ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាមចុះពិនិត្យសាលាមតេយ្យ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
0

​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​រួម​និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ​

​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​រួម​និង​វត្ថុតាង​បញ្ជូនទៅ​តុលាការ​

ខេត្ត​រតនគិរី​÷ ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​កូន​មុំ​ចុះបង្ក្រាប ដោយ​មាន​ការសម្របសម្រួល​ពី​លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើនេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១៣​និង​៣០​នាទី កាលពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ នៅត្រង់​ចំណុច​ការដ្ឋាន​ទី​៩ ក្នុង​ក្រុមហ៊ុន​ហ័ង​អញ់​យ៉ា​ឡាយ​(​វៀតណាម​)​ស្ថិតនៅក្នុង​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ​។​

​លោក​វរសេនីយ៍ឯក ថេង ច័​ន្ធ​ធី អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ បានឲ្យដឹងថា បន្ទាប់​ពី​កម្លាំង​យើង​បាន​ធ្វើ​ការឃាត់ខ្លួន​នោះ ខណ​:​ប្រើ​វិធាន​ញុះញង់ ទើប​កម្លាំង​ជំនាញ​គ្រឿងញៀន នៃ​អធិការ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សិរី​មង្គល ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​
​ចំនួន​៣​មុខសញ្ញា
​ទី​១.​ឈ្មោះ រស្មី វណ្ណៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្ត​រតនគិរី​។​
​ទី​២.​ឈ្មោះ ផាត បូរ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី​។​
​និង​ទី​៣.​ឈ្មោះ សា សា​កី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ឈើទាល​ភ្លោះ ឃុំ​ព្រែក​តា​ម៉ាន់ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បច្ចុប្បន្ន ធ្វើជា​កម្មករ​ក្រុមហ៊ុន​ហ័ង​អញ់​យ៉ា​ឡាយ​។​

​លោក​ថា ក្រោយ​ឃាត់ខ្លួន​បាន​ដកហូត​វត្ថុតាង​រួមមាន​÷
១. ម្ស៉ៅ​ក្រាម​ពណ៌​សរ​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៣​កញ្ចប់​តូច ក្នុងនោះ មាន​៥​កញ្ចប់​ធំ​ល្មម​(​ទម្ងន់​មិនទាន់​ថ្លឹង​)
២. រថយន្ត​ចំនួន ១​គ្រឿង ម៉ាក កាមរី​កូរ៉ូឡា ពាក់​ស្លាក​លេខ​ភ្នំពេញ 2S-0029
៣. ម៉ូតូ​ចំនួន ១​គ្រឿង ម៉ាក wave
៤. កាំបិត​ចុង​ស្រួច​ចំនួន ១​ផ្លែ​
៥. ទូរ​សព្ទ​ដៃ ម៉ាក ស្មា​ត​ហ្វូន ចំនួន ៣​គ្រឿង -OppO​ចំនួន ១​គ្រឿង – Vivo​ចំនួន ១​គ្រឿង និង​Sulle​ចំនួន ១​គ្រឿង​។​

​បច្ចុប្បន្ន ជនសង្ស័យ រួម​ទាំង​វត្ថុតាង​ឃាត់​រក្សាទុក​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កូន​មុំ ដើម្បី​សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com