ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

ឆ្នេរខ្សាច់ចន្លោះស្ពានឥន្ទធនូទៅស្ពានថ្មថ្មីទាក់ទាញក្រោយអាជ្ញាធរអ៊ុតកៅស៊ូACរួចរាល់

កំពត ÷ អភិបាលក្រុងកំពតថា ឆ្នេរខ្សាច់ប្របមាត់ព្រែកកំពង់បាយ ក្រុងកំពត ចន្លោះពីស្ពានឥន្ទធនូរហូតដល់ស្ពានថ្មថ្មី កំពុងតែមានភាពទាក់ទាញ និងពេញនិយមក្នុងការមកសម្រាកលំហែ និងហូបអាហារជុំគ្រួសារនាពេលល្ងាច។ ហើយឆ្នេរខ្សាច់នេះ និងកាន់តែមានភាពទាក់ទាញបន្ថែមទៀតក្រោយពីអាជ្ញាធរខេត្ត រៀបចំអ៊ុតកៅស៊ូ AC និងរៀបចំឱ្យមានផ្លូវថ្នើរជើង សួនច្បារ និងចំណតរថយន្ត។ លោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ចូលរួមរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងក្រុង។
អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឱ្យដឹងថា ឆ្នេរខ្សាច់កម្សាន្តដែលមានប្រវែងជិត ៧០០ម៉ែត្រ ចន្លោះពីស្ពានឥន្ទធនូភ្ជាប់ទៅស្ពានថ្មថ្មី មុខមន្ទីរពេទ្យបង្អែកខេត្ត កំពុងទទួលបានការពេញនិយម និងទាក់ទាញភ្ញៀវទេសចរឱ្យមកលំហែកម្សាន្តនាពេលល្ងាច ពិសេសការហូបអាហារជុំក្រុមគ្រួសារ។ លោកអភិបាលក្រុងបានបន្តថា ក្រោមការដឹកនាំនិងចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងត្រូវបានស្ថាបនា និងកែលម្អជាបន្តបន្ទាប់ ជាក់ស្តែងផ្លូវប្របឆ្នេរព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកត្រូវបានរៀបចំអ៊ុតកៅស៊ូ AC ចាប់ពីគល់ស្ពានឥន្ទធនូ រហូតដល់គល់ស្ពានថ្មថ្មី ដែលមានប្រវែង ៦១៤ម៉ែត្រ ដែលទំហំទទឹងមានការប្រែប្រួលចាប់ពី ៦ម៉ែត្រ រហូតដល់ជាង ៣០ម៉ែត្រទៅតាមស្ថានភាពជាក់ស្តែងនៃដំណេកព្រែក។ ការរៀបចំនេះគឺដើម្បីលើកកម្ពស់សោភ័ណភាពក្រុង ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ ពិសេសអាជ្ញាធរខេត្តបានរៀបចំឱ្យមានចំណតរថយន្ត សួនច្បារ ក៏ដូចជាផ្លូវថ្មើរជើងផងដែរ។
លោកអភិបាលក្រុងបានបន្ថែមថា ក្រោយពេលដែលស្ថាបនាផ្លូវនេះរួចតំបន់នេះនឹងប្រែក្លាយមុខមាត់ថ្មី ពិសេសការទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន។
លោកអភិបាលក្រុងក៏បានបញ្ជាក់ដែរថា បច្ចុប្បន្នតំបន់នេះត្រូវបានរៀបចំឱ្យមានរថយន្តចល័តដែលរៀបចំដោយអាជ្ញាធរខេត្ត និងក្រុងចំនួន ៧គ្រឿងដើម្បីលក់ដូរម្ហូបអាហារជូនដល់ភ្ញៀវទេសចរ ហើយអ្វីដែលពិសេសនោះគឺទីតាំងនេះគឺជាទីតាំងសាធារណៈដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្ត ឬអាចយកម្ហូបអាហារមកពិសារនៅទីនេះបានដោយមិនគិតប្រាក់នោះឡើយ។ ទន្ទឹមនឹងនោះដែរលោកអភិបាលក្រុងក៏បានស្នើដល់ពលរដ្ឋ អាជីវករ និងភ្ញៀវទេសចរទាំងអស់ចូលរួមរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ក្នុងក្រុងកំពត។
សូមបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាង ៣ឆ្នាំមកនេះ ខេត្តកំពតក្រោមការដឹកនាំ និងអភិវឌ្ឍន៍ផ្ទាល់ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តត្រូវបានស្ថាបនា និងរៀបចំកែលម្អជាបន្តបន្ទាប់ ពិសេសសមិទ្ធិផលទេសចរណ៍ថ្មីៗត្រូវបានបង្កើតឡើងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ដោយឡែកផ្លូវសំខាន់ៗក្នុងក្រុងកំពត ត្រូវបានរៀបចំកែលម្អ និងលើកកម្ពស់គុណភាពជាបន្តបន្ទាប់ ជាក់ស្តែងផ្លូវចូលទៅកាន់ចំណតទូកទេសចរណ៍ ចន្លោះពីស្ពានថ្មថ្មីភ្ជាប់ទៅកាន់ស្ពានរថភ្លើង ប្រវែងជាង ១ពាន់ម៉ែត្រត្រូវបានរៀបចំចាក់ជាបេតុងរួចរាល់ ហើយបច្ចុប្បន្នកំពុងចាប់ផ្តើមអ៊ុតកៅស៊ូ AC ចន្លោះពីស្ពានឥន្ទធនូរហូតដល់ស្ពានថ្មថ្មី ក្នុងន័យដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ:វង្ស ចំរើន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com