ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ - ប្រចណ្ឌព្រោះតែស្រឡាញ់ខឹងប្រពន្ឋមិនស្រឡាញខ្លួនវិញសង្ស័យមាននាក់ផ្សេងយកដំវាយចូលខ្លួនឱ្យសមត្ថកិច្ចឃាត់ធ្វើតាមច្បាប់ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ប្រគល់ម៉ូតូចំនួន១ពាន់គ្រឿងជូនដល់កងទ័ពជួរមុខ - - ជំរឿនសត្វក្រៀលក្រុមការងារកត់ត្រាបានចំនួន២១៤ក្បាល់កើនឡើងប្រមាណជាង២០%ក្នុងឆ្នាំ២០២៥នេះ - មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានជំរុញដលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពតត្រូវរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណ:ជូនពលរដ្ឋ - តាមរយ:ការប្តឹងពីពលរដ្ឋតាមទូរស័ព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់តាមលេខ(HoteLine)កងរាជអាវុធហត្ថខេត្ត
0

ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមគ្រូពេទ្យទៅពិនិត្យព្យាបាលជំងឺ និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត នៅឃុំត្រពាំងឬស្សី 

ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ដឹកនាំក្រុមគ្រូពេទ្យទៅពិនិត្យព្យាបាលជំងឺ និងនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជនដែលមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត នៅឃុំត្រពាំងឬស្សី

 

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី និងក្រុមគ្រូពេទ្យទៅពិនិត្យនិងព្យាបាលជំងឺ  និងសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយស្បៀងអាហារគ្រឿងឧបភោគ បរិភោគ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  និងលោកជំទាវទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាតនៅតាមខ្នងផ្ទះ នៅភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលសម្ដេចទាំងនិងលោកជំទាវ  តែងតែគិតគូរយកគិតទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ឋជន និងបានជូនពរដល់បងប្អូនអតីតយុទ្ឋជនទាំងអស់ សូមបានឆាប់ជាសះស្បើយពីជំងឺ និងសូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើនសុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ និងគ្រប់ពេលវេលា។

 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ត្រូវខិតខំថែទាំសុខភាព រស់នៅស្អាត មានអនាម័យ ដេីម្បីជៀសផុតពីជម្ងឺផ្សេងៗបន្ថែមទៀត ហេីយក្រុមគ្រួសារនីមួយៗ ត្រូវប្រកបរបរសុចរិតទៀងត្រង់  ព្រមទាំងខិតខំបង្កបង្កេីនផលដាំដំណាំ ចិញ្ចិមសត្វ ដេីម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ជាមួយនោះដែរត្រូវចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

 

នៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខនិងពិនិត្យព្យាបាលជំងឺនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី  ផ្តល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនដែលកំពុងមានជំងឺប្រចាំកាយ និងមានជីវភាពលំបាកខ្វះខាត ដោយក្នុងមួយគ្រួសារទទួលបាននូវ÷អង្ករចំនួន២៥គីឡូក្រាម  មីជាតិចំនួន០១កេស ត្រីខកំប៉ុងចំនួន០១យួរ និងថវិកាមួយចំនួន  ព្រមទាំងបានផ្ដល់ថ្នាំពេទ្យសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺផងដែរ  ។

 

បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតទាំងអស់ សូមគោរពថ្លែងអំណរគុណដ៍៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ ដែលបានមកសួរសុខទុក្ខពិនិត្យព្យាបាលជំងឺ និងដោះស្រាយការលំបាកខ្វះខាតជូនពួកគាត់បានទាន់ពេលវេលា និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយសំនៀង

Filed in: ព័ត៌មានជាតិ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com