ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

តខ្សែភ្លើងរញ៉េរញ៉ៃចាស់ដាច់ចេញលួសឆក់ស្លាប់កម្មករម្នាក់ក្នុងកុងសុីកាប់ជ្រូកថៅកែព្យាយាប់លាក់សមត្ថកិច្ច


ភ្នំពេញ: ឆក់ចរន្តអគ្គិសនីខ្សែភ្លើងស្លាប់កម្មករកាប់ជ្រូកម្នាក់
នៅចំណុចសត្តឃាតដ្ឋានជ្រូក ស្ថិតនៅទីតាំងលេខ១៦៨ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៤នឹង៤០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។
សពជនរងគ្រោះ ខាងលើមានឈ្មោះ វ៉ន ថៃ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករកាប់ជ្រូក ទីលំនៅភូមិក្រាំងលាវ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅកន្លែងកើតហេតុខាងលើ។_
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា
នៅវេលាម៉ោង០៤នឹង៤០នាទី  ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះបានដើរប៉ះជញ្ជាំងដែកដែលមានខ្សែភ្លើងកង្ហារដាច់ប៉ះជាប់ជញ្ជាំងបណ្ដាលឲ្យឆក់ដួលបញ្ជូនទៅមន្ទីរពេទ្យ គ្រូពេទ្យពិនិត្យប្រាប់ថាស្លាប់។ 
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌដង្កោនិងកម្លាំងជំនាញការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅពិនិត្យនិងសាកសួរកម្មករដែលធ្វើការជាមួយគ្នានៅចំនុចកើតហេតុខាងលើ តាមការបំភ្លឺពីឈ្មោះ ឌ្រឿង ធូ ភេទប្រុស ជាកម្មករធ្វើការជាមួយជនរងគ្រោះបានឲ្យដឹងថា : នៅវេលាម៉ោង១២នឹង៥នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ រូបគាត់និងជនរងគ្រោះព្រមទាំងកម្មករផ្សេងទៀតបាននាំគ្នាធ្វើការកាប់ជ្រូកដូចសព្វដង, លុះដល់វេលាម៉ោង០៤នឹង៤០នាទី ថ្ងៃដដែល ជនរងគ្រោះបានដើរទៅយកកាំបិតនៅលើតុ រួចដៃឆ្វេងជនរងគ្រោះបានប៉ះជញ្ជាំងដែកក៏ស្រាប់តែមានចរន្តអគ្គិសនីឆក់ជនរងគ្រោះពេលនោះរូបគាត់ក៏បានចាប់ទាញជនរងគ្រោះ ហើយធ្វើចលនាសង្គ្រោះ និងដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេលទៅដល់គ្រូពេទ្យពិនិត្យប្រាប់ថាជនរងគ្រោះស្លាប់បាត់ទៅហើយ។តាមការពិនិត្យកន្លែងកើតហេតុរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា
ស្ថានភាពកន្លែងកើតហេតុ
កន្លែងកើតហេតុនៅលើមានចាក់សាបមានសភាពសើម ទឹកដក ហើយជញ្ជាំងអាគារមួយចំហៀងបានរៀបបាំងក្ដារបន្ទះដែកអ៉ីណុក នៅជាប់នឹងប្រឡោះឥដ្ឋខ្យល់ពីខាងលើក្ដារបន្ទះដែកជញ្ជាំងអ៉ីណុកឃើញមានកង្ហារចាប់ជញ្ជាំង១ពណ៌ខ្មៅ ខ្សែភ្លើងកង្ហារទម្លាក់មកក្រោមដាក់គងនៅលើដែកទំពួកដែលថ្ពួកជាប់ជញ្ជាំង ហើយខ្សែភ្លើងត្រង់នេះមានស្នាមដាច់ចេញលួសមកក្រៅ ទើបបណ្តាឲ្យឆក់ជនរងគ្រោះស្លាប់។
ក្រោយពេលពិនិត្យកន្លែងកើតហេតុ និងសពរួចសម្ថកិច្ចជំនាញនិងឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានបានថា សពជនរងគ្រោះខាងលើស្លាប់ដោយឆក់ចរន្តអគ្គិសនីពិតប្រាកដមែន។
ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ:សួង សាម

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com