ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសំណេះសំណាលសួរសុខទុក្ខ បណ្តាអង្គភាព នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥!

រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះសំណេះសំណាលសួរសុខទុក្ខ បណ្តាអង្គភាព នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥!

 

ខេត្តប៉ៃលិន ៖ នៅបរិវេណវិមានឈ្នះឈ្នះ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមកឧបត្ថម្ភជូនដល់នាយទាហ៊ាន និងពលទាហាន  និងកងកម្លាំងប្រដាប់អាវុធគ្រប់បណ្តាអង្គភាព ដែលឈរជើងប្រចាំការ នៅតាមខ្សែបន្ទាត់ព្រំដែនទិសយោធភូមិភាគទី៥ និងគណៈបញ្ជាការ កងឯកភាពទិស ជាច្រើនអង្គភាពក្នុងខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តពោធិសាត់ ដោយនៅក្នុងពិធីក៍មានវត្តមានអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងបណ្តាអភិបាល និងអភិបាលរងខេត្ត ប្រចាំទិសយោធភូមិភាគទី៥ ផងដែរ ។

 

ថ្លែងទៅកាន់នាយ និងពលទាហាននាឱកាសនោះ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍លើកឡើងថា៖ រយៈពេលជាង ២៤ឆ្នាំកន្លងមកនេះ ដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវីលនៅកម្ពុជា ដណ្តើមបានមកវិញនូវសុខសន្តិភាព និងការឯកភាពជាតិ ទឹកដី ហើយបើយើងប្រៀបធៀបកាលក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានកសាងតាំងពីបាទដៃទទេ ក្រោមនយោបាយឈ្នះឈ្នះ នៃការបង្រួបបង្រួមជាតិ ដោយគ្មានអ្នកឈ្នះ នឹងក៏គ្មានអ្នកចាញ់ គឺឈ្នះៗ ទាំងអស់គ្នា ដូច្នេះនយោបាយឈ្នះឈ្នះ ដែលបានដាក់ចេញដោយសម្តេចតេជោ សែន គឺជាមរតក ដ៏មហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា ហើយតាមរយៈនយោបាយឈ្នះឈ្នះនេះហើយ ដែលបាននាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ និងការរីកចម្រើន ។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៍បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពចំណុះឱ្យយោធភូមិភាគទី៥ សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនបងប្អូន កូនក្មួយ ជំនាន់ក្រោយ ។

 

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ផ្តាំផ្ញើដល់នាយទាហាន និងពលទាហានទាំងអស់ ត្រូវបន្តពង្រឹងពង្រីកស្មារតីរួមចំណែកការពារសន្តិភាព ការពារទឹកដី ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីធ្វើការប្រយុទ្ធប្រឆាំងទៅនឹងពពួកអមិត្ត ដែលតែងតែរារាំងដល់កិច្ចដំណើរការកសាងសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា ជាពិសេសត្រូវចងចាំ និងយល់ពាក្យថា «អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ៕

ដោយសំនៀង

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com