ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក សេង ទៀង និងព្រមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ ចុះពិនិត្យទីតាំងដីសង់ផ្ទះឲ្យចៅស្រីតីដែលសម្តេចតេជោផ្តល់ជូន - រថយន្តមួយគ្រឿងបានក្រឡាប់បន្ទាប់ពីបុកសត្វគោដើរឆ្លងផ្លូវនៅខេត្តត្បូងឃ្មុំ - អនុវត្តន៍ដីការតុលាកា ជនសង្ស័យមិនព្រមសការបាញ់មកលើកម្លាំងអនុវត្តន៍ច្បាប់ - ចៅស្រី ស៊ុន ស្រីតី បានជួប លោកតា សម្តេចតេជោ ហើយ - ផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺត្រូវបានបំផ្លាញដោយសាររថយន្តធុនធំដឹកថ្មខ្សាច - ស្តីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត២០២៥ឃុំសង្កាត់ - លោកសាយ គឹមឡម អំពាវនាវពុទ្ធបរិស័ទ និងប្រជាពលរដ្ឋត្រូវបន្តវប្បធម៌សាមគ្គីចែករំលែកពុទ្ធចក្រ អាណាចក្រមានការរីកចម្រើនក្នុងពេលតែមួយ - សម្តេចបវរធិបតី ហ៊ុន ម៉ាណែត :កម្ពុជា កំពុងឈានឆ្ពោះជិតដល់ការសម្រេចបានជោគជ័យគ្មានជំងឺគ្រុនចាញ់នាដំណាច់ឆ្នាំ២០២៥ - ល្បែងមាន់ជល់អនឡាយ ចែ ភួង សង្ស័យមានខ្នងបង្អែកធំទើបសមត្ថកិច្ចមានហ៊ានទៅក្បែរ - កម្ពុជា និង ចិន អះអាងសារជាថ្មីនូវការគាំទ្រគ្នាយ៉ាងមោះមុតចំពោះផលប្រយោជន៍ស្នូលរបស់គ្នាទៅវិញទៅមក
0

មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីក្រោមចំណងជើងថា(សហគមន៍ព្រៃឡង់ស្នើឲ្យអាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំករណីចុះហត្ថលេខាផ្ដល់ដីចំនួន 60 កន្លែងឲ្យទៅអ្នកបទល្មើសនៅតំបន់ ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ)!

មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានស្ដីពីការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីក្រោមចំណងជើងថា(សហគមន៍ព្រៃឡង់ស្នើឲ្យអាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំករណីចុះហត្ថលេខាផ្ដល់ដីចំនួន 60 កន្លែងឲ្យទៅអ្នកបទល្មើសនៅតំបន់ ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ ជាប់ព្រំប្រទល់ខេត្តក្រចេះ)!

 

ថ្ងៃអង្គារទី ២២ ខែតុលា ឆ្នាំ ២០២៤

 

មន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសព័ត៌មាន ជម្រាបជូនសាធារណជនបណ្ដាញសារព័ត៌មានជាតិទាំងអស់ឲ្យបានជ្រាបថាកាលពីថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០២៤មានការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីក្រោមចំណងជើងថាសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ។ស្នើឱ្យអាជ្ញាធរថ្នាក់ជាតិ។ស៊ើបអង្កេតប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំករណីចុះហត្ថលេខាផ្ដល់ដីចំនួន ៦០ កន្លែងឲ្យទៅបទល្មើសនៅតំបន់ ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។

 

