ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

មន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានផ្តួចផ្តើមធ្វើបុណអង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តសានគរ

មន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តបានផ្តួចផ្តើមធ្វើបុណអង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តសានគរ

(កំពង់ធំ)÷ លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបរិស័ទ បានផ្តួចផ្ដើមធ្វើបុណ្យអង្គកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តសានគរ ដើម្បីប្រមូលបច្ច័យយកមកកសាងសមិទ្ធផលនានា នៅក្នុងវត្តឲ្យមានការរីកចម្រើន។

នៅរសៀលថ្ងៃសៅរ៍ ០៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ លោកជំទាវង៉ែត ណារីន មន្ទីរព័ត៌មានខេត្តកំពង់ធំ និងក្រុមគ្រួសារ ព្រមទាំងពុទ្ធបវិស័ទ ញាតិមិត្តជិតឆ្ងាយបានប្រារព្វធ្វើបទនមស្សការ ព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនា ដោយព្រះគ្រូជោតិមុនីញាណ ឡាំង សុខឃី ព្រះចៅអធិការវត្តសានគរ ស្ថិតនៅភូមិសានគរ ឃុំសាគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លុះព្រឹកឡើងថ្ងៃអាទិត្យ ០៦រោច ខែអស្សុជ ត្រូវនឹងថ្ងៃទី១៦ ខែឆ្នាំដដែល រៀបចំយាគូប្រគេនដល់ព្រះសង្ឃ ជួបជុំអង្គកឋិនទាននានា ប្រគេនចង្ហាន់ព្រះសង្ឃ និងវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ដង្ហែអង្គកឋិនទានប្រទក្សិណ៣ជុំព្រះវិហារ និងវេរប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយកម្មវិធីបុណ្យ។

ព្រះគ្រូជោតិមុនីញាណ ឡាំង សុខឃី ព្រះចៅអធិការវត្តសានគរ បានមានសង្ឃដឺកាក្រោយពីព្រះសង្ឃចូលកាន់ព្រះវស្សា អស់ត្រីមាស ទើបបង្កើតជាអង្គកឋិននេះឡើង រយ:ពេល១ខែពេញ សម្រាប់ពុទ្ធបរិសទ្ធទាំងឡាយ កាន់អង្គកឋិនទាននេះ ដើម្បីដង្ហែយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងវត្តសានគរ ព្រមទាំងបានចូលជាធនធានថវិកាតាមកម្លាំងសទ្ធាជ្រះថ្លាសម្រាប់យកមកកសាង សមិទ្ធផលបន្ថែមនៅក្នុងវត្ត ឱ្យមានឪភាពរីកចំរើនបន្ថែមទៀត។

ព្រះគ្រូជោតិមុនីញាណ ឡាំង សុខឃី បានថ្លែងអរគុណ និងប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ សូមឲ្យមហាអង្គកុសលផលបុណ្យ និងវត្ថុសាកសិទ្ធក្នុងលោក តាមជួយថែរក្សា ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការជារៀងរហូត។ ព្រះករុណាអាត្មាភាព សូមអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេសជួយគាំទ្រឧបត្ថម្ភជាថវិកា ឬសម្ភារៈ ដើម្បីយកមកកសាងសមិទ្ធផលនានា នៅក្នុងវត្តឲ្យបានរីកចម្រើនបន្តទៀត។

សូមបញ្ជាក់ថា អង្គកឋិនទានដែលបានដង្ហែចូលក្នុងវត្តសានគរមានចំនួន១៤៣អង្គកឋិនទាន ដែលអញ្ជើញមកពីរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងកឋិនទានសាមគ្គីក្នុងខេត្តកំពង់ធំ។

Filed in: ព័ត៌មានថ្មីៗ, រាយការណ៍សំខាន់ៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com