ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ
0

បនល្បែងស៊ីសងមួយកន្លែងក្នុងខេត្តគ្មានអ្នកនាហ៊ានបង្ក្រាប

ខេ

កំពង់ស្ពឺ៖ មេបនល្បែងស៊ីសងដ៏ធំដែលគេស្គាល់ឈ្មោះមេF11 ព្រមទាំងដៃគូរសហការឈ្មោះលោកស្រី កំពុងតែកាក់កបនិងមុខរបរ បើកបនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់នៅក្នុងចំការស្វាយមួយកន្លែង ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ហាក់មើលរំលងមិនហ៊ានបង្ក្រាបទីតាំងល្បែងបញ្ជល់មាន់ សង្ស័យខ្លាចអំណាចឈ្មោះមេF11 និងលោកស្រី ហើយមើលទៅទើបមិនហ៊ានបង្ក្រាបនោះ។
យោងតាមសេចក្តីរាយការណ៍ថា ម្ចាស់សង្វៀនបញ្ជល់មាន់ អាប៉ោង និងបៀរ ឈ្មោះ មេF11 ព្រមទាំងដៃគូរសហការរកស៊ីបើកបនល្បែងលោកស្រី នេះបើកលេងជិតពីរខែកន្លងទៅហើយ បើទោះបីប្រមុខថ្នាក់ដឹកនាំប្រទេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាក់បទបញ្ជាឱ្យបង្ក្រាបល្បែងស៊ីសងយ៉ាងណាក៏ដោយ។ ប៉ុន្តែបនល្បែងស៊ីសងអាប៉ោង បៀរ និង បញ្ជល់មាន់ របស់លោក មេF11 ព្រមទាំងដៃគូរសហការ លោកស្រី កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេង ហាក់បីដូចជាមិនខ្លាចញញើតអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឡើយ។ មួយវិញទៀតអស់លោកសមត្ថកិច្ចក្នុងខេត្តកំពង់ស្ពឺទាំងមូលមានលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ហាក់មិនមានចំណាត់ការបង្ក្រាបទីតាំងបនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់ ដែលភ្នាល់ដាក់លុយរាប់រយ ពាន់ដុល្លារ រាប់ម៉ឺនដុល្លារ។
តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ទីតាំងមេបនល្បែងស៊ីសងអាប៉ោ បៀរ និងបញ្ជល់មាន់ របស់លោក មេF11 ព្រមទាំងដៃគូរសហការឈ្មោះ ថៅកែស្រី កំពុងបើកលេង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ មានច្រើនគូរណាស់(គូរពិសេស) ភ្នាល់ដាក់លុយរាប់ពាន់ ម៉ឺនដុល្លារឯណ្ណោះ។
ប្រភពព័ត៌មានបានបន្តទៀតថា÷ ទីតាំងបនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់របស់លោក មេF11 និងដៃគូរសហការរកស៊ីឈ្មោះ លោកស្រី ស្ថិតនៅក្រោយស្ថានីយ៍ប្រេង តេលា ក្នុងចំការស្វាយមួយកន្លែង ស្ថិតនៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់របស់លោក មេF11 ព្រមទាំងដៃគូរសហការរកស៊ីលោកស្រីនេះ កំពុងតែដំណើរការលេងយ៉ាងរលូនមិនខ្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចក្នុងក្រុងច្បារមន នៃខេត្តកំពង់ស្ពឺឡើយ។ គេមិនដឹងថាតើលោក មេF11 និងលោកស្រី នេះមានខ្នងបង្អែកគ្រាក់ៗប៉ុណ្ណានោះទេ ទើបហ៊ានបើកបនល្បែងស៊ីសងជាច្រើនកន្លែង ប្រឆាំងនឹងបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើអាជ្ញាធរនិងសមត្ថកិច្ចមានឆន្ទៈក្នុងការបង្ក្រាបបនល្បែងស៊ីសងអាប៉ោង បៀរ និងមាន់ជល់ នោះងាយស្រួលណាស់។ ប្រជាពលរដ្ឋសង្ឃឹមថាអស់លោកអាជ្ញាធរនិងសមត្ថកិច្ចនិងមានវិធានការទប់ស្កាត់និងបង្ក្រាបទីតាំងបនល្បែងស៊ីសងខាងលើនេះ ដើម្បីកុំឱ្យកើតមានបទល្មើស ចោរលួច ចោរឆក់ ចោរប្លន់ កើតមាននៅក្នុងក្រុងច្បារមន និងក្នុងខេត្តកំពង់ស្ពឺទាំងមូល។
ពាក់ព័ន្ធនិងការលើកឡើងរបស់ប្រជាពលរដ្ឋពីទីតាំងបនល្បែងស៊ីសងអាប៉ោង បៀរ និងបញ្ជល់មាន់ ខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពី លោក មេF11 និងលោស្រី បានទេ ដោយមិនមានលេខទូរស័ព្ទធ្វើការទំនាក់ទំនង សង្ឃឹមថាអស់លោកអាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធចុះបង្ក្រាបផង៕
ដោយ: អ៊ុំ ចិត្រា

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com