ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងរដ្ឋមន្ត្រីក្រសួងបរិស្ថានសិក្សាវាយតម្លៃសក្កានុពលភ្នំខ្នងផ្សា

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញចុះត្រួតពិនិត្យសិក្សាវាយតម្លៃសក្កានុពលតំបន់  ទេសចរណ៍ភ្នំខ្នងផ្សា

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញអមដំណើរឯកឧត្តម​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន  បានធ្វើដំណើរឡើង ភ្នំខ្នងផ្សានាព្រឹកថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥។
ព្រមទាំងដឹកនាំក្រុមការងារជំនាញ ត្រួតពិនិត្យនិងសិក្សាវាយតម្លៃសក្កានុពលក្នុងវិស័យទេសចរណ៍បែបសហគមន៍ លើទីតាំងសហគមន៍ តេទឹកពុះ (សហគមន៍កោដូនតី) និងតំបន់ខ្នងផ្សា(សហគមន៍រលាក់កងជើង) ដែលឆ្លើយតបតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចនោះដែរ ក៏មានការញ្ជើញចូលរួមពីសំណាក់ប្រតិភូអមដំណើរ គណៈអភិបាលរងខេត្ត គណៈអភិបាលស្រុក មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីរាជការ មន្រ្តីឧទ្យានុរក្សជាច្រើនរូបទៀត។

ឯកឧត្តម​រដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់សហគមន៍ផងដែរថា ចំពោះ (តេទឹកពុះ) ជាតំបន់មួយមានទឹកក្តៅផុសចេញពីដីក៏ត្រូវតែជួសជុលកសាងអភិវឌ្ឍន៍ជូនអ្នកភូមិទីនោះ ភាគច្រើន ជាជនជាតិសួយ  ដែលពួកគេ ជឿថាទឹកក្តៅនេះ ស័ក្តិសិទ្ធ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ និងជំងឺសើស្បែកផ្សេងៗ ពិសេសដែលទៅកម្សាន្តនៅទីនោះ អាចទស្សនាវប្បធ៌មទំនៀមទំលាប់ ប្រពៃណីនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ និងទស្សនារបាំរបស់ជនចាតិសួយ និងរបាំផ្សេងៗទៀត។

ឆ្លៀតឱកាស​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ណែនាំចំពោះសហគមន៍ ដោយមានប្រសាសន៍ថា ដើម្បីឲ្យមានកំណើនភ្ញៀវទេសចរណ៍មកកំសាន្ត សហគមន៍មានតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវក្នុងនោះដូចជា ការលក់ដូរឲ្យស្របតាមតម្លៃ ហើយទំនិញធានាគុណភាពជូនភ្ញៀវ ជាងនេះចំណីអាហារត្រូវតែគ្មានជាតិគីមីនាំឲ្យប៉ះពាល់ដល់សុខភាព ។

ឯកឧត្តម​រដ្ឋមន្ត្រី បានបន្តទៀតថា  ជំហានដំបូងក្រសួងពាក់ព័ន្ធត្រូវកែលម្អ និងជួសជុលផ្លូវឡើងលើភ្នំ បណ្តាញអគ្គីសនី សាងសង់ចំណតរថយន្ត ឲ្យមានសោភ័ណភាព តភ្ជាប់បណ្តាញសេវាទូរសស័ព្ទចល័ត ជាពិសេសត្រូវគិតគូយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ។

សូមរំលឹកថា ភ្នំខ្នងផ្សា ជាតំបន់ព្រៃភ្នំដ៏ធំមួយ មានទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ នៅទីនេះ គឺជាតំបន់មួយដែលសំបូរទៅដោយព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រេីនប្រភេទ។​ ភ្នំនេះមានកំពស់ប្រមាណ១០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលសាកសមបំផុតសម្រាប់អ្នកដែលចូលចិត្តដើរភ្នំ។ ភ្នំខ្នងផ្សា មានទេសភាពស្អាតគ្រប់រដូវកាល ដែលមានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
នៅទីនេះ កន្លងមកមានសហគមន៍ទេសចរណ៍ខ្នងផ្សា ដែលមានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរណ៍ដែលចង់មកលេងកំសាន្ត ៕
ដោយ:សុខ សុភ័ណ្ឌ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com