ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

លោកហ៊ុនម៉ានី រំពឹងថា យុវជនកាកបាទក្រហមកម្ពុជា១២៥០នាក់ទើបទទួលបានការបំពាក់កន្សែងថ្មីនិងក្លាយជាចំណែកថ្មីមួយ

លោក ហ៊ុន ម៉ានី រំពឹងថាយុវជនកាកបាទក្រហមកម្ពុជា១២៥០នាក់ដែលទើបទទួលបានការបំពាក់កន្សែងថ្មី និងក្លាយជាចំណែកថ្មី

កំពង់ស្ពឺ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានបង្ហាញក្តីរំពឹងថាយុវជនកាកបាទក្រហមកម្ពុជាដែលទើបទទួលបានការបំពាក់កន្សែងថ្មីចំនួន១២៥០នាក់ដែលមកពីវិទ្យាល័យទាំង២៥នៃខេត្តកំពង់ស្ពឺ និងក្លាយជាចំណែកថ្មីមួយទៀតក្នុងការលើកកម្ពស់គោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជា។
ការណ៍នេះ គ្រាដែលបំពាក់កន្សែងទទួលស្គាល់សមាសភាពថ្មីយុវជនកាកបាទក្រហមកម្ពុជាទ្រង់ទ្រាយធំ១២៥០នាក់ មកពីវិទ្យាល័យ២៥ក្នុងខេត្តកំពង់ស្ពឺ នៅអាគាររដ្ឋបាលខេត្តកាលពីព្រឹកថ្ងៃទី១៧ខែមីនាឆ្មាំ២០២៥។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា យុវជនកាកបាទក្រហមកម្ពុជាខេត្តគឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង និងជាសមាសភាគមួយនៃបណ្តាញអ្នកស្ម័គ្រចិត្ត​កាក​បាទក្រហម និងអឌ្ឍចន្ទក្រហម និងត្រូវ​បានចាត់ទុកជាឆ្អឹងខ្នងរបស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាកម្លាំង​ស​កម្ម​ជួរ​មុខ​ក្នុងប្រតិបត្តិការមនុស្សធម៌នៅគ្រប់កាលៈទេសៈ។

លោកថា កាកបាទក្រហមកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានបញ្ចូលជា​សមា​ជិកទី៨៥ របស់សហព័ន្ធអន្តរជាតិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦០នោះ បានបាត់បង់កម្លាំងយុវជន កាកបាទក្រហមកម្ពុជាក្នុងរបបប៉ុល ពត។ ឱកាសនៃការបង្កើតឱ្យមានជាថ្មីឡើងវិញ នូវកម្លាំងយុវជន កាកបាទក្រហមកម្ពុជា គឺបន្ទាប់ពីកាកបាទក្រហមកម្ពុជា បានប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែ មេសា ឆ្នាំ១៩៩៤ បង្រួបបង្រួមក្រុមកាកបាទក្រហមចំនួន ៣ក្រុម ឱ្យទៅជាសមាគមជាតិមាន​តែមួយ​គត់ឡើងវិញនៅក្នុងប្រទេស។នៅក្នុងដំណើរបេសកកម្មមនុស្សធម៌រយៈពេល២៦ឆ្នាំមកនេះ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានផ្ដោតការយក​ចិត្តទុក​ដាក់លើការអភិវឌ្ឍស្ថាប័នកាកបាទក្រហមកម្ពុជា ឱ្យទៅជាសមាគមជាតិមួយ ដែលមានដំណើរការ​ល្អតាមទិសវិមជ្ឈការ និងវិសហ មជ្ឈការ ជាពិសេសក្នុងការពង្រឹង និងពង្រីកកម្លាំងអ្នកស្ម័គ្រចិត្ត និង​យុវ​ជន​កាកបាទក្រហម តាមរយៈការបង្កើតឱ្យមានយន្តការ និងគោលនយោបាយដឹកនាំ និងគ្រប់គ្រងយុវ​ជន​ច្បាស់លាស់ គឺសន្និបាតយុវជន ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន អ្នកស្ម័គ្រចិត្ត និងរចនាសម្ព័ន្ធ​គ្រប់គ្រងពីថ្នាក់កណ្តាល ដល់សាខា និងក្លឹបយុវជនតាមបណ្តាគ្រឹះស្ថានសិក្សា។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកករសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានលើកឡើងដោយបញកជាក់បន្ថែមថាកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានគឺពិតជាយកចិត្តទុកដាក់ខ្លាំងណាស់ ក្នុងការបន្ដកសាង ពង្រីកបណ្ដាញយុវជន និងជំរុញឱ្យចេះស្រឡាញ់ និងចូលរួមយ៉ាងសកម្ម គ្រប់សកម្មភាពមនុស្សធម៌នានាជាច្រើន ស្របតាមស្ថានភាពកាលៈទេសៈបច្ចុប្បន្ន។ហើយនេះក៏ជាឱកាសដ៏ពិសេសសម្រាប់ក្មួយៗ ដែលបានស្ម័គ្រចិត្ត មកចូលរួមជាមួយកាកបាទក្រហមកម្ពុជា  ព្រោះថាការចូលរួមនេះក្មួយៗ អាចទទួលបាននូវចំណេះដឹងថ្មីៗពីមន្ដ្រីជំនាញទីស្នាក់ការកណ្ដាល ដែលចំណេះដឹងទាំងនេះមិនងាយមានឱកាសទទួលបានឡើយ។

ក្នងឱកាសនោះដែរលោកឧបនាយករដ្ឋមន្ត្រីក៏បានជំរុញនិងក្រើនរំឭកដល់យុវជនដែលទើបទទួលស្គាល់ថ្មីទាំងអស់ត្រូវប្រកាន់ភ្ជាប់នៃវប្បធម៌ចែករំលែក ដោយដើរស្របតាមគំនិតដ៏ខ្ពង់ខ្ពស់ប្រកបដោយព្រហ្មវិហារធម៌ បេះដូងមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។បន្តខិតខំបំពេញកាតព្វកិច្ច និងអនុវត្តការងារមនុស្សធម៌បន្តពីយុវជនជំនាន់មុន ដោយគោរពតាមគោលការណ៍គ្រឹះទាំង៧ និងចក្ខុវិស័យទាំង៤របស់កាកបាទក្រហមកម្ពុជា។ត្រូវពង្រឹងចំណងសាមគ្គីភាពរវាងយុវជនកាកបាទក្រហមកម្ពុជា តាមបណ្តាគ្រឹះស្ថានឧត្តមសិក្សានានា ក្រោមការដឹកនាំរបស់ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺដើម្បីបន្តបេសកកម្មបេះដូងមនុស្សធម៌៕ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com