ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាមចុះពិនិត្យសាលាមតេយ្យ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
0

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺប្រារព្ធខួបលើកទី១៦២ទិវាពិភពលោក អឌ្ឍចន្ទ ៨ ឧសភា

កំពង់ស្ពឺ:លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥។
ក្រោមប្រមូលបទ (រួមគ្នាស្ម័ត្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹង​អាកាសធាតុ)ដោយមានការចូលរួមពី​គណៈកម្មាធិការ​​សាខា សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ទីរ-អង្គភាពនានាជុំវិញខេត្ត យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហម អ្នកឧកញ៉ា លោកឧកញ៉ា តំណាងម្ចាស់​​ក្រុមហ៊ុន អាជីវករ សប្បុរសជនជាតិ អន្តរជាតិ សរុបប្រមាណ ១៣០០នាក់។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា ការប្រារព្ធមីទ្ទីងអបអរខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះក្នុងគោលបំណងរំលឹក​ដល់ថ្ងៃកំណើត​របស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម យល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងបង្ហាញជូនពីលទ្ធផលការងារមនុស្សធម៌ ។
ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានអនុវត្តក្នុងរយៈពេល៥ឆ្នាំកន្លងមក ព្រមទាំងសូមអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈឬអំណោយមនុស្សធម៌ផ្សេងៗដល់សាខា ដើម្បីបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ពិសេសគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។
ដោយសន្ដានចិត្តមនុស្សធម៌របស់អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន សមាជិកសមាជិកានៃអង្គពិធីទាំងមូល បានចូលរួមឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នូវថវិកាជាតួលេខបឋមប្រាក់រៀលមានចំនួន ៤១៩,៩២៦,០០០រៀល និងជាប្រាក់ដុល្លារមានចំនួន ៧៧,៨៩០ដុល្លារបន្ថែម៕
ដោយ:នាយក សាន់ រិន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com