ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ - ផុតម៉ោងកំណត់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅម៉ោង៨យប់
0

ស្លាប់មនុស្សម្នាក់រងរបួសធ្ងន់ស្រាល់៤នាក់បន្ទាប់ពីរថយន្តបុកម៉ូតូ៣គ្រឿងនៅក្រុងច្បារមន

  1. ស្លាប់ម្នាក់,រងរបួសធ្ងន់ស្រាល៤នាក់ដោយសាររថយន្តបុកម៉ូតូ៣គ្រឿងនៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីរថយន្តមួយគ្រឿងបើកលឿនបុករះម៉ូតូ
ចំនួន០៣គ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥ទៅលេខ៦ ស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានកើតឡើងកាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។

មន្ត្រីនគរបាលបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកនីសាន់ ពណ៌ស ផ្លាកលេខចង្កូតស្តាំ BB 1778  អ្នកបើកបរឈ្មោះឃាង ម៉េងលៀង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤៤ ពីទិសខាងលិចទៅខាងកើត លុះពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូរះចំនួន០៣គ្រឿង។ទី១.ម៉ូតូម៉ាក HONDA C125 ពណ៏ ខ្មៅ ផ្លាកលេខព្រះសីហនុ 1G 3387 កំពុងបើកបរបញ្ច្រាសទិសគ្នាពីកើតទៅលិច
​អ្នកបើកបរឈ្មោះស៊ិន សំអាត ភេទ ប្រុស អាយុ ២៣ឆ្នាំ​ អ្នករួមដំណើរឈោះ អាន សុភារា ភេទស្រី អាយុ២០ឆ្នាំ អ្នកទាំង២នាក់រស់នៅភូមិព្រៃពាមក្តី ឃុំទំព័រមាស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ ទី២.ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ 1R 7510បើកបរពីទិសខាងកើតទៅលិច
​អ្នកបើកបរឈ្មោះ រ៉ា ចាន់ថា ភេទប្រុស អាយុ២៥ឆ្នាំអ្នករួមដំណើរឈ្មោះពិន កក្កដា ភេទស្រីអាយុ២៧ឆ្នាំ អ្នកទាំង២នាក់រស់  នៅភូមិថ្មីឧត្តម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ និង៣.ម៉ូតូ ម៉ាកHONDA C125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ស្ពឺ 1V 9562បើកបរពីទិសខាងកើតទៅលិច
​អ្នកបើកឈ្មោះជា ប៊ុនណាក់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូផ្តៅ ឃុំរស្មីសាមគ្គី ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានបន្តទៀតថារថយន្តខាងលើបានបុករះពេញទំហឹង មនុស្សរងរបួសធ្ងន់ស្រាល៥ស្រី១នាក់
(ស៊ិន សំអាត, អាន សុភារា , រ៉ា ចាន់ថា , ជា ប៊ុនណាក់)
ស្លាប់១នាក់ស្រីពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកខេត្ត(ពិន កក្កដា)។

មន្ត្រីនគរបាលបានបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ ឆែកឆេរឃើញគ្រឿងញៀនមួយកញ្ចប់ធំ។ ចំណែកអ្នកបើកបររថយន្តត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់យកទៅសាក សួរសង្ស័យថាពាក់ព័ន្ធករណីគ្រឿងញៀន។

ដោយឡែកវត្ថុតាងរថយន្ត០១គ្រឿងនិងម៉ូតូទាំង០៣គ្រឿងនគរបាលក្រុងច្បារមនបានប្រគល់ជូនការិយាល័យចរាចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com