ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ៖ បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ជា​ខ្មែរ មិនអាក្រក់​ឈាមខ្មៅ​បែប​នេះ​ឡើយ

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ៖ បើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ជា​ខ្មែរ មិនអាក្រក់​ឈាមខ្មៅ​បែប​នេះ​ឡើយ

ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០២២ បាន​ធ្វើការ​រិះគន់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក លើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ថាបើ​ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល​នេះ ជា​ជនជាតិ​ខ្មែរ​១០០​ភាគរយ មិន​អ​សីលធម៌ និង​មិនអាក្រក់​ឈាមខ្មៅ បែប​នេះ​ឡើយ ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ថ្លែង​ថា កុមារ​នេះ ជា​កូន​បុគ្គលិក​របស់​លោក ហើយ​កុមារ​នេះ លួច​ទៅ​ធ្វើ​ជាងសំណង់​ទាំង​ខ្លួនឯង អាយុ​ទើបតែ​១៤​ឆ្នាំ ដោយ​ជីវភាព​គ្រួសារ​ក្រីក្រ ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន បន្ត​ថា ថ្ងៃ​ទី​០៨ ខែសីហា​នេះ ក្មេង​ជួប​គ្រោះថ្នាក់​ចរាចរណ៍ តាំងពី​ថ្ងៃ​មេឃ នៅ​មាន​ពន្លឺ​ថ្ងៃ និង​ត្រូវ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព ម្លិះ ដង្កោ ស្ថិត​នៅ​ផ្លូវ​២១៧ ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ រង​គ្រោះ​ម្នាក់ ក្នុង​ចំណោម​២​នាក់ បាន​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ នៅ​សល់​តែ​កុមារ​ម្នាក់​នេះ រង​របួសធ្ងន់ ដែល​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ ប៉ុ​ន្ទែ​មន្ទីរ​ពហុ​ព្យាបាល​នេះ មិន​ព្រម​បញ្ជូន​កុមារ​នោះ​ចេញ​ឡើយ ដោយសារ​ម្តាយ​ជន​រង​គ្រោះ ពុំ​មាន​ប្រាក់​បង់គ្រប់​ចំនួន ៤២០​ដុល្លារ​អា​មេ​រិ​ក តាម​ការ​ចេញ​វិ​ក័យ​ប័ត្រ ម្តាយ​ក្មេង​រង​គ្រោះ​សំពះ​អង្វរ​សុំ​បង់ ២០០​ដុល្លារ ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន អោយ​ដឹង​ទៀត​ថា ឳ​ពុក​ក្មេង​នោះ​ជា​បុគ្គលិក បើក​គ្រឿងចក្រ​ធ្វើការ​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ដែល​បច្ចុប្បន្ន​ឳ​ពុក​កំពុង​ជាប់​ភារកិច្ច ជួយ​ធ្វើ​ប្រឡាយ និង​ធ្វើ​ផ្លូវ ជូន​ប្រជាជន​នៅ​ឃុំ​ទឹកថ្លា ខេត្តព្រៃវែង ដែល​មិន​គិត​ប្រាក់​សូ​ម្បី​មួយ​រៀល ។

ឧត្តមសេនីយ៍ទោ ឈឿ​ន ប៊ុ​ន​ឆ​ន ចោទ​ជា​សំណួរ​ថា ឯណា​ទៅ​សីលធម៌​សង្គម ដោយសារ​តែ​លុយ ២២០​ដុល្លារ សុខចិត្ត​ទុក​ឲ្យ​ក្មេង​ស្លាប់​ឬ ? លោក​ឈឿ​ន ប៊ុ​ន​ឆ​ន ទើបតែ​ទទួល​បាន​ព័ត៌មាន ពិតជា​ហួសចិត្ត​នឹង​ម្ចាស់​ពេទ្យ​នោះ​ណាស់ តែ​លោក​ជឿ​ថា ប្រហែល​ពួក​គាត់​ជា​កូនកាត់ ពីព្រោះ​បើ​ជនជាតិ​ខ្មែរ​ពិតប្រាកដ មិនអាក្រក់​ឈាមខ្មៅ​យ៉ាងនោះ​ទេ ។ ម្យ៉ាង​លោក ក៏​ឆ្ងល់​នឹង​តម្លៃ​លើ​វិ​ក័យ​ប័ត្រ​នេះ​ផង​ដែរ ?

លោក ឈឿ​ន ប៊ុ​ន​ឆ​ន បន្ថែម​ថា អ្នកក្រ​ជួប​ទុក្ខ រង​ចាំតែ​ស្លាប់​ទៅ​… នេះ​ហើយ​ផ្នែក​មួយ​ជា​ដំបៅ នៃ​សង្គម យើង​សព្វថ្ងៃ​.. ។

សូម​ជម្រាប​ថា កាលពី​អំឡុង​ឆ្នាំ​២០១៦ លោក ឈឿ​ន ប៊ុ​ន​ឆ​ន ជា​អតីត​អធិការ​ស្រុក​កោះធំ មាន​ស្នាដៃ​ដឹកនាំ​កម្លាំង​ឆ្មក់​បង្ក្រាប​ជនជាតិ​យួន​ចូល​មក​នេសាទ​ខុសច្បាប់ កាលនោះ​ធ្វើ​អោយ​មហាជន​ជា​ច្រើន​មានការ​គាំទ្រ​យ៉ាង​ខ្លាំង ។ ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ត្រូវ​បាន​ថ្នាក់លើ​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ រហូត​មក​ដល់​ពេល​នេះ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com