ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកជំទាវ ប៉ាង ដានីអភិបាលរងខេត្តកំពង់ចាមចុះពិនិត្យសាលាមតេយ្យ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ
0

ផ្ទះ​បណ្ដែត​ទឹក និង​បែ​ត្រី​របស់​ជនជាតិ​វៀតណាម​នៅ​ខណ្ឌ​ច្បារអំពៅ សល់​តែ​៨០​ទៀត​ប៉ុណ្ណោះ​ក្នុងចំណោម​ចំនួន​ជាង​៥០០​ផ្ទះ​/​បែ​ត្រី​ដែល​មិន​ទាន់​រុះរើ​

ផ្ទះ​បណ្ដែត​ទឹក និង​បែ​ត្រី​របស់​ជនជាតិ​វៀតណាម​នៅ​ខណ្ឌ​ច្បារអំពៅ សល់​តែ​៨០​ទៀត​ប៉ុណ្ណោះ​ក្នុងចំណោម​ចំនួន​ជាង​៥០០​ផ្ទះ​/​បែ​ត្រី​ដែល​មិន​ទាន់​រុះរើ​

(​ភ្នំពេញ​)៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ ផ្ទះ​បណ្ដែត​ទឹក និង​បែ​ត្រី​របស់​ជនជាតិ​វៀតណាម ចំនួន​៥៤២​ផ្ទះ​/​បែ​ត្រី បាន​រុះរើ​ស​ស្ទើរ​ទាំងស្រុង​១០០​ភាគរយ​ហើយ នៅសល់​ត្រឹមតែ​៨០​ផ្ទះ​/​បែ​ត្រី​ប៉ុណ្ណោះ ដែល​មិន​ទាន់​រុះរើ ខណៈ​ពួកគាត់​សន្យា​រុះរើ​ដោយ​ខ្លួនឯង​។​

​លោក ញាណ ចាន់​សោភា នាយក​រដ្ឋបាល​សាលាខណ្ឌ​ច្បារអំពៅ បានបញ្ជាក់​ថា ផ្ទះ​បណ្តែត​ទឹក បែ​ត្រី នៅ​ខណ្ឌ​ច្បារអំពៅ មាន​ចំនួន​៥៤២ ក្នុងនោះ​បែ​ចិញ្ចឹម​ត្រី​ចំនួន ២៩៣​បែ​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ចំនួន ២៤៣​ផ្ទះ​។​

​លោក​បន្ដ​ទៀត​ថា ក្នុង​ប្រតិបត្តិកា​រនា​ព្រឹក​មិញ​នេះ ការរុះរើ​ដោយ​ស្ម័គ្រចិត្ត និង​ដោយ​ការអនុវត្តន៍​វិធាន​រដ្ឋបាល បាន​រុះរើ ចំនួន​៤៥៧​ផ្ទះ និង​បែ​ត្រី នៅសល់​ប្រមាណ​៨០​ផ្ទះ​/​បែ​ត្រី ប៉ុណ្ណោះ ដែល​ពួកគាត់​បាន​ស្នើសុំ​មក​អាជ្ញាធរ ពន្យារ​ពេល​ដើម្បី​រក​ទីតាំង និង​រុះរើ​បន្តបន្ទាប់​ទៀត​។​

​សូមជម្រាបថា កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច ក្រោម​ការបញ្ជា​របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​បន្ដ​ប្រតិបត្តិការ​ចុះ​រុះរើ​ស​ផ្ទះ​បណ្ដែត​ទឹក និង​បែ​ត្រី​របស់​ជនជាតិ​វៀតណាម ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ចំពោះ​អ្នក​ដែល​នៅ​រឹងទទឹង មិន​ព្រម​អនុវត្ត​តាម​ការណែនាំ ដោយ​ឲ្យ​រុះរើស​ដោយ​ខ្លួនឯង​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com