ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

មន្ត្រីជំនាញចុះវាយតម្លៃលើពាក្យស្នើសុំបង្កើតកសិដ្ឋានថ្មីនិងសុំបន្តសុពលភាព

កំពង់ធំ: លោកចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្តកំពង់ធំ បានសហការជាមួយនិងក្រុមការងារមកពីនាយកដ្ឋាន ផលិតកម្មសត្វនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីពិនិត្យនិងវាយតម្លៃលើការស្នើសុំបង្កើតកសិដ្ឋានបង្កាត់ពូជសត្វនិងចិញ្ចឹមសត្វនិងការស្នើរសុំបន្តសុពលភាពកសិដ្ឋានចិញ្ចឹមសត្វដែលត្រូវអស់សុពលភាពនាពេលខាងមុខនេះដើម្បីអោយស្របទៅនិងច្បាប់ស្តីពីសុខភាពសត្វនិងផលិតកម្មសត្វ ហើយក៍បានឆ្លៀតចុះពិនិត្យមើលពិសង្វាក់ផលិតកម្មសត្វ(សត្វទា)ដែលស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥។

ក្នុងឱកាសនេះលោក ចាន់ បញ្ញាវ័ន្ត បានបញ្ជាក់ថា ចំនួនកសិដ្ឋានសុំបង្កើតថ្មីនិងកសិដ្ឋានដែលត្រូវសុំបន្តសុពលភាពមានចំនួនសរុប០៩កសិដ្ឋានរួមមាន÷ ១.កសិដ្ឋានសុំបង្កើតថ្នី កសិដ្ឋានចិញ្ចឹមសត្វទាខ្នាតមធ្យម របស់លោក សុខ កំសាន ចំនួន១កន្លែងស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក។ ២.កសិដ្ឋានបង្កើតថ្មី កសិដ្ឋានចិញ្ចឹមសត្វទាខ្នាតតូច របស់លោកស្រី ឈុន សុគន្ធា ស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក។ ៣.កសិដ្ឋានសុំបង្កើតថ្មី កសិដ្ឋានចិញ្ខឹមសត្វគោខ្នាតធំចំនួន១កន្លែង ស្ថិតនៅភូមិសង្រ្គោះ ឃុំប្រាសាទ ស្រុកសន្ទុក។ ៤.កសិដ្ឋានចិញ្ចឹៗសត្វមាន់សាច់របស់លោកផេង យ័ន្ត ខ្នាតធំ១កន្លែងស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ហ(ស្នើសុំបន្តសុពលភាព)។
៥.កសិដ្ឋានចិញ្ចឹម មាន់សាច់ របស់លោកថុង ឆេងអៀក ខ្នាតធំ១កន្លែងស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក(ស្នើសុំបន្តសុពលភាព)។ ៦.កសិដ្ឋានចិញ្ចឹមសត្វជ្រូកសាច់ របស់លោក ម៉ែន រស់ ខ្នាតមធ្យម១កន្លែង ស្ថិតនៅភូមក្រពើ ឃុំផ្តៀក ស្រុកប្រាសាទបល្ល័ង្ក(សុំបន្តសុពលភាព)។ ៧.កសិដ្ឋានចិញុចឹមសត្វជ្រូកសាច់ របស់លោក ថុង ឆេងអៀក ខ្នាតមធ្យម១កន្លែង ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក(សុំបន្តសុពលភាព)។ ៨.កសិដ្ឋានចិញ្ចឹមសត្វជ្រូកសាច់ របស់លោក គង់ កូយ ខ្នាតមធ្យម១កន្លែងស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកំពង់ស្វាយ(ស្នើសុំបន្តសុពលភាព)។ ៩.កសិដ្ឋានចិញ្ចឹមសត្វជ្រូកសាច់ របស់លោក អ៊ី គឹមស៊្រុន ១កន្លែងខ្នាតមធ្យម ស្ថិតនៅភូមិចុងដា ឃុំបញ្ញាជី ស្រុកសន្ទុក។

លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានផ្តាំផ្ញើដល់ម្ចាស់កសិដ្ឋានទាំងអស់ ត្រូវតែអនុវត្តនៅច្បាប់លក្ខន្តិកៈរបស់កសិដ្ឋាននេះឱ្យបានត្រឹមត្រូវ ចៀសសវាងការចិញ្ចឹមសត្វ និងការបង្កាត់ពូជសត្វឱ្យមានគុណភាព សុវត្ថិភាព ក្នុងការទទួលទានរបស់បងប្អូនប្រជាពលរដ្ឋឱ្យមានសុខភាពល្អ។ សូមឱ្យភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយពីជំងឺផ្សេងៗ ដែលឆ្លងទៅដល់សត្វដល់ម្ចាស់កសិដ្ឋានឱ្យមានការប្រុងប្រយ័ត្ន កុំឱ្យជំងឺនោះឆ្លងទៅសត្វដែលកំពុងចិញ្ចឹមនៅក្នុងកសិដ្ឋានផងដែរ៕ដោយសំនៀង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com