ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

បែកធ្លាយរឿងលោក តាប់ ម៉ាឡៃ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ បន្ថយអាយុចូលនិវត្តន៍

បែកធ្លាយរឿងលោក តាប់ ម៉ាឡៃ ប្រធានមន្ទីរៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ បន្ថយអាយុចូលនិវត្តន៍

 

ខេត្តកំពង់ស្ពឺ៖ តើលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ ត្រូវចាត់មន្ត្រីអធិការកិច្ចបើកការស៊ើបអង្កេតករណីលោកតាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺលេងប៉ាហ៊ីកែប្រវត្តិរូបថ្ងៃខែឆ្នាំកំណើតដើម្បីពន្យាពីចូលនិវត្តន៍នោះបានដែរឬទេ? មិនតែប៉ុណ្ណោះទង្វើរបស់លោកប្រធានមន្ទីរបែបនេះគឺត្រូវប្រឈមចំពោះមុខច្បាប់ថែមទៀតផង។

 

ប្រភពរាយការណ៍ថា លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណងនិងសុរិយោដីខេត្តកំពង់ស្ពឺបានរត់ការកែរ ឆ្នាំកំណើត ដើម្បីពន្យាអាយុចូលនិវត្តន៍ ខណៈនៅសល់ត្រឹមតែ៣ខែទៀតនឹងត្រូវចូលនិវត្តន៍បើតាមឆ្នាំកំណើតពិតប្រាកដ។

 

បើតាមសម្តីមន្ត្រីម្នាក់បំរើការងារនៅមន្ទីររៀបចំដែនដីរូបនីយកម្មនឹងសុរិយោដីខេត្តកំពង់ស្ពឺ សូមមិនបញ្ចេញឈ្មោះបានឲ្យ ដឹងថា តាមការពិលោកតាប់ ម៉ាឡៃ នៅសល់រយះពេលតែជាង៣ខែទៀតនឹងត្រូវដល់គ្រប់អាយុចូលនិវត្តន៍ដោយថ្ងៃខែឆ្នាំកើតពិតប្រាកដ របស់លោកតាប់ ម៉ាឡៃ ថ្ងៃទី៥ ខែ៧ ឆ្នាំ១៩៦៤ ស្រាប់តែឈ្មោះលោកតាប់ ម៉ាឡៃ នៅក្នុងតារាងទូទាត់ប្រៀវត្យប្រចាំ ខែសីហា ឆ្នាំ ២០២៣ កន្លងមកបែរជាឆ្នាំកំណើតលោកតាប់ ម៉ាឡៃ ថ្ងៃទី ៥ ខែ ៧ឆ្នាំ១៩៦៧ ទៅវិញ។ ពោលគឺបន្ថយអស់រយៈពេល ៣ ឆ្នាំទៀត មានន័យថា៣ឆ្នាំទៀតទើបលោកចូលនិវត្តន៍។

 

ប្រភពផ្ទៃក្នុងបានបន្តទៀតថា មន្ត្រីជាច្រើនដែលបំរើការ ងារនៅក្នុងមន្ទីររៀបចំដែនដីនគររូបនីយកម្មនិងសំណង់សុរិយោដីខេត្តកំពង់ស្ពឺម្នាក់ៗឆ្ងល់ថា សម័យនេះហើយនៅមានការប្តូអាយុរបៀបនេះបានទៀត។ បើប្រធានមន្ទីររបស់ពួកយើងអាចធ្វើរបៀបនេះបាន តើប្រធានអង្គភាពនានាត្រូវចូលនិវត្តន៍ជាបន្តបន្ទាប់នោះ មានអារម្មណ៍យ៉ាងណាដែរ។ តើទង្វើបែបនេះសមស្របដែរឬទេ? ឬ មួយថា លោកមានលុយអាចធ្វើអ្វីៗបានតាមអំពើចិត្ត។ គេនិយាយថា វាជាការឃុបឃិតគ្នាជាប្រព័ន្ធរវាងមន្ត្រីនៅសាលាខេត្តកំពង់ស្ពឺនិងក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ នៅមុនពេលដែល អតីតឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ចាកចេញ។

យ៉ាងណាក៏ដោយក្រុមមន្ត្រី នៃមន្ទីរដែនដីខេត្តកំពង់ស្ពឺរំពឹងថា លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មិនបណ្ដោយឲ្យបញ្ហាអយុត្តិធម៌មួយនេះកើតនៅក្នុងស្ថាប័នលោកនោះឡើយ។ ជាងនេះទៅទៀតនៅក្នុងអំណាចដ៏យូរលង់របស់លោកតាប់ ម៉ាឡៃ នៅខេត្តកំពង់ស្ពឺនោះលោកប្រព្រឹត្តអំពើពុករលួយមិនគប្បីជាច្រើនណាស់មកហើយល្មមដើរចេញដោយអស់ចិត្តហើយ។ គេជឿថាប្រសិនបើមានការស៊ើបអង្កេតស្រាវជ្រាវឲ្យស៊ីជម្រៅនោះលោកតាប់ ម៉ាឡៃ មានបញ្ហាជាច្រើនរួមទាំងបញ្ហានៃការកែថ្ងៃខែឆ្នាំកំណើតនេះផង។

 

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះដែរ អ្នកយកព័ត៌មានយើង តេទៅលោកតាប់ ម៉ាឡៃ ដើម្បីសួរនាំដែរ ប៉ុន្តែតេចូលមិនមានអ្នកទទួលទូរស័ព្ទ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com