ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ - មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញដលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពតត្រូវរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនពលរដ្ឋ - តាមរយ:ការប្តឹងពីពលរដ្ឋតាមទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់តាមលេខ(HoteLine)កងរាជអាវុធហត្ថខេត្ត
0

សាហាវពេកហើយសម្លាប់បងប្រុសបង្កើតខ្លួនឯងអូសយកទៅលាក់ក្នុងស្រះស្រះក្រោយភូមិ

 

 

កំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកថ្ពង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បានធ្វើការឃាត់ខ្លួនជនដៃដល់ជាប្អូនប្រុសភ្លាមៗ ខណៈដែលយកចំពាមបាញ់ និងយកព្រួញចាក់សម្លាប់បងប្រុសបង្កើតអូសយកទៅទំលាក់ទឹកស្រះក្រោយភូមិបណ្តាលឱ្យស្លាប់ ។

ករណីសាហាវឃោឃៅនេះបានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅត្រង់ចំណុចភូមិព្រៃវែង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងបាននិយាយឱ្យដឹងថា ជនដៃដល់ជាប្អូនសម្លាប់បងបង្កើតត្រូវបានឃាត់ខ្លួនមាន ឈ្មោះ ហឿន ផន  អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិព្រៃវែង ឃុំប្រាំបីម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះមានឈ្មោះ ហឿន ផុល អាយុ៤៦ឆ្នាំ ត្រូវជាបងបង្កើតមុខរបរកសិករ រស់នៅក្នុងភូមិព្រៃវែង ឃុំប្រាំបីម៉ុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពង បាននិយាយបន្តថា
កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃវែង ឃុំ ប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីមនុស្សឃាតដោយចេតនា បង្កឡើងដោយជនសង្ស័យ ឈ្មោះ ហឿន ផន ភេទប្រុសអាយុ ៤២ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពយកចំពាមកៅស៊ូ គ្រាប់ដីលុញបាញ់ទៅលើឈ្មោះ ហឿន ផុល អាយុ៤៦ឆ្នាំ ត្រូវជាបងបង្កើត ដោយបងផឹកស្រាស្រវឹងស្រែកឡូឡារករឿងរូបគេពេលនោះជនសង្ស័យដៃដល់ដែលត្រូវជាប្អូនបង្កើតខឹងបានយកជំពាមកៅស៊ូបាញ់ទៅលើជនរងគ្រោះចំនួន០៤គ្រាប់ ត្រូវចំសៀតផ្កាមួយគ្រាប់ត្រូវខ្លួនចំនួន០៣គ្រាប់ បណ្ដាលឲ្យជនរងគ្រោះបានដួលទៅលើដីហើយ ជនសង្ស័យដៃដល់ជាប្អូនបានស្ទុះទៅធាក់ពីរជើងចំកញ្ចឹងករថែមទៀតរួចក៏អូសយកទៅកប់ក្រោយផ្ទះខាងលិចភូមិវាលស្រែដែលទើបភ្ជួររួចបន្ទាប់មកក៏បានកាយចេញវិញដោយជនសង្ស័យដៃដល់ មិនអស់ចិត្តខ្លាចជនរងគ្រោះមិនទាន់ស្លាប់ក៏បានយកស្នរចាក់ត្រី ចាក់ទៅលើជនរងគ្រោះចំនួនពីរស្នរចំកញ្ចឹងករបន្ថែមទៀត រួចហើយបានយកទៅកប់ក្នុងស្រះទឹកវិញ ដោយយកស្លឹកឬស្សី គ្របពីលើនិងយកជំនៀធាងត្នោត សង្កាត់ពីលើរួចក៏ត្រឡប់មកដេកផ្ទះវិញធម្មតា។

លោកអធិការនគរបាលស្រុកថ្ពងបានបន្តទៀតថា លុះរហូតដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៥ បងប្អូនក៏បានដើររកឃើញសពជនរងគ្រោះនៅក្នុងស្រះទឹកក្រោយផ្ទះរួចក៏បានរាយការណ៍ទៅសមត្ថកិច្ច បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្ពង និងកម្លាំងកងរាជអាវុធហត្ថស្រុកថ្ពងបានសហការចុះទៅដល់ផ្ទះកើតហេតុជនសង្ស័យដឹងខ្លួនបានយកចំពាមកៅស៊ូបាញ់មកលើសមត្ថកិច្ច រួចបានស្រវ៉ាយកកាំបិតផ្គាក់រត់គេចខ្លួនរួចសមត្ថកិច្ចបានទិញតាមចាប់ពេលនោះជនសង្ស័យបានតដៃមកលើសមត្ថកិច្ចបន្ទាប់មកសមត្ថកិច្ចបានយកដំបងឬស្សីវែងវាយទម្លាក់កាំបិតផ្គាក់ពីដៃជនសង្ស័យទើបឃាត់ខ្លួនជនសង្ស័យបានរួមនឹងវត្ថុតាងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីសួរនាំរួចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

អធិការនគរបាលស្រុកថ្ពងបានបញ្ជាក់ថា មូលហេតុដែលប្អូនប្រុសបង្កើតដែលចិត្តដាច់ បាញ់ និងចាក់សម្លាប់បងប្រុសបង្កើតខ្លួនឯងនេះ ក៏ព្រោះតែខឹងបងប្រុសមិនជួយមើលថែម្ដាយបង្កើតដែលមានវ័យចំណាស់ទៅហើយនោះ។ ទើបប្អូនប្រុសក៏ទាញយកចំពាមកៅស៊ូបាញ់ចំក្បាល់បងប្រុស រួចហើយក៏យកព្រួញទៅចាក់បងប្រុសចំបំពង់កថែមទៀតបណ្ដាលឲ្យស្លាប់ មិនតែប៉ុណ្ណោះ ប្អូនប្រុសចិត្តសាហាវឃោឃៅបានអូសយកបងប្រុសទៅទំលាក់ក្នុងទឹកស្រះចម្ងាយប្រមាណ១០០ម៉ែត្រខាងក្រោយភូមិថែមទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចជំនាញចុះទៅពិនិត្យសព។ និងឃាត់ខ្លួនបានជនដៃដល់ជាប្អូនប្រុសបង្កើតចិត្តសាហាវរូបនោះបានភ្លាមៗ។

ក្រោយពិនិត្យធ្វើកោសល្យវិច្ច័យលើសពរួចសមត្ថកិច្ចជំនាញបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នជនដៃដល់ជាប្អូនបង្កើតចិត្តសាហាវ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com