ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ
0

តំបន់ប្រតិបត្តិការសឹករងកោះកុង  បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា និងទិសដៅប្រចាំខែកុម្ភៈ ឆ្នាំ២០២៤!

តំបន់ប្រតិបត្តិការសឹករងកោះកុង  បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា និងទិសដៅប្រចាំខែកុម្ភៈ ឆ្នាំ២០២៤!

 

(កោះកុង ព្រហស្បតិ៍ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤)

តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង នាវេលាម៉ោង 8: និង 00នាទី នៅព្រឹកថ្ងៃទី 8 ខែកុម្ភៈឆ្នាំ 2024 នេះ បានប្រារព្ធកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចការងារយោធាសន្តិសុខ ប្រចាំខែមករា និងទិសដៅការងារយោធាសន្តិសុខប្រចាំខែ កុម្ភៈ ឆ្នាំ២០២៤  ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ និងជាមេបញ្ជាការទទួលទិសជួមុខនៃយោធភូមិភាគទី៣។

ចូលរួមនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចការងារសម្រាប់ខែមករានិងទិសដៅសម្រាប់ខែកុម្ភៈជាបន្តទៀតនាឱកាសនោះរួមមាន លោក ឧត្តមសេនីយ៍ត្រី កែវ វិចិត្រមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ព្រមទាំងមានការចូលរួមពីរមេបញ្ជាការ មេបញ្ជាការរង និងនាយការិយាល័យ គ្រប់ផ្នែកដែលចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងខេត្តជាច្រើនរូបទៀត ក៏បានចូលរួមនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងទិសដៅបន្តនោះដែរ។

លោកឧត្តមសេនីយ៍ត្រី កែវ វិចិត្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ក៏បានរាយការណ៍ពីសភាពការណ៍ទូទៅ សង្ខេបជូនគណៈអធិបតីដោយបានមានប្រសាសន៍លើកឡើងថា .តំបន់ប្រតិបត្តិការសឹករងខេត្តកោះកុង ព្រមទាំងថ្នាក់ដឹកនាំគ្រប់កងឯកភាពទាំងអស់បានខិតខំប្រឹងប្រែងបំពេញតួនាទីនិងកាតព្វកិច្ចរបស់ខ្លួនដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ សម្រាប់ខែមករាកន្លងមក។ ហើយសម្រាប់ទិសដៅអនុវត្តបន្ត គឺតំបន់ប្រតិបត្តិការសឹករងត្រូវពង្រឹងបន្ថែមទៀត គឺការខំប្រឹងប្រែងថែរក្សាការពារសន្តិភាព ការពារ បាវចនាជាតិ រដ្ឋធម្មនុញ្ញ ការពារបូរភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃនីតិកាលទី 7 ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

 

មានមតិសំណេះសំណាលនិងផ្ដល់ឱវាទនាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម សាមិទ្ធ មេបញ្ជាការរងយោធភូមិភាគទី៣ បាននាំយកនៅ ការផ្តាំផ្ញើសាកសួរសុខពី ឯកឧត្តមឧត្តម សេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ ក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម សូមកោតសរសើរចំពោះលោកមេបញ្ជាការ នាយទាហាន នាយទាហានរងនិងពលទាហាន ទាំងអស់ ដែលបានរួមគ្នាការពារបានយ៉ាងមុតមាំ នូវបូរណភាពដែនដី ការពារសុខសន្តិភាព ដែលជាទ្រព្យម្បត្តិដ៏មហាសាលដែលយើងទាំងអស់គ្នាមិនអាចខ្វះ បាន។

 

លោកឧត្តមសេនីយ៍ទោសោម សាមិទ្ធ បានបញ្ជាក់បន្ថែមជាចុងក្រោយថា ក្នុងនាមជាយោធិនការពារតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការល្បាត ខិតខំកសាងប្រព័ន្ធការពារ ដើម្បីពង្រឹងខឿនការពារជាតិ និងត្រូវបន្តចូលរួមការពារ ជាតិ សាសនា ព្រះមហាក្សត្រ ចូលរួមគោរពច្បាប់រដ្ឋ ច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅ  របស់កងយោធពលខេមរភូមិន្ទ និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។

 

ម្យ៉ាងវិញទៀតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន.វៀតណាម ខាងមុខនេះសូមឱ្យទទួលបាននៅសុខភាពល្អ ជួបតែសេចក្តីសុខ សុភមង្គលគ្រប់ក្រុមគ្រួសារជារៀងរហូត៕

ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com