ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

​សាលា​ដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​លើក​ទិសដៅ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៥ និង​ដាក់​គោលដៅ​៦​ចំណុច​!

​សាលា​ដំបូង​និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​លើក​ទិសដៅ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៥ និង​ដាក់​គោលដៅ​៦​ចំណុច​!

(​កំពង់ធំ​) នា​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២៤ សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​រៀបចំ​សន្និបាត​បូក​សរុប​លទ្ធ​ល​ផល​ការងារ​ឆ្នាំ​២០២៤ និង​កំណត់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក ផូង វណ្ណ ប្រធាន​សាលាដំបូង​, លោក រស់ សា​រាំ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ធំ ដោយ​មាន​ការចូលរួម​ពី​សំណាក់ លោក​អនុប្រធាន​សាលាដំបូង លោក​-​លោកស្រី​ព្រះរាជអាជ្ញារង លោក​-​លោកស្រី​ចៅក្រម តំណាង​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ ប្រតិភូ​គណៈមេធាវី​ប្រចាំ​សាលាដំបូង​ខេត្ត​កំពង់ធំ ក្រឡាបញ្ជី លោក​ប្រធាន​-​អនុប្រធាន​លេខាធិការដ្ឋាន និង​មន្ត្រី​ទាំងអស់​នៃ​លេខាធិការ​រដ្ឋបាល​សាលាដំបូង​ខេត្តកំពង់ធំ​។​

​ថ្លែង​នៅក្នុង​កម្មវិធី​នេះ​លោក ផូង វណ្ណ ប្រធាន​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​លើក​ទិសដៅ​អនុវត្ត​ក្នុង​ឆ្នាំ​២០២៥​មាន​៦​ចំណុច​៖ ១.​ស្នើ​សុំ​បន្ថែម​ចំនួន​ក្រឡាបញ្ជី ។ ២.«​ស្នើសុំ​ម​ន្រី្តអាជ្ញា​សាលា​» ក្នុងស្ថានភាព​ដែល​មិន​មាន​អាជ្ញាសាលា ដើម្បី​សម្រួល​ដល់​ការអនុវត្ត​កិច្ចការ​បញ្ជូន​ក្នុង​រឿង​រដ្ឋប្បវេណី និង​ការជូនដំណឹង​ក្នុង​រឿង​ព្រហ្មទណ្ឌ នឹង​ជំរុញឱ្យមាន​អ្នកអនុវត្ត​កិច្ចការ​ជំនួស​។ មន្ត្រី​អនុវត្ត​កិច្ចការ​ជំនួស​នេះ ត្រូវបាន​ជ្រើសតាំង​ដោយ លោក ព្រះរាជអាជ្ញា (​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាជ្ញាសាលា​) ដោយ​ទទួល​ការអនុញ្ញាត​ពី​ប្រធាន​សាលាដំបូង​។​៣.​រៀបចំ​គម្រោង​ថវិកា ដោយ​បន្ថែម​ឱ្យបាន​ច្បាស់​ពី​ភាពចាំបាច់​សម្រាប់​ពង្រឹង​ការអនុវត្ត​ក្នុង​ការដោះស្រាយ​សំណុំរឿង​ឱ្យបាន​ឆាប់រហ័ស និង​ត្រឹមត្រូវ​។ ៤.​ជំរុញ​ការដោះស្រាយ​សំណុំរឿង​រដ្ឋប្បវេណី និង​សំណុំរឿង​ព្រហ្មទណ្ឌ ឱ្យ​បាន​លឿន​ឆាប់រហ័ស ត្រឹមត្រូវ និង​យុត្តិធម៌ ជា​ពិសេស​សំណុំរឿង​អាទិភាព​ទាំង​៣(​គ្រឿងញៀន​,​ចរាច​រណ៍​, អត្រានុកូលដ្ឋាន​) និង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ក្មេង​ទំនើង​។ ៥.​រៀបចំ​ឱ្យមាន​ជា​បទ​បង្ហាញ​ខ្លីៗ ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់​។​៦.​ព្យាយាម​ប្រើប្រាស់​វិធី​ផ្សះផ្សា​សម្របសម្រួល​ក្នុង​សំណុំរឿង​រដ្ឋប្បវេណី​ឱ្យបាន​ច្រើន ដើម្បី​កាត់បន្ថយ​វិវាទ និង​ថវិកា​គូរ​ភាគី ធ្វើឱ្យ​មាន​ភាព​សុខដុមរមនា​ក្នុងសង្គម ស្រប​តាម​គោលការណ៍​ដែល​បាន​ដាក់ចេញ​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​។

​សូម​បញ្ជាក់​ផង​ដែរ​ថា សន្និបាត​បូកសរុប​លទ្ធ​ល​ផល​ការងារ​ឆ្នាំ​២០២៤ និង​កំណត់​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​បន្ត​នៅ​ឆ្នាំ​២០២៥ លោក​ប្រធាន​សាលាដំបូង និង​លោក​ព្រះរាជអាជ្ញា បាន​ប្រគល់​នូវ​ប័ណ្ណសរសើរ ជូន​ដល់​លោក​-​លោកស្រី​ចៅក្រម លោក​-​លោកស្រី​ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និង​មន្ត្រី​លេខាធិការ​រដ្ឋបាល​ទាំងអស់ ជាការ​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ ភារកិច្ច​របស់​ខ្លួន កន្លងមក និង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍​៕​ដោយ​សំនៀង​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com