ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ស្លាប់ប្រពន្ធប្តីរបួសធ្ងន់បន្ទាប់ពីរថយន្តបុករះម៉ូតូ កង់សណ្តោងរ៉ឺម៉ក និងម៉ូតូកង់បី ឥណ្ឌាក្នុងខណ្ឌជ្រោយចង្វារ

ស្លាប់ប្រពន្ធប្តីរបួសធ្ងន់បន្ទាប់ពីរថយន្តបុករះម៉ូតូ កង់សណ្តោងរ៉ឺម៉ក និងម៉ូតូកង់បី ឥណ្ឌាក្នុងខណ្ឌជ្រោយចង្វារ

 

ភ្នំពេញ៖ ប្តីប្រពន្ធមួយគូរជាអ្នករេីសអេតចាយ បានបេីកម៉ូតូសណ្តោងរ៉ឺម៉កពីភូមិស្វាតអាតត់ទៅរេីសអេតចាយ នៅភ្នំពេញពេញ  ខណៈធ្វើដំណើរបានពាក់កណ្តាលផ្លូវ ត្រូវរថយន្ត បុកពីក្រោយ ឃ្ទាតទៅបុកម៉ូតូកង់បី បណ្តាលអោយស្ត្រីជាប្រពន្ធស្លាប់  ចំណែកប្តីរបួសធ្ងន់។

 

ហេតុការណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៩:០នាទីយប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចស្ពានលេខ៣  ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារខណ្ឌ ។

 

រថយន្ដបង្កម៉ាក តូយ៉ូតា HightLander  ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AO-2863 បេីកបរដោយបុរសម្នាក់ ។

 

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អោយដឹងថាមុនកេីតហេតុ មានម៉ូតូ សណ្តោងរ៉ឺម៉កមួយគ្រឿងដឹកអេតចាយមួយគ្រឿង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦អា ទិសដៅពីជេីងទៅត្បូង ស្របទិសគ្នាពីក្រោយ ម៉ូតូកង់បីឥណ្ឌាមួយគ្រឿងបេីកបរដោយបុរសម្នាក់។

ប្រភពដដែលបន្តថា ខណៈម៉ូតូរឺម៉កធ្វើដំណើរមកដល់ចំណុចស្ពានលេខ៣ ក៏មានរថយន្តមួយគ្រឿងធ្វើដំណើរស្របទិសគ្នាពីក្រោយមកក្នុងល្បឿនលឿនដូចហោះ  មកបុកម៉ូតូរបួសរ៉ឺម៉កដឹកអេតចាយពីក្រោយ បណ្តាលឲ្យវិលមួយជុំ រងការខូចស្ទេីទាំងស្រុងទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងទៀតខូចខាតមួយ កំណាត់ក្រោយ  ចំណែក   ស្ត្រីជាម្ចាស់រឺម៉កហោះផ្លោងទៅមុខកង់បីស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែកបុរសជាប្តីហោប៉ៅផ្លោង ធ្លាក់ប្រឡាយទឹករងរបួសធ្ងន់សន្លប់ស្តូកស្តឹង ចំណែករថយន្តបង្កវិលត្រលប់ជាច្រើនជុំរងការខូចមួយកំណាត់ទាំងស្រុង ។

 

ក្រោយកេីតហេតុម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកជនរងគ្រោះម្ចាស់រ៉ឺម៉កត្រូវបានរថយន្តសង្គ្រោះដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ចំណែកសពប្រគល់អោយក្រុមគ្រួសារដឹកយកទៅតម្កល់ធ្វើបុណ្យនៅ ភូមិ ស្វាយអាត់ក្រោម តាមប្រពៃណី  ចំណែករថយន្តបង្ក និង ម៉ូតូកង់បីរួមទាំងរ៉ឺម៉ក ត្រូវបានសមត្ថកិច្ចវាស់វែងទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com