ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ - ផុតម៉ោងកំណត់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅម៉ោង៨យប់
0

ពលរដ្ឋដែលរស់នៅក្នុងភូមិបាណក់ ភូមិពោពី ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ អំពាវនាវសុំឲ្យក្រសួងដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលជួយកាត់ឆ្វៀលដីដែលពួកគាត់បានអាស្រ័យផលជិត 20 ឆ្នាំជូនដល់ពួកគាត់ផង!

  1. ពលរដ្ឋដែលរស់នៅក្នុងភូមិបាណក់ ភូមិពោពី ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ អំពាវនាវសុំឲ្យក្រសួងដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលជួយកាត់ឆ្វៀលដីដែលពួកគាត់បានអាស្រ័យផលជិត 20 ឆ្នាំជូនដល់ពួកគាត់ផង!

 

(កំពង់ធំថ្ងៃសុក្រទី 10 ខែឧសភាឆ្នាំ 2024)

 

ប្រជាកសិករចំនួន 2 ភូមិគឺភូមិបាណក់និង ភូមិពោរពី ក្នុងឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រមាណជាង ជាច្រើនគ្រួសារបានដង្ហើយហៅរកក្រសួងដែលពាក់ព័ន្ធ និង រដ្ឋាភិបាលមេត្តាជួយរកដំណោះស្រាយជូនដល់ពួកគាត់ ពីបញ្ហាដីស្រែរបស់ពួកគាត់ដែលបានអាស្រ័យផលអស់រយៈជាង 10 ឆ្នាំកន្លងមកហើយនៅតែពុំទាន់បានទទួលសិទ្ធិពេញលេញពីការកាត់ជ្វៀល និងទទួលបានប័ណ្ណកម្មសិទ្ធិដោយស្របច្បាប់ពីក្រសួងដែលពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះនៅឡើយទេ។

 

យោងតាមការលើកឡើងរបស់បងប្អូនប្រជាកសិករដែលកំពុងតែមានបញ្ហាការជាប់គាំងទៅលើបញ្ហាវិបត្តិដីស្រែរបស់ពួកគាត់នោះ ពួកគាត់បានរៀបរាប់ឲ្យដឹងថា ដីស្រែរបស់ពួកគាត់ដែលតែងតែអាស្រ័យផលជារៀងរាល់ឆ្នាំគឺចាប់តាំងពីឆ្នាំ 2010 មកម្ល៉េះនោះគឺស្ថិតនៅក្នុងចំណុចតំបន់បឹងក្រចៅ បឹងវៀន និង អូរសិលា ដែលមានផ្ទៃដីសរុបជាង 80 ហិតាក្រោយមកគាល់ត្រូវបានសម្របសម្រួលពីអាជ្ញាធរមូលដ្ឋានដោយកាត់ដីនៅសល់ត្រឹមតែ 53ហិតាតែប៉ុណ្ណោះរហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។

ប្រជាកសិករបានរៀបរាប់ឲ្យដឹងជាបន្តទៀតថាមុនការបោះឆ្នោតអាណត្តិទី 7 អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្តបានបញ្ចាក់ប្រាប់ពួកគាត់ថាដីដែលបងប្អូនប្រជាពលរដ្ឋបានអាចស្រ័យផលជាយូរឆ្នាំណាស់មកហើយនោះរដ្ឋនឹងកាត់ឆ្វៀលជូនពួកគាត់។ ក៏ប៉ុន្តែអ្វីដែលជាការអះអាងរបស់អាជ្ញាធរមូលដ្ឋាននិងខេត្តគឺផ្ទុយស្រឡះទៅវិញក្រោយការបោះឆ្នោតរួច ដោយតំបន់ដែលគាត់តែងតែអាស្រ័យដំណាំផលស្រូវជារៀងរាល់ឆ្នាំនោះពុំត្រូវបានក្រសួងពាក់ព័ន្ធកាត់ឆ្វៀលជូនពួកគាត់នោះឡើយ។ហើយម្យ៉ាងវិញទៀតពួកគាត់ឆ្ងល់ថា ចំណែកដីដែលស្ថិតនៅក្នុងតំបន់បីដែលដែលជាដីព្រៃលិចទឹកសម្បត្តិរបស់រដ្ឋដែលគេទើបតែឈូសឆាយទន្ទ្រានយកក្នុងពេលថ្មីៗនេះ ចុះហេតុអីបានជាគេទទួលបានប្លង់កម្មសិទ្ធិទៅវិញ។

ទាក់ទងទៅនឹងការកាត់ជ្វាលដីជូនប្រជាកសិករនៅក្នុងចំណុចភូមិឃុំស្រុកខាងលើនេះ លោក សុខ ម៉ារីអភិបាលរងស្រុកបារាយណ៍ទទួលបន្ទុកបញ្ហាដីធ្លី លោកបានស្រាយបំភ្លឺឲ្យអ្នកយកព័ត៌មានយើងដឹងថា ចំពោះចំណាត់ការក៏ដូចជាការកាត់ឆ្វៀលលដីជូនប្រជាពលរដ្ឋនោះគឺ ជាដែនសមត្ថកិច្ចរបស់ក្រសួងដែលពាក់ព័ន្ធនោះទេ។ពុំមែនជាសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានឃុំស្រុកខេត្តនោះឡើយ។

ក៏ប៉ុន្តែបើទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ក្នុងនាមអាជ្ញាធរមូលដ្ឋាននិងអាជ្ញាធរខេត្ត នៅតែខិតខំប្រឹងប្រែងរកគ្រប់វិធីសាស្ត្រដើម្បីជួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យទទួលបាននៅសិទ្ធិប្រើប្រាស់ដីធ្លីដោយស្របទៅនឹងច្បាប់គ្រប់ៗគ្នា។

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com