ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ឯកឧត្តម អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មួយចំនួន ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៨២​គ្រួសារ​រស់នៅ​ក្នុងភូមិ​ក្តោយ ឃុំរ​យ៉ ស្រុក​កោះ​ញែក

ឯកឧត្តម អភិបាលខេត្ត​មណ្ឌលគិរី អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​មួយចំនួន ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៨២​គ្រួសារ​រស់នៅ​ក្នុងភូមិ​ក្តោយ ឃុំរ​យ៉ ស្រុក​កោះ​ញែក

​ខេត្ត​មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ លោក ជាក់ ម៉េង​ហ៊ាង អភិបាលរង​ខេត្ត លោកនាយក​នាយករង​រដ្ឋបាល​សាលាខេត្ត មេបញ្ជាការ បញ្ជាការ​រង​កងកម្លាំង​ប្រដាប់អាវុធ​ទាំង ៣​ប្រភេទ លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​មួយចំនួន ព្រម​ទាំង​អាជ្ញាធរ​ស្រុក​កោះ​ញែក បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មួយចំនួន ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន ៨២​គ្រ​សារ រស់នៅ​ក្នុងភូមិ ក្តោយ ឃុំរ​យ៉ ស្រុក​កោះ​ញែក​។

​នា​ឱកាស​នោះ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​មានប្រសាសន៍ ពាំនាំ​នូវ​ការសួរសុខទុក្ខ​និង​នឹករលឹក​ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូ​ដល់​អាណិតអាសូរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ទោះបី​សម្តេច​មិន​បាន​ចុះមក​ផ្ទាល់ តែ​តាមរយះ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ក្រុមការងារ​របស់​ក្រុង​ស្រុក និង​ខេត្ត តែងតែ​យកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ និង​សន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​។

​ឯកឧត្តម​បាន​បន្តថា ជាក់ស្តែង​ប្រជា​ពល​រស់​រដ្ឋ​នៅក្នុង​ភូមិ ក្តោយ ឃុំរ​យ៉ ស្រុក​កោះ​ញែក ចំនួន ៨២​គ្រួសារ រង​នូវ​ការខ្វះខាត​ក្នុង​ជីវភាព​គ្រួសារ បាន​ទទួល​អំណោយ​ពី រដ្ឋបាល​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើ​ការដោះស្រាយ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ទោះបី​អំណោយ​ទាំងនេះ​មិន​ច្រើន​ក៏​ពិតមែន ប៉ុន្តែ​ជា​ទឹកចិត្ត​របស់​អាជ្ញាធរខេត្ត​សម្រាប់​ជួយ​សម្រួល​នូវ​ការផ្គត់ផ្គង់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​បាន​មួយគ្រាៗ​ផងដែរ​។

​ទន្ទឹម​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ត្រូវ​គិតគូ​ពី​សុខភាព ជាពិសេស​ការ ការពារ​ជំងឺ​កូវី​ដ​១៩ ដោយ​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុ​ជា ៣​កុំ ៣​ការពារ និង​ខិតខំ​ធ្វើ​ការដាំដុះ​ដំណាំ​បន្លែ ធ្វើស្រែ​ចំការ ដើម្បី​បង្កើន​ការដោះស្រាយ​ក្នុង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។

​អំណោយ​ដែល​ផ្តល់ជូន​នា​ពេល​នោះ ក្នុង​មួយ​គ្រួសារៗ​ទទួល​បាន​រួម​មាន​៖ អង្ករ​ចំនួន ២៥​គីឡូក្រាម មី ១​កេះ ទឹកត្រី ១​ដប ទឹកស៉ីអ៉ីវ ១​ដប ទឹក​ម្ទេស ១​ដប និង​ត្រីខ ១​យួរ​។​

​ឆ្លៀត​ក្នុង​ឱ​នោះដែរ ឯកឧត្តម អភិបាលខេត្ត បាន​អញ្ជើញ​ចុះសួរសុខទុក្ខ ដល់​គ្រូ​បង្រៀន ។​ដោយ​÷​លោក​ធឿន​ធា​រិន​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com