ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

កងកម្លាំង​អន្តរាគមន៍​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​សហការ​ជាមួយ​ស្ថាប័ន​បរិស្ថាន​ខេត្ត​បង្ក្រាប និង​រឹបអូស​ឈើ​ចម្រៀក​ប្រភេទ​លេខ​២​ប្រមាណ​ជាង ១៣​ម៉ែត្រគូប នៅក្នុង​តំបន់​ព្រៃ​ឡង់ ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ !

កងកម្លាំង​អន្តរាគមន៍​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ  បាន​សហការ​ជាមួយ​ស្ថាប័ន​បរិស្ថាន​ខេត្ត​បង្ក្រាប និង​រឹបអូស​ឈើ​ចម្រៀក​ប្រភេទ​លេខ​២​ប្រមាណ​ជាង ១៣​ម៉ែត្រគូប នៅក្នុង​តំបន់​ព្រៃ​ឡង់ ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ !

កំពង់ធំ​៖ 01.03.2026
​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ផែនការ​ការពារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​របស់​ឯកឧត្ដម​ឧត្ដមសេនីយ៍ឯក​ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៤ ព្រម​ទាំង​ការ ដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​ពី​ឯកឧត្តម នួន ផា​រ័ត្ន អភិបាលខេត្ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​កំពង់ធំ ។ នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ កងកម្លាំង​អន្តរាគមន៍​នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​រួមសហការ​ជាមួយ​កម្លាំង​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ ចេញ​ប្រតិបត្តិការ​បង្ក្រាប​និង​រឹបអូស​យក​ឈើ​ចម្រៀក​ប្រមាណ​ជាង​១៣ ម៉ែត្រគូប ដែល​ក្រុម​ជនល្មើស​លួច​កាប់​នឹង​អា​ជា​ឈើ​ចម្រៀក​នៅក្នុង​តំបន់​ព្រៃ​ឡង់ ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ ។​

​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ទៅ​ត្រួតពិនិត្យ​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ នឹង​បាន​គូសបញ្ជាក់ថា ដោយ​ទទួលបាន​ព័ត៌មាន​ពី​បណ្តាញ​សម្ងាត់ បាន​រាយការណ៍​ថា​មាន​សកម្មភាព​លួច​កាប់​នឹង​អា​ឈើ​នៅក្នុង​ភូមិសាស្ត្រ​ព្រៃ​ឡ​ង់ តំបន់​ក្បាល​អូរ​ទឹកថ្លា ជាប់​គ្រប់​ប្រទល់​ខេត្តកំពង់ធំ និង​ខេត្ត​ក្រចេះ ដែល​ពួក​ក្រុម​ជនល្មើស​តែងតែ​លួច​កាប់​នឹង​អា​ឈើ​នៅ​តំបន់​នេះ​ព្រោះ​មាន​ភាពងាយស្រួល​ដោយសារ មាន​ចម្ងាយ​ឆ្ងាយ​ពី​សកម្មភាព​របស់​សមត្ថកិច្ច​ខេត្ត​ទាំង​ពីរ ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ​។ ហើយ​ក្នុង​ពេល​ប្រតិបត្តិការ​នេះ​ក្រុម​ជនល្មើស​បាន​ដឹងខ្លួន​មុន ហើយ​បាន​រត់គេចខ្លួន ក្នុង​ការទទួលខុសត្រូវ​នេះ ។​

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​គូសបញ្ជាក់​បន្ថែមទៀតថា ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ បាន​ប្រើប្រាស់​រយៈពេល​ពីរ​យប់​បី​ថ្ងៃ ដោយ​ចាប់ផ្ដើម​ពី​ម៉ោង​៣ ទៀបភ្លឺ​ថ្ងៃ​ទី​២៥ ដល់​ល្ងាច​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ទើប​អាច​រក​មធ្យោបាយ​ដឹក​កញ្ជូន​ឈើ​ខុសច្បាប់​ទាំងនេះ ដោយ​ឆ្លងកាត់​ផ្លូវ​លំបាក​នឹង​ឧបសគ្គ​នានា មកកាន់​ភូមិ​ជាំ​ស្វាយ ឃុំ​មាន​រិទ្ធិ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​បាន​។​

​ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ប្រគល់​ភារកិច្ច​ឲ្យ​កងកម្លាំង​ផ្នែក​សឹក​រង​សណ្តាន់ នៃ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បន្ត​សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​ដែនដី ធ្វើការ​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជនល្មើស ដែល​បាន​លួច​កាប់​ឈើ​នៅក្នុង​តំបន់​ព្រៃ​ឡង់​ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​ក្រចេះ នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕
​ដោយ​សំនៀង​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com