ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ខេត្តកំពង់ស្ពឺ មានការដ្ឋានអាជីវកម្មជីកថ្ម ខ្សាច់ និងអាចម៌ដី ចំនួន២៥៦កន្លែង

ខេត្តកំពង់ស្ពឺ មានការដ្ឋានអាជីវកម្មជីកថ្ម ខ្សាច់ និងអាចម៌ដី ចំនួន២៥៦កន្លែង

 

ខេត្តកំពង់ស្ពឺ៖ ក្នុងខេត្តកំពង់ស្ពឺ មានការដ្ឋានអាជីវកម្មរ៉ែចំនួន២៥៦ការដ្ឋាន ភាគច្រើនជាការដ្ឋានថ្ម ខ្សាច់ និងជីកអាចម៍ដី។ ការណ៍នេះ បណ្ដាលឱ្យ សាធារណជនមួយចំនួន លើកឡើងថា ខេត្តមួយនេះ ឃើញសុទ្ធតែរណ្ដៅ​ ដោយសារតែអាជីវកម្មរ៉ែនេះ។ ទាក់ទិននឹងករណីនេះ លោក វ៉ី សំណាង ចោទជាសំណួរថា «ដល់ពេលខ្ញុំត្រូវធ្វើផ្ទះមួយ​ ត្រូវយកលុយខ្ញុំហ្នឹងទៅទិញថ្មពីប្រទេសលោកឯង?»លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាសន្និសីទសារព័ត៌មាននៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

 

សំណួរខាងលើនេះ ជាការឆ្លើយតបរបស់អភិបាលខេត្តកំពង់ស្ពឺ ទៅកាន់បរទេស ដែលធ្លាប់លើកឡើងពីការជីករណ្ដៅ យកថ្ម ខ្សាច់ និងអាចម៍ដី កន្លងមក។ គោលបំណងមួយទៀត របស់ថ្នាក់ដឹកនាំខេត្តរូបនេះ ក៏ដើម្បីឱ្យសាធារណជន យល់ពីការជីករ៉ែនេះផងដែរ។

 

ការលើកឡើងខាងលើរបស់លោក វ៉ី សំណាង ធ្វើឡើងនាសន្និសីទសារព័ត៌មានស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ»។ វេទិកានេះ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៩​ ខែកុម្ភៈ ឆ្នា២០១៩នេះ។

នាឱកាសនោះលោក វ៉ី សំណាង សង្កត់ធ្ងន់ជុំវិញការជីករ៉ែក្នុងខេត្តខ្លួនដូច្នេះ៖ «ផ្ទះថ្ម សសរឥដ្ឋ ដូច្នេះយកអ្វីមកធ្វើ? មិនយកខ្សាច់យកថ្មមកធ្វើ! អ្នកខ្លះឆន្ទៈមិនល្អ, មិនស្របជាមួយយើង, អគតិ គាត់ថាយើងធ្វើមិនត្រឹមត្រូវ (ដូច្នេះ)ខ្សាច់ទុកមកធ្វើស្អី។ ដូនតាយើងទុកទ្រព្យទាំងអស់នេះ ទុកឱ្យយើងយកមកអភិវឌ្ឍន៍ប្រទេស»?

ក្នុងន័យនេះលោក វ៉ី សំណាង ទំនងចង់បង្ហាញសាធារណជន ការជីកថ្ម ខ្សាច់​ ជាដើមនោះ គឺដើម្បីបំពេញតម្រូវការនៅក្នុងស្រុក ដែលត្រូវការសាងសង់សំណង់ផ្សេងៗ និងមិនចំបាច់ចំណាយថវិកាច្រើន ទៅទិញវត្ថុធាតុដើមដូចជា ថ្ម ខ្សាច់នោះ ពីក្រៅប្រទេសនោះឡើយ។ ស្របពេលក្នុងខេត្តនេះ សំណង់លំនៅដ្ឋានថ្ម កំពុងមានកំណើនឡើង។

គួរជម្រាបផងដែរថា បើតាមរបាយការណ៍អានដោយលោក វ៉ី សំណាង នៅទូទាំងខេត្តកំពង់ស្ពឺ មានការដ្ឋានអាជីវកម្មរ៉ែសរុបចំនួន២៥៦ការដ្ឋាន ក្នុងនោះដំណើរការបាន ១៥៧ការដ្ឋាន។ រួបមានការដ្ឋានថ្មសំណង់ ៣៣ការដ្ឋាន, ថ្មអារ ១៣ការដ្ឋាន, ខ្សាច់ ៧ការដ្ឋាន, ខ្សាច់បក(ខ្សាច់លើគោក) ៤ការដ្ឋាន, ជីករណ្ដៅដី ៣ការដ្ឋាន, សិប្បកម្មថ្មបំបែក ៣ការដ្ឋាន, អាជីវកម្មសិប្បកម្មខ្សាច់បក ៨ការដ្ឋាន, អាជីវកម្មសិប្បកម្មជីករណ្ដៅដី ៧ការរដ្ឋាន, អាជ្ញាប័ណ្ណសិប្បកម្មរ៉ែ​ សម្រាប់សេវាអាជីវកម្មអាចម៍ដី រណ្ដៅដីចល័ត ៥៦ការដ្ឋាន, ការដ្ឋានស្ដារទំនប់ទឹក ២០ការដ្ឋាន និងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ២ការដ្ឋាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com