ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

ឯកឧត្តម ហ៊ុន ម៉ានិត ថា​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឹងប្រែង​ទាក់ទាញ​អ្នកវិនិយោគ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​, ស្នើសុំ​ឱ្យ​បន្ត​ជួយ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ផ្សេងៗ​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​

ឯកឧត្តម ហ៊ុន ម៉ានិត ថា​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឹងប្រែង​ទាក់ទាញ​អ្នកវិនិយោគ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​, ស្នើសុំ​ឱ្យ​បន្ត​ជួយ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ផ្សេងៗ​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា​

​រាជរដ្ឋាភិបាល​កម្ពុជា​ប្រឹងប្រែង​ទាក់ទាញ​អ្នកវិនិយោគ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​, ស្នើសុំ​ឱ្យ​បន្ត​ជួយ​ផ្សព្វផ្សាយ​ដល់​វិនិយោគិន​ផ្សេងៗ​ទៀត​មក​វិនិយោគ​នៅ​កម្ពុជា នេះ​ប្រជា​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច នៃ​ក្រសួង​ការពារជាតិ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​សមិទ្ធផល​របស់​ក្រុម យីៈ ចៀ ធួ​រី​ហ្សឹម ឌី​វេឡុ​ប​មេន ខម​ភេ​នី និង​ផ្លូវថ្នល់​ប្រភេទ​ផ្សេង​គ្នា​ប្រវែង​១៣០​គីឡូម៉ែត្រ នៅ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៤ ។

​ពិធី​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឧត្តម នាយ​ឧត្តមសេនីយ៍​កិត្តិសង្គ​ហ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង នាយករង​ខុទ្ទកាល័យ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​, ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សាស្ត្រាចារ្យ បណ្ឌិត ណុប រតនា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​, អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ជាច្រើនរូប​ទៀត​។​

​លោក​អគ្គនាយក​ក្រុមហ៊ុន យិៈ​ចៀ ធូរី​ហ្សិ​ម ឌី​វេឡុ​ប​មេន ខម​ភេ​នី បានឱ្យដឹងថា ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​សិទ្ធ​ក្នុង​ការវិនិយោគ​ពី​រាជរដ្ឋាភិបាល​តាំងពី​ឆ្នាំ​២០០៨ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​ធ្វើ​ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​គម្រោង ក្នុងនោះ​គម្រោង​វិនិយោគ​កោះ​សំពោច​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទេសចរណ៍ធម្មជាតិ​ផ្សេង​ទៀត​ដ៏​មាន​ភាព​ទាក់ទាញ​។​តំបន់ឆ្នេ​រមាស ឆ្នេរ​ប្រាក់ ជា​ទីកន្លែង​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មាន​បំណង​ចង់​មក​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ ដែល​មាន​ទេសភាព​ជាទី​មនោ​រម្យ កន្លែង​ស្នាក់នៅ​មាន​ផា​សុកភាព និង​ភាពស្ងប់ស្ងាត់​។​

​លោក​ក៏​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់​មកលើ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​បន្ត​វេន ចំពោះ​ការផ្តល់​ភាពកក់ក្តៅ ទំនុកចិត្ត និង​ការធានា​នូវ​បរិយាកាស​ដល់​អ្នក​វិនិយោគិន​នានា​ជាដើម​។​

​ឯកឧត្តម​  ​ហ៊ុន ម៉ានិត មានប្រសាសន៍ថា ក្នុងនាម​រាជរដ្ឋាភិបាល សូម​អរគុណ​ចំពោះ​អ្នកវិនិយោគ​ទាំងអស់​
​ទាំង​វិនិយោគិន​កម្ពុជា ទាំង​វិនិយោគិន​បរទេស ចំពោះ​ការសម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​បាន​ចូលរួម​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាពលរដ្ឋ និង​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា​។

