ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនដឹកនាំកម្លាំងជំនាញប្រជ្រុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ
0

សម្តេចមហាបវរធិបតីបានឧបត្ថមអំណោយជូនទីបញ្ជាការស្រាលតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ

កំពង់ធំ:នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះ សំណាលសាកសួរសុខទុក្ខប្រគល់ភារកិច្ចសំខាន់ៗ នឹងបាននាំយកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ធនៈ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនទីបញ្ជាការស្រាលនៅតំបន់អូរសោមក្នុងភូមិសាស្ត្រព្រៃឡង់ ដែលកំពុងបំពេញបេសកកម្មការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់  ដែលពិធីនេះប្រព្រឹត្តទៅនៅតំបន់ព្រៃសហគមន៍អូរសោម ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន
មានប្រសាសន៍ និងការកោតសរសើរ
និងថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចដោយមិនខ្លាចនឿយហត់ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ មិនបានឈប់សម្រាកជួបជុំសប្បាយរីករាយជាមួយក្រុមគ្រួសារ ដើម្បីការពារធនធានធម្មជាតិរបស់យើងទុកជាសម្បត្តិរបស់សង្គមជជាតិទាំងមូល និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត ។

លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លំាងចម្រុះ ត្រូវប្តេជ្ញាចិត្តដាច់ខាតការពារឲ្យបានមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិបានទៀតឡើយ ហើយត្រូវគ្រប់គ្រងការពារឲ្យបានផ្ទៃដីដែលដកហូតយកបានពីជនខិលខូចដែលលួចកាប់ទន្ទ្រាននាពេលកន្លងទៅ ដើម្បីដាំស្ដារព្រៃឈើឡើងវិញ នៅក្នុងរដូវវស្សាខាងមុខនេះ  ជាមួយនេះដែរ ត្រូវចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសព្រៃឈើឱ្យបានរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ ជាធរមានដោយគ្មានការលើកលែងឡើយ។
នៅក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍នៃគណៈកម្មការគ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់អូសោមដែលកំពុងបំពេញភារកិច្ច ការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ  នៅក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ ដើម្បីបន្តសកម្មភាព ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ៕ដោយ: សំ នៀង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com