ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន


កំពង់ស្ពឺ:បន្ទាប់ពីទទួលបានការណែនាំពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចុះទៅពិនិត្យផ្ទាល់នៅទីតាំង ដី១កន្លែងមានទំហំ ៦២៧០ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាដីមានប្លង់កម្មសិទ្ធស្របច្បាប់រួច និងមានប្រវែងក្បាលដីជាប់ផ្លូវជាតិទៅគិរីរម្យប្រមាណ ២៥ម និង ចំងាយប្រមាណ ១,៥គម ចុះពីជើងភ្នំគិរីរម្យ។
ដីខាងលើនេះ គឺជាដីមានផ្ទះ និងមានចំការដំណាំស្រាប់ ដែលភាគច្រើនជាដើមស្វាយអាចទទួលផលផ្លែរួច និងជាកម្មសិទ្ធស្របច្បាប់ដើមរបស់ ឧកញ៉ា ពៅ ពន្លក ដោយបន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមរយៈព័ត៌មាន និងបណ្ដាញសង្គម នូវការស្វែងរកដីសម្រាប់ធ្វើលំនៅដ្ឋាន និងធ្វើចំការសម្រាប់ក្រុមគ្រួសារចៅស្រី តី រួចមក ឧកញ៉ា ពៅ ពន្លក ក៏បានសម្រេចចិត្តគោរពផ្ដល់ដីនេះជូន សម្ដេចតេជោ តាមរយៈលោក សេង ទៀង ដើម្បីផ្ដល់ជូនគ្រួសារចៅស្រី ស៊ុន ស្រីតី ជាកម្មសិទ្ធិស្របច្បាប់ ដើម្បីជាផ្ទះសម្បែងអាចប្រកបរបរទទួលទាន រួមទាំងធ្វើចំការសម្រាប់ចញ្ចឹមជីវភាពរហូតទៅ។
សូមបញ្ជាក់ថា ចៅស្រី ស៊ុន ស្រីតី ជាកុមារីមានអាយុ៤ឆ្នាំ ដែលត្រូវបានគេស្គាល់នៅពេលជួយលក់ផ្កាម្ដាយនៅផ្លូវចូលភ្នំគិរីរម្យ និងបច្ចុប្បន្នកំពុងរស់នៅជាមួយ ឪពុក ម្ដាយ និងបងស្រីប្រុស ចំនួន៥នាក់ ក្នុងផ្ទះដែលជាផ្ទះបងរបស់ឪពុកឱ្យស្នាក់អាស្រ័យបណ្ដោះអាសន្ន ស្ថិតនៅភូមិថ្មី(គីរីរម្យ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងត្រូវបាន សម្ដេចតេជោ អនុញ្ញាតអោយចូលជួប និងសំណេះសំណាលសួរសុខទុក្ខនៅភូមិគ្រឹះតាខ្មៅ នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ។
នៅក្នុងការជួប សំណេះសំណាលសួរសុខទុក្ខនេះ សម្ដេចតេជោ បានផ្ដល់ប្រាក់ដុល្លារចំនួន ១ម៉ឺនដុល្លារ (១០.០០០$) និង ប្រាក់រៀលចំនួន ៣០លានរៀល ដោយដាក់ចូលគណនីធនាគារអោយផងដែរ។
ក្រៅពីនោះ សម្ដេចតេជោ ក៏នឹងផ្ដល់១លានរៀលក្នុង១ខែ(រយៈពេល៣ឆ្នាំ) ព្រមទាំងបានណែនាំលោក សេង ទៀង ស្វែងរកដីដែលអាចធ្វើផ្ទះ ប្រកបរបរទទួលទាន និងអាចធ្វើចំការ និងក៏ដូចជាសម្រួលដល់កូនៗងាយស្រួលទៅសាលារៀនផងដែរ៕
ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com