ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ
0

ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ

ខេត្តកំពង់ចាម៖ ទីតាំងល្បែងមាន់ជល់អនឡាញមួយកន្លែងដែលគេស្គាល់ច្បាស់របស់ចែ ភួង បើកដំណើរការលេងភ្នាល់ដាក់លុយចាញ់ឈ្នះរាប់រយពាន់ដុល្លារ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចជំនាញ ហាក់បីដូចជាគ្មានវិធានបង្ក្រាបទាល់តែសោះ។

តាមប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា ល្បែងមាន់ជល់អនឡាញនេះស្ថិតនៅតាមបណ្តោយផ្លូវក្រាលកៅស៊ូ ក្នុងភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ម្ចាស់មានឈ្មោះ ចែ ភួង អាយុជាង៣០ឆ្នាំ ប្តីឈ្មោះ វុធ អាយុ ជាង៤០ឆ្នាំ។ ហើយការល្បែងមាន់ជល់អនឡាញនេះចាប់លេងពីម៉ោង៨ព្រឹករហូតដល់ម៉ោង៦ល្ងាច។ ហើយពេលយប់ចាប់ពីម៉ោង៧ រហូតដល់ម៉ោង១២រំលងអាធ្រាត្រ ដែលមានអ្នកញៀនល្បែងចូលលេងយ៉ាងច្រើន ភ្នាល់លុយចាញ់រាប់រយពាន់ដុល្លារក៏មានទាំងលុយរៀល ក្នុងមួយគូរៗ ចាប់ពី១០ម៉ឺនរៀល រហូតដល់១លានរៀលថែមទៀតផង។

ប្រភពព័ត៌មានបានបន្តថា ម្ចាស់ទីតាំងល្បែងមាន់ជល់អនឡាញធ្លាប់បានបោះពាក្យសម្តីថា រូបគេមិនខ្លាចក្នុងការបើកលេងល្បែងមាន់ជល់អនឡាញនេះទេ ដោយសារតែមានខ្នងបង្អែកនៅពីក្រោយធំៗណាស់។ អ្វីដែលប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងមាន់ជល់អនឡាញមានក្តីកង្វល់ និងមានការព្រួយបារម្ភនោះ គឺខ្លាចមានកើតអំពើលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងអំពើផ្សេង ដោយសារតែលេងចាញ់ល្បែងនោះ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរនិងសមត្ថកិច្ចជំនាញនិងមានវិធានការទប់ស្កាត់ និងចុះបង្ក្រាបទីតាំងល្បែងមាន់ជល់អនឡាញ របស់ ចែ ភួង ដែលកំពុងតែបើកដំណើរការលេងទាំងថ្ងៃទាំងយប់ខាងលើនេះ។

ម្យ៉ាងវិញទៀតប្រជាពលរដ្ឋ ធ្វើការសំណូមពរដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមមេត្តាជួយចាត់មន្ត្រីជំនាញចុះបង្ក្រាប និងបិទទីតាំងល្បែងមាន់ជល់អនឡាញរបស់ ចែ ភួង នេះផងទាន៕
ដោយ:(កំពង់ចាម)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com