ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោក កែ គឹមយ៉ាន តំណាងរាស្ត្រខេត្តបន្ទាយមានជ័យចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិស្ទឹងបត់ ច្រកអន្តរជាតិប៉ោយប៉ែត - ឯកឧត្តម ស្រី សុភ័ក្ត្រ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុន ចាន់ដាបានអញ្ជើញចូលរួមកិច្ចប្រជុំ - លោកជំទាវប៉ាងដានី ប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហម - អភិបាលខេត្តកំពង់ចាមអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រនិងវិញ្ញាបនបត្រនិស្សិតជ័យលាភីនៅបណ្ឌិត្យសភានគរបាលកម្ពុជា - ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានស្រកចុះកម្ពស់១០សង់ទីម៉ែត្រ - នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខកងទ័ពនៅព្រំដែន - ប្រតិភូ(FLBA)នៃប្រទេសទីម័រខាងកើតកោតស្ញើបស្ញែងការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហ៊ុន - ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមដឹកនាំប្រជុំតម្រង់ទិស - ប្រកាសតែងតាំងចូលកាន់តំណែងអនុប្រធានមន្ទីរលោកប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ - ផុតម៉ោងកំណត់បិទច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំងស្រុងនៅម៉ោង៨យប់
0

ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាគណៈអធិបតីនៅក្នុងពិធីប្រកាសលោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជាផ្លូវការហើយ

ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញជាគណៈអធិបតីនៅក្នុងពិធីប្រកាសលោក រស់ សារាំ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ជាផ្លូវការហើយ

 

(កំពង់ធំ)÷ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រកាស លោករស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំជំនួសលោក ស៊ិន វិរៈ ព្រះរាជអាជ្ញា ទៅខេត្តកំពង់ស្ពឺ ។

 

ពិធីប្រកាសចូលកាន់មុខតំណងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អញ្ជើញចូលរួម ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងមន្ត្រីគ្រប់លំដប់ថ្នាក់ជាច្រើនរូប។

 

លោក ស៊ិន វិរៈ ព្រះអារាជ្ញាបានលើកឡើងថា ពន្លឿនរកយុត្តិធម៌ឱ្យបានឆាប់រហ័ស ព្រមទាំងការលើកកម្ពស់

សមត្ថភាពស្ថាប័ន យុត្តិធម៌ ក្នុងការផ្តល់សេវាកម្មយុត្តិធម៌ឱ្យកាន់តែប្រសើរឡើង និងកាត់ បន្ថយការចង្អៀតណែនក្នុងពន្ធនាគារ។ ក្នុងនោះស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចូលរួមយ៉ាងសកម្មដោយមោះមុត ដោយអស់ពីកម្លាំងកាយ កម្លាំងចិត្តទើបធ្វើ ឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូរខេត្តកំពង់ធំ ទទួលបាន ការជោគជ័យក្នុងយុត្តិ នាការនេះ ហើយស្ថានប័នអយ្យការបានចំណាត់សំណុំរឿងបានដូចតទៅ មុនថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ សំណុំរឿងព្រហ្មទណ្ឌសល់ចំនួន ២៩៩ រឿង ។ ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះមានសំណុំរឿងចូលថ្មីមាន ចំនួន ៣៧៤៣ រឿង ក្នុងចាត់ការរួចបានចំនួន ៣៨៤៥ រឿង ហើយរឿងសល់កំពុងចាត់ការ មានចំនួន ១៩៧រឿង អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

 

លោក រស់ សារាំ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំថ្មីបានថ្លែងថា ខិតខំដឹកនាំ និងសម្របសម្រួលការងាររបស់នគរបាលយុត្តិធម៌ សំដៅបង្ការ និងបង្ក្រាប បទល្មើសព្រហ្មទណ្ឌក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ដើម្បីសម្រេចគោលដៅនេះ ទាមទារឱ្យមានការ ចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការទាំងអស់ និងគ្រប់វិស័យ ពោល គឺយុត្តិធម៌សង្គមមិនអាចពឹងផ្អែក តែលើស្ថាប័នតុលាការ ឬស្ថាប័នណាមួយតែឯងបានឡើយ។

 

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កំណត់ទិសដៅនៃការកែទម្រង់ក្នុងវិស័យយុត្តិធម៌ដែលជាអាទិភាពសម្រាប់រយៈពេល ៥ឆ្នាំខាងមុខនេះ គឺជុំវិញសសរស្ដម្ភ២ យើងហៅថាជាសសរស្តម្ភកំណែទម្រង់សសរទី១ ខិតខំកែនៅក្នុងប្រព័ន្ធតុលាការ ។ ឯដៃម្ខាងទៀតរៀបចំយន្តការថ្មីកែទម្រង់យន្តការដោះស្រាយវិវាទដីកម្ពុជា ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ។

 

ឧបនាយករដ្ឋមន្ត្រី បានបន្តថា សសរស្ដម្ភទី២ សសទាំងពីរនេះត្រូវទៅព្រមពេលជាមួយគ្នាហើយជាអាទិភាពនៅក្នុងការអនុវត្តគោលនយោបាយកែទម្រង់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចប្រមុខរាជរដ្ឋាភិបាល។ សសរស្ដម្ភទី២ មកនិយាយមុនការ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការតាមរយៈការសម្រុះសម្រួលផ្សះផ្សា នាពេលកន្លងទៅនេះខ្ញុំបានបញ្ជាក់ជូនក្នុងវេទិកាមួយចំនួនឥឡូវនេះយើងកំពុងតែរៀបចំនូវសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើតការរៀបចំនិងកិច្ចដំណើរការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

 

ឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា នាពេលខាងមុខ ឆាប់ឆាប់នេះ ព្រះរាជក្រឹត្យនេះនឹងបង្កើតឲ្យមានយន្តការថ្នាក់ជាតិមួយដើម្បីដឹកនាំទាំងខាងគោលនយោបាយ និងដឹកនាំក្នុងប្រតិបត្តិការទាក់ទងនឹងការសម្រុះសម្រួលដោះស្រាយវិវាទហើយនឹងបង្កើតឲ្យមានក្រុមសម្រុះសម្រួលដោះស្រាយវិវាទ ដោយសហការជាមួយ នឹងរដ្ឋបាលមូលដ្ឋាននៅទីនេះ៕

ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com