧត្តមបញ្ញា ព្រះចៅអធិការវត្តសុទស្សនារាមជ្រោយថ្ម ដើម្បីកសាងព្រះវិហារថ្មី ដែលមានតម្លៃរហូតដល់ទៅ ជាង ៩៨ម៉ឺនដុល្លារអាមេរិកនេះ ។

    ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការកសាងព្រះវិហារ ដែលជាសមិទ្ធផលដ៏ធំ ហើយ ល្អស្អាតនេះគឺ ដើម្បីបម្រើដល់វិស័យព្រះពុទ្ធសាសនាផង ហើយក៏ជាការចូលរួមលើកកម្ពស់ សោភណភាពក្នុងទីក្រុង ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលអាចទាក់ទាញដល់ភ្ញៀវ ទេសចរណ៍ ឱ្យចូលមកទស្សនាកម្សាន្តទៀតផង ព្រោះកន្លងមកមានភ្ញៀវទេសចរណ៍បរទេសចូល មកខេត្តកំពង់ចាមតាមផ្លូវទឹក ហើយក៏បានចូលមកទស្សនាវត្តបូរាណរបស់យើង នៅតាមបណ្តា ស្រុកមួយចំនួនផងដែរ ។
    នាឱ្យកាស់នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ សូមជំរុញកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងអប់រំកូនចៅកុំឱ្យសេពគប់មិត្ត មិនល្អ ជាក្រុមបងតូច បងធំ ឬបញ្ហាគ្រឿងញៀនជាដើម ហើយត្រូវគោរពច្បាប់ចរាចរទៀតផង ជាពិសេសត្រូវបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពនៃការចម្លងវីរុស កូវីដ-១៩ នៅតែបន្តមាននៅឡើយ ៕
    ដោយ: ពិ សិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com