ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន - រថយន្តមួយគ្រឿងបានក្រឡាប់បន្ទាប់ពីបុកសត្វគោដើរឆ្លងផ្លូវនៅខេត្តត្បូងឃ្មុំ - អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់ - ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្តេចតេជោ ហើយ - ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច - ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត២០២៥ឃុំសង្កាត់ - លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវបន្តវប្បធម៌សាមគ្គីចែករំលែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើនក្នុងពេលតែមួយ - សម្តេចបវរធិបតី ហ៊ុន ម៉ាណែត :កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក
0

អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់

ស្វាយរៀង៖ មានការផ្ទុះអាវុធជាច្រើនគ្រាប់នៅឃុំគ្រួសស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈជនត្រូវចោទ និងបក្ខពួក មិនព្រមសហការជាមួយសមត្ថកិច្ចក្នុងការអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ពីបទរំលោភលើទំនុកចិត្ត ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង ដោយជនត្រូវចោទមានកាន់កាំភ្លើងខ្លី ពណ៌ខ្មៅ មួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ត្រូវបានសមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួនបាញ់តបត ទៅវិញបណ្តាលឲ្យរងបួសដៃឆ្វេងជនត្រូវចោទ អ៊ុច អ៊ាន និងឃាត់ខ្លួនបក្ខពួកបាន២នាក់ដើម្បីសាកសួរ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២៥ វេលាម៉ោង៩ និង៣០ នាទីព្រឹក លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង បានដឹកនាំកម្លាំងជំនាញខេត្ត ចុះមកសហការជាមួយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ព្រមទាំងបានសហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៤៧ ចុះថ្ងៃទី១០ ខែតុលាឆ្នាំ២០២៣ ចេញដោយលោក ចុក ងួន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង អោយចាប់ខ្លួនឈ្មោះ អ៊ុច អ៊ាន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចភូមិអំពៅព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៣ ។

សមត្ថកិច្ចបានបន្តថា ពេលកម្លាំងសមត្ថកិច្ច សហការគ្នាចុះទៅអនុវត្តតាមដីកាមុខសញ្ញាមានដីកាចាប់ខ្លួននោះ ឈ្មោះ អ៊ុច អ៊ាន មានបក្ខពួកចំនួន៣ នាក់ ទី១.ឈ្មោះមាក សាំសូរិយា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីំលំនៅភូមិកណ្ដាល ឃុំគ្រួស (ម្ចាស់ផ្ទះ) ទី២.ឈ្មោះ នី កក្ដដា ហៅច្រាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិក្រសាំងជ្រំ ឃុំគ្រួស និង ទី៣. ឈ្មោះ អ៊ុច អ៊ាន មិនសហការជាមួយសមត្ថកិច្ច  ដោយមានកាន់កាំភ្លើងខ្លី  ពណ៌ខ្មៅ មួយដើម បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ ហើយរត់គេចខ្លួនចូលទៅពួនក្នុងផ្ទះ ឈ្មោះមឿង សាវុនភេទស្រី អាយុ៥៥ឆ្នាំ នៅភូមិកណ្តាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់មកលោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរង និង លោក វរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និង មានការអនុញ្ញាត ពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឲ្យសមត្ថកិច្ចដាក់កម្លាំងឡោមព័ទ្ធរកគ្រប់វិធីចាប់មុខសញ្ញា រហូតដល់ម៉ោង១៣និង៤៥នាទី ទើបសមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាទាំង៣នាក់ខាងលើបាន។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅពេលចូលទៅឃាត់ខ្លួនមុខសញ្ញាឈ្មោះ អ៊ុច អ៊ាន នោះសមត្ថកិច្ចបានប្រើប្រាស់វិធានការ ការពារខ្លួនបាញ់តបត ទៅវិញដើម្បីរំដោះខ្លួនពីការបាញ់របស់មុខសញ្ញា បណ្តាលឲ្យឈ្មោះ អ៊ុច អ៊ាន មានរបួសស្នាមត្រង់ដៃខាងឆ្វេង បច្ចុប្បន្ន ឈ្មោះអ៊ុច អ៊ាន ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យឈ្មោះមាក សាំសូរិយា និងឈ្មោះនី កក្ដដា សមត្ថកិច្ចបាននាំខ្លួនមកអធិការនគរបាលស្រុកស្វាយជ្រំ ដើម្បីសួរនាំ នៅចំពោះសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា កន្លងមកពួកខ្លួនបានដឹងថាឈ្មោះអ៊ុច អ៊ាន ធ្លាប់ធ្វើសកម្មភាពលួចគេ ជាច្រើនលើក ពេលលួចបានជូនកាលបានយក លុយមកប៉ាវពួកខ្លួនផឹកស៊ី និងបានដឹងថាឈ្មោះ អ៊ុច អ៊ាន មានកាំភ្លើងប្រើប្រាស់តែពួកខ្លួនលាក់មិនប្ដឹងសមត្ថកិច្ចណាទេ ។ សមត្ថកិច្ចបានធ្វើតេស្ដម៉ូតទឹកនោម លើជនសង្ស័យទាំង២នាក់លទ្ធផល វិជ្ជមាន(+)។

បច្ចុប្បន្នក្រុមជនសង្ស័យដៃដល់ត្រូវបានឃាត់ និងបានដកហូតវត្ថុតាង កាំភ្លើងខ្លីមិនស្គាល់ម៉ាក ពណ៌ខ្មៅចំនួន១ដើមនិង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនទៀតផងដែរ៕ដោយ:ស្វាយរៀង

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com