ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ - អភិបាលម្នាក់ចង់បានស្នារដៃប្រឌិតរឿងលើពលរដ្ឋទាំងពួកគាត់មិនបានប្រព្រឹតនៅខេត្តព្រះវិហ៊ារទុក្ខឱ្យមហាជនវាយតម្លៃយ - បង្ក្រាបទីតាំងSCAMONLINEលួចលាក់នៅស្រុកសំរោងទងឃាត់ជនជាតិឥណ្ឌូនេស៊ីចំនួន៦នាក់ - មន្ទីរវប្បធម៌និងវិចិត្រសិល្ប:និងរៀបចំប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៦ - សមត្ថកិច្ច បង្ក្រាបករណីបង្ខាំងមនុស្ស និងឆែកឆេរទីតាំងសង្ស័យ Online Scam សង្គ្រោះជនរងគ្រោះម្នាក់ និងឃាត់ខ្លួនជនសង្ស័យជាជនជាតិបង់ក្លាដេស ២នាក់ នៅសែនសុខ - ថៃ:មនុស្សជាច្រើននាក់រងរបួសក្នុងហេតុការណ៍ភ្លៀងខ្យល់កន្ត្រាក់ដែលបណ្តាលឱ្យបាក់ជញ្ជាំផ្សារទំនើមបង្កជាទឹកជំនន់លិចផ្លូវ - ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺប្រកាស់រកក្រុមគ្រួសារសពជនបរទសម្នាក់ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានចាត់ក្រុមការងារអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ទទួលនូវការឧបត្ថម្ភ​ពី​សប្បុរសជន​ លោក​​ MARK BYRON HUANG នាយកក្រុមហ៊ុន អ៊ែដ្យាយ ស្វេថឺ (ខេមបូឌា) ខូ អិល ធី ឌី Agile Sweater(Cambodia) Co., LTD ប្រគល់នអាវរងារ២០០០អាវ​​ជូនដល់​ បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ - នារីពីរនាក់បងប្អូនផឹកស្រាស្រវឹង យកដុំថ្មព្រួតវាយស្រ្តីម្នាក់រងរបួសប្តឹងនគរបាលឃាត់ខ្លួន
0

​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​យ៉ាង​សកម្ម​អំពី​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន​

​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​យ៉ាង​សកម្ម​អំពី​ចោរកម្ម និង​ជួញដូរ​គ្រឿងញៀន​

ខេត្ត​ឧត្តរមានជ័យ​៖ ដោយ​មាន​ការចង្អុលបង្ហាញ​ផ្ទាល់ ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ការណែនាំ​ពី ឯកឧត្តម ប៉ែន កុសល្យ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ឧត្តរមានជ័យ និង​មាន​ការសម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​។​

​នៅ​យប់​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ​កម្លាំង​ផែន​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន មាន​ការចូលរួម​ពី​កំលាំង​ប៉ុស្ដិនគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​០១ ករណី នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​។ ១-​ឈ្មោះ អឹម រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។ ២-​ឈ្មោះ​ង៉ែត រិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង​។ ៣-​ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧​ឆ្នាំ រស់នៅ​បុស្ស ស​/​ក កូន​គ្រៀល ក្រុង​សំរោង​។ ដកហូត​វត្ថុតាង​មាន ម៉ា​ទឹកកក​ចំនួន​០៣ កញ្ចប់ ស្មើនឹង ១២,៧២​ក្រាម រថយន្ត​ចំនួន​០១ គ្រឿង ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន​។​

​ករណី​នេះ​បាន​បន្ត​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង ១៨:៣០​នាទី បាន​បន្ត​ឃាត់ខ្លួន​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង (​អនុវត្តន៍​តាម​ដីកា​) និង​ជា​មុខសញ្ញា​ចាស់​ចេញពី​ពន្ធនាគារ ពាក់ព័ន្ធ​ប្រព្រឹត្តល្មើស​ជាច្រើន​ករណី​ដូច​ជា​នៅ​ឆ្នាំ​២០១៤ ធ្លាប់​ជាប់​ពន្ធនាគារ​ពី​បទ​កាច់​សោរ​ម៉ូតូ​យ៉ាងសកម្ម និង ជួញដូរ គ្រឿងញៀន និង​ឆ្នាំ​២០១៧ បាន​ជាប់​ពន្ធនាគារ​ម្ដងទៀត ករណី ជួញដូរ​គ្រឿងញៀន​។

​ហើយ​បន្ទាប់មក នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០២០ បានធ្វើ​សកម្មភាព​បាញ់ប្រហា​រម​កលើ​សមត្ថកិច្ច​យើង​ធ្វើអោយ​របួស​នគរបាល​ម្នាក់ ហើយ​មាន​ដីកា​អោយ​នាំខ្លួន​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ជួញដូរ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​។​

​ជនសង្ស័យ​ទាំង ០៤​នាក់ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ខាងលើ​ពិតប្រាកដ​មែន បច្ចុប្បន្ន​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com