ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន - រថយន្តមួយគ្រឿងបានក្រឡាប់បន្ទាប់ពីបុកសត្វគោដើរឆ្លងផ្លូវនៅខេត្តត្បូងឃ្មុំ - អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់ - ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្តេចតេជោ ហើយ - ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច - ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត២០២៥ឃុំសង្កាត់ - លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវបន្តវប្បធម៌សាមគ្គីចែករំលែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើនក្នុងពេលតែមួយ - សម្តេចបវរធិបតី ហ៊ុន ម៉ាណែត :កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក
0

ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច

កំពង់ស្ពឺ៖ រថយន្តដឹកលើសទម្ងន់ជាច្រើនគ្រឿងកំពុងដឹកជញ្ជួន ថ្ម ខ្សាច់ លើផ្លូវនានាទូទាំងខេត្តកំពង់ស្ពឺ បានយ៉ាងរលូន ពុំបានរំខានដល់សមត្ថកិច្ចនិងអាជ្ញាធរក្រុងច្បារមន ប៉ុន្តែរថយន្តដឹកជញ្ជូនធុនធំទាំងនោះ បានរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋដែលមានផ្ទះអមសង្ខាងផ្លូវ និងសុវត្ថិភាពការធ្វើដំណើរទៅរៀនសូត្ររបស់សិស្សានុសិស្ស និងការធ្វើដំណើរការងាររបស់កម្មករ កម្មារិនី រោងចក្រ ប្រជាពលរដ្ឋ រស់នៅស្របផ្លូវនេះមានការព្រួយបារម្ភ អំពីសុវត្ថិភាពកូនចៅរបស់ពួកគាត់។

ផ្លូវបេតុងមួយខ្សែនេះ បានតភ្ជាប់ពីវត្តម្រុំខាងត្បូង ឆ្ពោះទៅផ្លូវលេខ១៣០ វត្តអំពែភ្នំ ហើយផ្លូវនេះ ត្រូវបានរថយន្តធំៗ ដឹកថ្ម ខ្សាច់ មានទាំងរថយន្តកុងតឺន័រ រថយន្តវ៉េអង យីឌុប រថយន្តកង់៦ កង់៨ កង់១០  និងរថយន្តជាច្រើនគ្រឿងទៀត កំពុងដឹកជញ្ជូនថ្ម ខ្សាច់ អាចម៍ដី លើសចំណុះ ទាំងយប់ ទាំងថ្ងៃ បានបំផ្លាញផ្លូវ បង្កើតបានជាជង្ហុក គ្រលុក និងប្រេសថ្នល់ ខូចខាតសម្បត្តិរបស់រដ្ឋដែលចំណាចថវិកាអស់រាប់ម៉ឺន សែន ដុល្លារ។

ប្រជាពលរដ្ឋដែលរស់នៅអមសង្ខាងផ្លូវបេតុងមួយខ្សែរនេះ បានធ្វើការអំពាវនាវ និងសំណូមពរ ដល់ឯកឧត្តម បណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ លោកស្នងការនគរបាលខេត្ត លោក អភិបាលក្រុងច្បារមន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ លើរថយន្តធំៗដឹកថ្ម ខ្សាច់ ដែលបានឃើញ (ស្លាកសញ្ញាហាមបើកបរ) ដាក់ដោយមន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកំពង់ស្ពឺ តែម្ចាស់រថយន្តធំៗទាំងនោះនៅតែ គឃ្លើនបើកបរដឹកជញ្ជួដោយមិនខ្លាចញញើតច្បាប់ ឬអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ពួកគាត់ទទួចស្នើសុំ ឲ្យអាជ្ញាធរ ជួយថែរក្សាផ្លូវ បេតុងដែលទើបនឹងធ្វើរួច និងទើបបានធ្វើដំណើរស្រួល បានរយ:ពេលប្រមាណ ជិតពីរឆ្នាំមកនេះ ឲ្យបានល្អផង។ ផ្លូវបេតុងមួយខ្សែរដែល រថយន្តធំតូច កំពុងបំផ្លាញនេះ ជាថវិកា ជាតិ ហើយផលប្រយោជន៍ បានទៅលើ ឈ្មួញអ្នករកសុីមួយក្តាប់តូចតែប៉ុណ្ណោះ សូមគិតប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋជាធំផងទាន៕ដោយ:អ៊ុំ ចិត្រា

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com