ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

លោក អុឹង ឃាង បានច្រានចោលទាំងស្រុងទៅលើអង្គភាពវេបសាយមួយចំនួនដែលបានផ្សាយចោទប្រកាន់លោកថា  ជាអ្នកបំផ្លាញធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ!

លោក អុឹង ឃាង បានច្រានចោលទាំងស្រុងទៅលើអង្គភាពវេបសាយមួយចំនួនដែលបានផ្សាយចោទប្រកាន់លោកថា  ជាអ្នកបំផ្លាញធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ!

(កោះកុង ថ្ងៃព្រហស្បតិ៍ ទី ២៤ខែវិច្ឆិកាឆ្នាំ២០២២)

លោក អុឹង ឃាង នៅក្នុងពេលថ្មីៗនេះលោកបានច្រានចោលទាំងស្រុង នៅរាល់ការចុះផ្សាយព័ត៌មានមិនពិតពីសំណាក់ អង្គភាពសារព័ត៌មានអនឡាញមួយចំនួនតូច ដែលបានធ្វើការចុះផ្សាយនៅព័ត៌មាន១  ដែលមួលបង្កាច់ បង្អាប់បង្អោន កិត្តិយសរបស់លោកក្រោមចំណងជើងថា  (សកម្មភាព បំផ្លាញព្រៃលិចទឹកនិងកោងកាងនៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងនៅតែកំពុងបន្តហួសដែនច្បាប់អនុញ្ញាត ពីសំណាក់ជនខិលខូចងារជាឧកញ៉ា). ដែលស្ថិតនៅចំណុច ភូមិបានទៀត ឃុំដងពែងស្រុកស្រែអំបិល  ខេត្តកោះកុងនោះ។

ទាក់ទងទៅនឹងការចុះផ្សាយពីសំណាក់អ្នកសារព័ត៌មានអនឡាញមួយចំនួនតូចនោះ   លោក អុឹង ឃាង បានបកស្រាយបំភ្លឺឲ្យអ្នកយកព័ត៌មានយើងប្រចាំនៅខេត្តកោះកុងជាច្រើនអង្គភាពដឹងថា លោកពុំបានប្រព្រឹត្តដូចការចុះផ្សាយពីសំណាក់ក្រុមអ្នកយកព័ត៌មានអនឡាញមួយចំនួនតូចនោះទេ ហើយដីដែលលោកកំពុងតែប្រើប្រាស់និងអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ននេះ គឺជាដីកម្មសិទ្ធិស្របច្បាប់របស់លោកទេ ។ ហើយម្យ៉ាងវិញទៀតចំពោះការអភិវឌ្ឍន៍ក្នុងពេលបច្ចុប្បន្ននេះ គឺលោកមានច្បាប់ទម្លាប់យ៉ាងត្រឹមត្រូវចាប់ពីថ្នាក់មូលដ្ឋាន.ភូមិ.ឃុំ ស្រុករហូតដល់ថ្នាក់ខេត្ត និងមន្ទីរជំនាញដែលពាក់ព័ន្ធនានានោះដែរ។

លោក អុឹង ឃាង បានរៀបរាប់បញ្ជាក់ជាបន្តទៀតថា

.១.ដីជាកម្មសិទ្ធិស្របច្បាប់របស់លោក

២.សាឡុងបូមខ្សាច់ចាក់បំពេញអាច៍ដីគឺមានច្បាប់ទម្លាប់យ៉ាងត្រឹមត្រូវ។

៣.ចំណែកអាច៍ដីដែលបានចាក់បំពេញនោះ គឺលោកទិញពីក្រុមគ្រឿងចក្រដឹកដីលក់នោះទេ។

៤.លោកមិនបានទៅកាប់បំផ្លាញព្រៃលិចទឹកនិងកោងកាងតាមមាត់ព្រែកដែលជាសម្បត្តិរបស់រដ្ឋយកមកធ្វើជាកម្មសិទ្ធិនោះទេ។

លោក អុឹង ឃាង បានបញ្ជាក់ជាចុងក្រោយថា លោកមិនបានប្រព្រឹត្តអ្វីឲ្យខុសទៅនឹងច្បាប់ទម្លាប់ ដូចការចុះផ្សាយរបស់អ្នកព័ត៌មានមួយចំនួនតូចនោះទេ។  ហើយលោកធ្វើអ្វីៗក៏ធ្វើទៅតាមច្បាប់ទម្លាប់ដែលលោកមាននៅក្នុងដៃទាំងអស់នោះដែរ។  ដូច្នេះសូមសាធារណៈជនទូទៅកុំយល់ច្រឡំតាមការចុះផ្សាយរបស់អ្នកព័ត៌មាននោះអី។ ព្រោះការចុះផ្សាយបែបហ្នឹង គឺជាការបំពារបំពានសិទ្ធិអ្នកដទៃហើយ។

សូមអង្គភាពព័ត៌មានដែលបានចុះផ្សាយនៅព័ត៌មាននេះ  មេត្តាជួយសម្រួលចំពោះការផ្សាយចោទប្រកាន់មកលើរូបខ្ញុំបាទបែបនេះឡើងវិញផង៕

ដោយ ប៉ែន សំបូរ

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com