ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឯកឧត្តម គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីធ្វើបច្ចុប្បន្នភាពសមាជិកដល់មូលដ្ឋានផ្ទាល់និងមានភាពសុក្រិត - ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញសមាជិកាទាំង៩ក្រុង-ស្រុក បន្តចូលរួមគ្រប់សកម្មភាពក្នុងមូលដ្ឋានដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ - ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម អញ្ជើញប្រកាសចូលកាន់តំណែងប្រធានសាលាតំបូងខេត្តកំពង់ស្ពឺឯកឧត្តម មិន មករា ជំនួស ឯកឧត្តម ឡុង កេសភារម្យ ត្រូវផ្ទេរទៅកាន់ខេត្តកំពង់ធំ - សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថា:ក្រសួងចំនួន៤០បានទទួលជនពិការ - អ្នកស្លាប់កើនដល់ ៤៤២នាក់ក្នុងគ្រោះមហន្តរាយធម្មជាតិនៅកោះស៊ូម៉ាត្រាឥណ្ឌូណេស៊ីខណ:ដែរ៤០២នាក់កំពុងបាត់ខ្លួន - អាជ្ញាធរខេត្តកំពង់ស្ពឺថា:ការដាំកូនឈើស្របតាមខ្នងប្រឡាយធារាសាស្ត្រស្ទឹងតូចអាចក្លាយជាតំបន់ទេសចរណ៍ - ទំនប់ដូនទ្រី ជាអាងស្ដុកទឹកបានប្រមាណ​ ១៦៣លានម៉ែត្រគូប ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង - ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បាននាំយកអំណោយសម្តេចបវរធិបតីជូនដល់គ្រួសារសពវិរ:យុទ្ធជន - គ្រោះថ្នាក់ចរាចរណ៍បានផ្តាច់ជីវិតមនុស្សជិត៥០នាក់និងអ្នករងរបួសធ្ងន់ស្រាលជាង១០០នាក់ក្នុងរយ:ពេល៧ថ្ងៃ - ឆ្មក់បង្ក្រាបជនជាតិវៀតណាម៣០នាក់ ពាក់ព័ន្ធល្បែងអនឡាញខុសច្បាប់
0

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដឹកនាំការិយាល័យកិច្ចការប៉ុស្ដិ៍ និងអធិការនគរបាលក្រុង ប៉ុស្ដិ៍នគរបាលរដ្ឋបាលកូនគ្រៀល ចុះប្រជុំត្រួតពិនិត្យ និងជម្រុញគាំទ្រការអនុវត្តការងារនគរបាល និងសហគមន៍ នៅសាលាសង្កាត់កូនគ្រៀល ក្រុងសំរោង !!

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដឹកនាំការិយាល័យកិច្ចការប៉ុស្ដិ៍ និងអធិការនគរបាលក្រុង ប៉ុស្ដិ៍នគរបាលរដ្ឋបាលកូនគ្រៀល ចុះប្រជុំត្រួតពិនិត្យ និងជម្រុញគាំទ្រការអនុវត្តការងារនគរបាល និងសហគមន៍ នៅសាលាសង្កាត់កូនគ្រៀល ក្រុងសំរោង !!

ខេត្តឧត្តរមានជ័យ ជាក់ស្តែងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៨៖០០នាទី លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ បានដឹកនាំការិយាល័យកិច្ចការប៉ុស្ដិ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ប៉ុស្ដិនគរបាលរដ្ឋបាល ចុះប្រជុំត្រួតពិនិត្យ និងជម្រុញគាំទ្រការអនុវត្តការងារនគរបាល និងសហគមន៍ នៅសាលាសង្កាត់កូនគ្រៀល ក្រុងសំរោង។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោក ប៊ុត វ៉ាន់ដេត អភិបាលស្តីទី នៃគណគណៈអភិបាលក្រុងសំរោង, លោកនាយ-នាយរង-មន្ត្រីប៉ុស្តិ៍, ក្រុមប្រឹក្សាសង្កាត់, មេភូមិទាំង៣៣ និងប្រជាការពារភូមិ សហគមន៍ សរុបចំនួន ៧០ នាក់/ ស្រី ០៣ នាក់ ។

ក្នុងកិច្ចប្រជុំ ដ៏មានសារៈសំខាន់នោះ លោកឧត្ដមសេនីយ៍ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ បានលើកឡើងពីសេចក្ដីណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិលេខ០១៣ សណ ន ចុះថ្ងៃ០៦ ខែតុលា ឆ្នាំ២០១៧ ក្នុងនោះបានសង្គត់ធ្ងន់លើក តួនាទីភារកិច្ច ការងារនគរបាល និងសហគមន៍ ផ្ដោតលើការអនុវត្ត គោលការណ៍អនុវត្តទម្រង់ទាំង៤ ។

ទី១. ធ្វើឲ្យនគរបាល កាន់តែនៅគៀកជិតជាមួយប្រជាពលរដ្ឋ ហើយមានការសហការគ្នាបានល្អរវាងនគរបាល និងប្រជាពលរដ្ឋ ក្នុងការផ្តល់ព័ត៌មានផ្សេងៗដែលបានកើតមានឡើងក្នុងមូលដ្ឋាន។

ទី២. នគរបាល និងអ្នកពាក់ព័ន្ធ ត្រូវសហការគ្នាក្នុងការបង្ការទប់ស្កាត់នូវបទល្មើស ការផ្តល់សេវាសាធារណៈឲ្យបានល្អ រហ័សប្រកបដោយទំនុកចិត្ត និងរកដំណោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាចុងក្រោយ លោកស្នងការ បានណែនាំទៅដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងអ្នកពាក់ព័ន្ធទាំងអស់ អនុវត្តស្មារតីអង្គប្រជុំអោយមានប្រសិទ្ឋភាព ដោយទទួលខុសត្រូវ ហើយ ខែបន្ទាប់ និងប្រជុំត្រួតពិនិត្យ បន្តទៀត។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com