ពាក់ព័ន្ធនិងការផ្សាយព័ត៌មានខាងលើនេះមន្ទីរបរិស្ថានខេត្តកំពង់ធំបានបញ្ជាក់ជូនសាធារណជននិងបណ្ដាញសារព័ត៌មានជាតិទាំងអស់ជ្រាបថាមន្ទីរបរិស្ថានខេត្តកំពង់ធំ។ពុំមានសិទ្ធិចុះហត្ថលេខាផ្ដល់ដីជូនបុគ្គលណាមួយឬជនណាម្នាក់ឡើយ។ ចំពោះការបញ្ជាក់លើសាលកប័ក្រដែលប្រជាពលរដ្ឋស្នើសុំចេញលិខិតបញ្ជាក់លើដីអាស្រ័យផលមន្ទីរបរិស្ថានខេត្តកំពង់ធំបានផ្អែកទៅលើលិខិតបទដ្ឋានគតិយុត្តដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ២៤៥អនក្រ.បកចុះថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២២ ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធនធានធម្មជាតិលើផ្ទៃដីសរុប៩៣៣ ៥៧៧ហិតា ការអនុវត្តតាមសេចក្តីណែនាំលេខ ០០៦ សជណ.បស ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២ របស់ក្រសួងបរិស្ថានស្ដីពីការជំរុញអនុវត្តលិខិតលេខ១០៦៤ សជណ.បដនិងអនុក្រឹត្យលេខ២៤៥ អនក្រ.បក និង សេចក្តីជូនដំណឹងលេខ ២៤៦៤ /២៣ សជណចុះថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២៣ ស្ដីពីការដាក់ពាក្យធ្វើស័្វយប្រកាសលើការកាន់កាប់ដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ការពារទេសទំនាបខាងជើងបឹងទន្លេសាប(អភិរក្សសត្វខ្សឹប)ដែនជម្រកសត្វព្រៃព្រៃឡង់ដែនជម្រកសត្វព្រៃបឹងពែរ និង សហគមន៍ការពារធម្មជាតិដើម្បីស្នើសុំជាកម្មសិទ្ធិស្របច្បាប់បញ្ញត្តិរបស់រដ្ឋបាលខេត្តកំពង់ធំ។

 

ទន្ទឹមនឹងនេះមន្ទីរបរិស្ថានខេត្តកំពង់ធំបានសហការជាមួយក្រុមការងារខេត្តអាជ្ញាធរស្រុកឃុំពាក់ព័ន្ធចុះធ្វើការផ្សព្វផ្សាយនិងជំរុញដល់ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់ដីអាស្រ័យផលនៅក្នុងតំបន់ដែលបានកំណត់ដោយអនុក្រឹត្យលេខ ២៤៥ អនក្រ.បក ឲ្យមកធ្វើការស្វ័យប្រកាសលើការកាន់កាប់ដីរបស់ខ្លួនក្នុងតំបន់ការពារធម្មជាតិ នៅមន្ទីរបរិស្ថានខេត្តដើម្បីមន្ទីររៀបចំអត្តសញ្ញាណក្បាលដីនិងអ្នកកាន់កាប់ដីទាំងនោះ សម្រាប់ដាក់ជូនក្រសួងបរិស្ថានពិនិត្យនិងសម្រេចក្នុងការចេញលិខិតបញ្ជាក់យល់ព្រមដើម្បីឲ្យប្រជាពលរដ្ឋទៅធ្វើប័ណ្ណសម្គាល់សិទ្ធស្របតាមមាត្រា ១១ ជំពូក ៤នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិច្បាប់ភូមិបាលនិងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

 

ដូចនេះការផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីពុំមានមូលដ្ឋានច្បាស់លាស់ត្រឹមត្រូវ ធ្វើឲ្យមហាជនមានការភាន់ច្រឡំ និង ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ទីរជំនាញគ្រប់ស្ថាប័នដែលបានចូលរួមសហការខិតខំបំពេញការងារបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

 

មន្ទីរបរិស្ថានខេត្តកំពង់ធំសូមបញ្ជាក់ជូនសាធារណជននិងបណ្ដាញសារព័ត៌មានជាតិថាក្រុមបណ្ដាញសហគមន៍ព្រៃឡង់មួយក្តាប់តូចនេះបានបង្កើតឡើងដោយពុំមានច្បាប់ត្រឹមត្រូវនិងធ្វើសកម្មភាព វិទ្ធង្ឃនា ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដោយផ្អែកលើធនធានធម្មជាតិដែលមានការគាំទ្រជំនួយថវិកាពីអង្គការនៅក្រៅប្រទេស។

ម្យ៉ាងវិញទៀតក្រុមបណ្ដាញសហគមន៍ព្រៃឡង់នេះពុំបានចុះបញ្ជីទទួលស្គាល់ពីក្រសួងមហាផ្ទៃស្របតាមច្បាប់ស្ដីពីអង្គការសង្គមស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជានោះទេ៕

ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com