ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចសម្ភោធអាគារអង្គការនៃក្តីស្រឡាញ់

កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចលោក តូច ចាន់នី បានលើកឡើងថាការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអាគារស្នាក់នៅរបស់អង្គការបេសកកម្មនៃក្តីស្រឡាញ់គឺការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រជាពលរដ្ឋកម្ពុជានិងពង្រឹងវិស័យអប់រំនៅទីជនបទដាច់ស្រយ៉ាល។ការលើកឡើងបែបនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារស្នាក់នៅកុមាររបស់អង្គការបេសកកម្មនៃក្តីស្រឡាញ់ ស្ថិតក្នុងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។
លោក តូច ចាន់នី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា បានលើកឡើងថា ការពង្រឹងគុណភាពវិស័យអប់រំគឺជាអាទិភាពចម្បង ដែលរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ហើយសាលារៀនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលចំណេះជំនាញ និងសុជីវធម៌រស់នៅប្រចាំថ្ងៃដេីម្បីឱ្យសិស្សានុសិស្សក្លាយជាធនធានដ៏មានសក្កានុពលនៅក្នុងសង្គម។ទន្ទឹមគ្នានេះ ការចូលរួមនិងយកចិត្តទុកដាក់របស់អាណាព្យាបាល រួមទាំងពេលវេលា​ ក្តីស្រលាញ់​ ការទំនុកបំរុង និងការប្រាស្រ័យទាក់ទង នឹងកាន់តែរួមចំណែកក្នុងការជំរុញ និងគាំទ្រកុមារឱ្យក្លាយទៅជាសសរទ្រូងដ៏រឹងមាំសម្រាប់គ្រួសារ និងសង្គមជាតិ។
លោក តូច ចាន់នី បានលើកឡើងដោយគូសបញ្ជាក់ថាការចូល​រួមសហការ​របស់​អង្គការ​បេសកកម្មនៃក្តីស្រឡាញ់គឺពិតជា​មានសារៈសំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​វិស័យ​សង្គមកិច្ច​និងការអប់រំនៅ​កម្ពុជា​។ដូច្នេះ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅតែ​ស្វាគមន៍​ជានិច្ច​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​អង្គការ​នានាដើម្បី​ជួយ​ដល់​កុមារ​រងគ្រោះ​នៅ​កម្ពុជាឱ្យមាន​ជីវភាពនិង​ជីវិត​រស់នៅល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​។​
ទន្ទឹមនិងការលើកឡើងនោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចក៏បានក្រើនរំលឹកដល់ប្រធានអង្គការបេសកកម្មនៃក្តីស្រឡាញ់ត្រូវផ្តល់សេវាថែទាំបានល្អប្រសើរ ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការថែទាំកុមារកំព្រា កុមារក្រីក្រ និងកុមារងាយរងគ្រោះទាំងអស់តាមរយៈការផ្ដល់អន្តេវាសិកដ្ឋាន ការហូបចុក ការថែទាំសុខភាពនិងការអប់រំបណ្តុះបណ្តាលចំណេះជំនាញ ដើម្បីឱ្យពួកគេមានសមត្ថភាព ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតបានដោយខ្លួនឯងនាពេល អនាគត និងមិនមានការរើសអើងកុមារ ផ្តោតលើការគោរពសិទ្ធិកុមារ និងអនុវត្តតាមបទដ្ឋានថែទាំជំនួសអប្បរមារបស់ក្រសួងសង្គមកិច្ច។
សូមបញ្ជាក់ថា អង្គការបេសកកម្មនៃក្តីស្រឡាញ់ជាអង្គការមិនស្វែងរកប្រាក់ចំនេញ បង្កើតនៅឆ្នាំ២០១៤។អង្គការនេះបានសាងសង់អាគារសិក្សាសាលាអន្តរជាតិសេចក្តីសង្ឃឹមតែមួយនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយបច្ចុប្បន្នមានកុមារស្នាក់នៅ រៀនសូត្រប្រមាណ៣៥០នាក់  ៕
ដោយ:ហេង រិន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com