ទាន់ហេតុការណ៍
ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនដឹកនាំកម្លាំងជំនាញប្រជ្រុំស្តីពីការរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់អគារសេនាធិការដ្ឋានថ្មី - ប្រធានកិត្តិយសសមាគមនារីខេត្តអញ្ជើញចូលរួមពិធីកាន់បណ្ឌិទីមួយនៅវត្តត្រពាំងរពៅ - ចែកបណ្ណកម្មសទ្ធដីធ្លីក្នុងខេត្តកំពតបានជាង៦០ម៉ឺនក្បាលដីស្មើនឹង៩៧ភាគរយ - នាំកូនទៅស្រែនិងឱ្យចំណីត្រីត្រូវខ្យល់បោកបក់លិចទូកបណ្តាលឱ្យស្លាប់កូនប្រុសទាំងពីនាក់ - ប្រកាសដាក់ឱ្យប្រើប្រាស់នូវអគារនិងសមិទ្ធផលនានារបស់មូលដ្ឋានកងរាជអាវុធក្រុងច្បារមន - នគរបាលរាជធានីភ្នំេញបង្ហាយមុខសញ្ញាក្រុមជនសង្ស័យចំនួន២២នាក់ពាក់ព័ន្ធករណីប្លន់យកម៉ូតូ - ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុនអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រីរ័ត្នភ័ក្ត្រាសម្រាកឆ្លងទន្លេ - ឃាត់ខ្លួនក្រុមជនសង្ស័មួយក្រុមពាក់ព័ន្ធថាបានប្លន់ម៉ូតូពីភូមិសាស្ត្រផ្សេងគ្នាក្នុងខេត្តកំពង់ស្ពឺ - មនុស្សជាង៨០០នាក់បានស្លាប់និងជាង២ពាក់នាក់រងរបួសបន្ទាប់ពីមានគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន - ‎ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយ ក្រុមគ្រួសារកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ចំនួន ៧២៨គ្រួសារ
0

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចការងារប្រវត្តិសាស្រ្តយោធា

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំពង្រឹងតួនាទីភារកិច្ចការងារប្រវត្តិសាស្រ្តយោធា

(កំពង់ធំ)÷ ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់ឯកឧត្ដម នាយឧត្ដមសេនីយ៍ ណឹម​ សុវត្ថិ ទីប្រឹក្សាពិសេសសម្ដេចពិជ័យសេនា ទៀ បាញ់ អគ្គនាយកនៃអគ្គនាយកដ្ឋាន នយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាសាងសង់វិមានឈ្នះឈ្នះ។  នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំកិច្ចប្រជុំណែនាំនិងប្រគល់ភារកិច្ចជូនថ្នាក់ដឹកនាំ ស្ថាប័នពាក់ព័ន្ធ និងមេបញ្ជាការគ្រប់កងឯកភាពចំណុះនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីពង្រឹងតួនាទីក្នុងការអនុវត្តភារកិច្ចការងារប្រវត្តិសាស្រ្តយោធា ដែលថ្នាក់លើបានប្រគល់ជូន ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្ត កំពង់ធំ។

ឧត្តមសេនីយ៍ត្រី ង៉ាង ស មេបញ្ជាការរងទទួលបន្ទុកការងារអប់រំចិត្តសាស្ត្រ និងប្រវត្តិសាស្រ្តយោធា បានឡើងរាយការណ៍អំពីផែនការមួយចំនួន ដែលបានទទួលពីថ្នាក់លើ និងលទ្ធផលការងារសំខាន់ៗ ដែលក្រុមការងារប្រវត្តិសាស្ត្រយោធានៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុវត្តបានកន្លងមក ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណ និងថ្លែងនូវការកោត សរសើរចំពោះក្រុមការងារប្រវត្តិសាស្ត្រយោធា និងមេបញ្ជាការគ្រប់កងឯកភាព ដែលបានអនុវត្តន៍ល្អក្នុងភារកិច្ចការងារប្រវត្តិសាស្ត្រយោធា ដោយបានចងក្រងទុកនូវបទពិសោធន៍ឆាកប្រយុទ្ធវាយលុក វាយការពារទីតាំង ព្រមទាំងប្រវត្តិស្នាដៃសំខាន់ៗក្នុងសម័យសង្គ្រាមកន្លងមក នៅខេត្តកំពង់ធំ ព្រោះទីតាំងខេត្តកំពង់ធំក្នុងសម័យសង្គ្រាមកន្លងមក ជាតំបន់ប្រយុទ្ធប្ដូរផ្ដាច់រវាងកងទ័ពរដ្ឋាភិបាលនិងកងទ័ពឧទ្ទាមក្រៅច្បាប់ ។

ឧត្ដមសេនីយ៍​ទោសោម​ ស៊ុន​ បាន​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយ​ចំនួន​ដល់ក្រុម​ការងារ​ប្រវត្តិសាស្ត្រ​យោធា​ និង​មេប ញ្ជាការ​គ្រប់​កងឯកភាព​ត្រូវ​អនុវត្តន៍​តាម​ភារកិច្ច​រៀងៗ​ខ្លួន​ឲ្យ​ទទួល​បាន​ជោគជ័យ​តាម​ផែនការ​ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ ។ នៅក្នុងឱកាសនេះផងដែរ​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ក៏បានបញ្ជាក់ថា អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានកសាងសារមន្ទីរប្រវត្តិ សាស្ត្រយោធាមួយខ្នងសម្រាប់តម្កល់ទុកឯកសារផ្សេងៗ និងសម្ភារៈ បរិក្ខារនានានៃប្រវត្តិសាស្រ្តយោធាក្នុងសម័យសង្គ្រាម និងបានរៀបចំកែលម្អសោភ័ណភាពវិមានរំលឹកគុណ និងផ្នូរសពយុទ្ធជនពលី ដើម្បីគោរពវិញ្ញាណក្ខ័ន្ធជាការដឹងគុណចំពោះវីរភាពកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិនិងមាតុភូមិកម្ពុជា ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com