ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ស្នើសុំឲ្យកម្លាំងនគរបាលទាំងអស់ធ្វើការថ្កោលទោសដាច់អហង្កា និងប្រឆាំងដាច់ខាត ចំពោះសេចក្ដីថ្លែងការណ៍របស់មេក្រុមឧទ្ទាម

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ស្នើសុំឲ្យកម្លាំងនគរបាលទាំងអស់ធ្វើការថ្កោលទោសដាច់អហង្កា និងប្រឆាំងដាច់ខាត ចំពោះសេចក្ដីថ្លែងការណ៍របស់មេក្រុមឧទ្ទាម

ខេត្តរតនគិរី ៖ ការស្នើសុំនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន មានប្រសាស្ត្រក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី។

នៅព្រឹកថ្ងៃទី១៨ ខែតុលា​ ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។ ដែលបានប្រារពធ្វើឡើង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តរតនគិរី​។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី​ និងគណៈប្រតិភូ នៃអគ្គស្នងការនគរបាលជាតិ ព្រមទាំង ឯកឧត្តម លោក លោកស្រី ភ្ញៀវកិត្តិយស សជិក សមាជិការ នៃអង្គពិធីផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី​ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគណៈអធិបតី និងបានជម្រុញអោយលោកស្នងការនគរបាលខេត្ត ដែលទើបតែងតាំងថ្មី​ ត្រូវពង្រឹង និងពង្រីកសាមគ្គីភាពផ្ទៃក្នុងអោយបានរឹងមាំថែមទៀត ជាពិសេសត្រូវដឹងអំពីសុខទុក្ខ និងការលំបាករបស់មន្ត្រីនគរបាលគ្រប់ផ្នែកក្រោមឱវាទ។ ត្រូវគោរពវិន័យ របៀបធ្វើការ និងក្រមសីលធម៌ជាកងកម្លាំង ដែលជាសេនាធិការដ៏រឹងមាំអោយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងត្រូវបន្តការយកចិត្តទុកដាក់អនុវត្តគោលការណ៍ច្បាប់​ លិខិតបទដ្ឋាន និងបទបញ្ជាចង្អុលណែនាំរបស់អគ្គស្នងការនគរបាលជាតិ ព្រមទាំងបញ្ជាការឯកភាពរដ្ឋបាលខេត្ត។​

ប្រសាសន៍សំណេះសំណាលនាឱកាសនេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី​ ដែលបានរួមគ្នាធ្វើការកសាង​ និងអភិវឌ្ឍន៍ខេត្តអោយមានការរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តម នាយឧត្តមសេនីយ៍​ បានជម្រុញ លោកស្នងការ ក៏ដូចជាថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ត្រូវយកចិត្តទុកដាក់លើសកម្មភាពជាក់ស្តែង គឺសំខាន់ផ្តោតទៅលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ធានាអោយបានសុវត្ថិភាព សន្តិភាព សន្តិសុខផ្ទៃក្នុង ជាពិសេសទប់ស្កាត់អោយបានការវិលត្រឡប់មកវិញ នូវបដិវត្តន៍ពណ៌ និងទប់ស្កាត់ការប្រឆាំងនានា ដែលយកទឹកដីកម្ពុជា ធ្វើជាជម្រក រឺធ្វើជាទីតាំងដើម្បីប្រឆាំងប្រទេសជិតខាង ព្រមទាំងការកាត់បន្ថយបទល្មើសព្រហ្មទណ្ឌ រួមទាំងការកាត់បន្ថយឥទ្ធិពល រីករាលដាលរបស់គ្រឿងញៀន ព្រមទាំងការងារផ្សេងៗទៀតដូចជា ការទប់ស្កាត់បញ្ហាក្មេងទំនើង និងការជួញដូរផ្លូវភេទ ស្រ្តី​ និងកុមារ។ ជាមួយគ្នានោះ ការពង្រឹងច្បាប់ចរាចរណ៍ គឺត្រូវផ្តោតទៅលើការអប់រំ បណ្តុះបណ្តាលមន្ត្រី ការកែប្រែឥរិយាបថ នៃការធ្វើការងាររបស់មន្ត្រី ក្រមសីលធម៌របស់មន្ត្រី និងជំរុញយ៉ាងតឹងរឹងបំផុតក្នុងការអនុវត្តន៍​ អនុក្រិតថ្មីស្តីពីការវិន័យអន្តរការណ៍បទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។

ទាក់ទងនឹងសភាពការណ៍បច្ចុប្បន្នឯកឧត្តម

អគ្គស្នងការ បានស្នើអោយកម្លាំងនគរបាលទាំងអស់ ធ្វើការថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ សេចក្តីថ្លែងការណ៍របស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាម ជាពូជក្បត់ជាតិ៣ជំនាន់ តាមរយៈវីដេអូឃ្លីបនាពេលថ្មីៗនេះ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបះបោរ និងបានប្រមាថដោយអសីលធម៌ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព និងជាទីគោរពស្រលាញ់របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com