​ដោយឡែក​ក្រុមហ៊ុន យីៈ ចៀ ធួ​រី​ហ្សឹម ឌី​វេឡុ​ប​មេន ខម​ភេ​នី បាន ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា ជាង​៣២​ឆ្នាំ​មកហើយ ដោយ​បាន​ចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​បង្កើត​ឱកាស​ការងារ​ជាច្រើន​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានិត បាន​បន្ថែមថា រាជរដ្ឋាភិបាល តែង​គិតគូរ​ពី​សុខុមាលភាព​របស់​វិនិយោគិន​ទាំងអស់​ដោយ​យកចិត្ត ទុកដាក់​ស្តាប់​ជា​ប្រចាំ​នូវ​បញ្ហា​ប្រឈម​ដែល​វិនិយោគិន​លើកឡើង និង​ពង្រឹង​ទំនាក់ទំនង​ឥត​ឈប់​ឈរ​ជាមួយ​វិស័យ​ឯកជន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កើត​ឡើង​ថ្មីៗ ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តិ​សិទ្ធ​ភាព ធ្វើយ៉ាងណា​ឱ្យ​ប្រទេសជាតិ​ប្រែ​ក្លាយទៅជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​មាន​ការរីក​ចម្រើន​ជា​បន្តបន្ទាប់​។​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន យីៈ ចៀ ធួ​រី​ហ្សឹម ឌី​វេឡុ​ប​មេន ខម​ភេ​នី ជាពិសេស​ម្ចាស់​ភាគី​ហ៊ុន​ទាំ​អស់ និង​អគ្គនាយក​ក្រុមហ៊ុន ដែល​នៅ​ប្រចាំ​ឈរ​នៅ​ជើង​នៅទីនេះ ហើយ​យើង​នៅតែ​ស្វាគមន៍​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​ផ្សេងៗ​ដែល​មាន​បំណង​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន យីៈ ចៀ​»​។

​ក្នុង​ស្មារតី​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​បង្កើត និង​អនុវត្ត​ជា​បន្តបន្ទាប់​នូវ​យន្តការ​ដែល​ផ្តល់​មធ្យោបាយ​ងាយស្រួល​បំផុត​សម្រាប់​វិស័យ​ឯកជន ក្នុង​ការបញ្ចេញមតិ កង្វល់ និង​សំណូមពរ​។ រាជរដ្ឋាភិបាល​នឹង​បន្ត​ដាក់ចេញ​នូវ​គោលការណ៍ និង​ប្តេជ្ញាចិត្ត​ដើម្បី​ធ្វើ​យ៉ាងណា​ខិតខំ​ឱ្យ​អស់​លទ្ធភាព ដើម្បី​បង្កលក្ខណៈ​ឱ្យ​វិនិយោគិន​ក្នុងប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង និង​កាន់តែ​ជោគជ័យ​បន្តទៅទៀត​។

​កម្ពុជា​បើកទ្វារ ហើយ​កម្ពុជា​ដាក់ចេញ​នូវ​កម្មវិធី និង​គោលនយោបាយ​បុរេ​សកម្ម​ដើម្បី​ទាក់ទាញ​បន្ថែមទៀត​។ ថែរក្សា​ចាស់ ពង្រីក​ថ្មី ជា​អភិក្រម​ដោះស្រាយ បញ្ហា​ទាន់ពេលវេលា និង​កែលម្អ​បន្តទៅ​ទៀត​ពោលគឺ​ទន្ទឹម​នឹង​ការខិតខំ​ទាក់ទាញ​វិនិយោគ​ថ្មី​មក កម្ពុជា​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ធ្វើ​សកម្មភាព​លើកស្ទួយ និង​បង្ករ​លក្ខណៈ​ឱ្យ​ការវិនិយោគ នៅ​កម្ពុជា​ដែល​កំពុង​ដំណើរការ​មានលទ្ធភាព​បន្ត​ជោគជ័យ និង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បន្តទៀត​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com