ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់សង្ស័យពាក់ព័ន្ឋករណីរំលោភក្មេងស្រីអាយុ១៤ឆ្នាំ

/
កំពង់ឆ្នាំង ៖ ប្រភពពីសមត្ថកិច្ចអោយដឹងថា ដោយអនុវត្តតាមដីការ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចការិយាល័យជួញដូរនៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បន្ទាប់ពីតុលាការបើកការស៊ើបអង្កេតករណីរួមភេទជាមួយនឹងអនីតិថិជន។

ជនជាប់ចោទមានឈ្មោះប៉ាង គឹមចាន់ អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។  យោងតាម ការរៀបរាប់ របស់ម្តាយនិងកុមារីរងគ្រោះឈ្មោះ ឃ.ហ អាយុ៤៤ ឆ្នាំ បានរៀបរាប់ថាគាត់បានប្តឹង ឈ្មោះ(ប៉ាង គឹមចាន់)  អាយុប្រហែល ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំ សែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ពីបទ៖ រំលោភសេពសន្ថវៈ និងបង្ខាំងមនុស្សខុសច្បាប់ និងគំរាមសម្លាប់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ប្រព្រឹត្តនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងពាក្យបណ្តឹង ក្មេងស្រីរងគ្រោះ បានបំរើការងារតាមផ្ទះ ដោយរស់នៅនឹងធ្វើការងារផ្ទះរបស់ជនសង្ស័យ បានរយៈពេលកន្លះខែ ឈ្មោះ (ប៉ាង គឹមចាន់)ជាថៅកែ បានដូរឲ្យ ទៅជួយលក់កាហ្វេគាត់ នៅតូបមួយទៀត ក្រោយមកក៏បានដក ក្មេងស្រីរងគ្រោះ មកឲ្យជួយលក់ភីហ្សានៅផ្ទះស្ថិតនៅភូមិកំពង់ប្រាសាទវិញ ទើបនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង០៤ ទៀបភ្លឺ ខណៈក្មេងស្រីរងគ្រោះ កំពុងតែដេកនៅលើគ្រែក្រៅបន្ទប់ក្នុងផ្ទះ ក៏ស្រាប់តែជនសង្ស័យ ជាម្ចាស់ផ្ទះ បានចេញមកចចាអោយកុមារី១០០$ជាថ្នូរនិងការំលោភតែកុមារីមិនព្រមទេីបជនសង្ស័យ ចាប់រំលោភ រហូតបានសម្រេច។ ពេលរំលោភរួច ជនសង្ស័យ បាននិយាយថា ក្មួយឯងកុំនិយាយប្រាប់គេ បើក្មួយមិននិយាយក៏អត់មានអ្នកណាដឹងឡើយហើយបើហ៊ាននិយាយពូហ្នឹងសម្លាប់ចោល។ ៥ថ្ងៃក្រោយជនសង្ស័យបានធ្វើសកម្មភាពរំលោភម្ដងទៀតទៅលើកុមារីរងគ្រោះបានសម្រេចជាលើកទី២ និងនិយាយគំរាម កុមារី ដូចលើកមុនដដែល។

លុះព្រឹកឡើងពេលក្មេងស្រីកំពុងអង្គុយលាងចាននិងកែវពេលនោះស្រាប់តែជនសង្ស័យ បានយកលុយមកបោះឲ្យ ក្មេងស្រីរងគ្រោះ ចំនួន២០ម៉ឺនរៀល។
មួយសន្ទុះក្រោយមកប្រពន្ធរបស់ជនសង្ស័យ បាត់លុយ ២០ម៉ឺន ទើបបែករឿងប្តី ចាប់ រំលោភ កូនឈ្នួល។ នៅពេលដែលបានដឹងហើយ ប្រពន្ធជនសង្ស័យ ក៏បានហាម ជនរងគ្រោះ មិនឲ្យនិយាយប្រាប់អ្នកណាឡេីយ។ ចំណែកលុយចំនួន២០ម៉ឺនរៀលនោះប្រពន្ធជនសង្ស័យ បានដកហូត ទៅវិញបាត់ទៅ។

ដោយខ្លាចការគំរាមកំហែងពីជនខាងលើកុមារីរងគ្រោះស៊ូទ្រាំបន្តធ្វើការងាររហូតគ្រប់មួយខែ ដេីម្បីសុំបេីកលុយ ។លុះរហូតដល់ថ្ងៃបើកប្រាក់ខែគឺថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ពេលបេីកប្រាក់ខែរួច ទើបកុមារីប្រាប់ថៅកែថា សុំឈប់ធ្វើការ។ លុះពេលមកផ្ទះក៏និយាយពីដំណើររឿងប្រាប់ម្តាយ ទទួលបានដំណឹងនេះម្តាយក៍បានដាក់ពាក្យបណ្តឹងតែម្តង ។

ក្រុមគ្រួសារកុមារីរងគ្រោះ សំណូមពរស្នើសុំ តុលាការ កំពង់ឆ្នាំង ជួយរកយុត្តិធម៌ជូនគ្រួសារគាត់ និងមេត្តាអនុវត្តផ្លូវច្បាប់ទៅលើជនដែលបានប្រព្រឹត្តគ្មានគុណធម៌មកលើ កូនស្រីរបស់គាត់ ទៅតាមផ្លូវច្បាប់៕
ដោយ:ធីណាយ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com