ទាន់ហេតុការណ៍
ភ្ញៀវទេសចរណ៍មកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្រ្កាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ មានចំនួនសរុបប្រមាណ ១,៧១២,០០០នាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយ:ពេលបីថ្ងៃក្នុងភូមិសាស្ត្រខេត្តតាកែវទទួលបានភ្ញៀវទេសចរណ៍មកលេងសប្បាយលំហែកម្សាន្តប្រមាណជិត២លាននាក់ - ព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីនៅខេត្តកំពង់ស្ពឺថ្ងៃទី១ទទួលបានភ្ញៀវទេសចរណ៍ប្រមាណជាង៣៥ម៉ឺននាក់ - ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សេ្តចយាងជាព្រះរាជាធិបតីភាពព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជានៅបរិវេណប្រាសាទអង្គរវត្ត - អជ្ញាធរសម្រចកាយបើកមុខលូបង្អែរចរន្តទឹកបញ្ចៀសការលិចលង់សាលារៀននិងក្លិនស្អុយប៉ះពាល់ដល់បរិស្ថាន - អាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនមនុស្សចំនួនបីនាក់នៅស្រុកសំរោងទង - សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថាប្រហែលពីរសប្តាហ៍ទៀតប្រធានាធិបតី ស៊ី ជីងពីងមកទស្សនកិច្ចនៅកម្ពុជា - វិទ្យាល័យកំពង់ស្ពឺពិរព័រណ៍ស្នាដៃសិស្សនិងសង្ក្រានឆ្នាំថ្មី - សម្តេចធិបតី: រាជរដ្ឋាភិបាលត្រៀម គោលនយោបាយលើកទឹកចិត្តពិសេស សម្រាប់អ្នកវិនិយោគខ្សែច្រវាក់ផលិតកម្មគ្រឿងបង្គុំឬផលិតផលសម្រេចក្នុងស្រុក - ថវិកាគោលនយោបាយរាជរដ្ឋាភិបាលតាមរយ:ក្រសួងការពារជាតិបើកផ្តល់ជូនយោធិនចូលនិវត្តន៍ - ខឹងគេមិនហៅផឹកស្រារកាប់បុរសម្នាក់ស្លាប់ - បាតុភូតរន្ទះបាញ់ ប្រហារមនុស្សចាស់ក្មេង៣នាក់ស្លាប់និងរបួសធ្ងន់ចំនួន២នាក់ - អភិបាលខេត្តតាកែវ ប្ដេជ្ញាបន្ដសហការជាមួយអាជ្ញាធរខេត្តអានយ៉ាង រួមគ្នាទប់ស្កាត់រាល់បទល្មើសឆ្លងដែននានា - លោក​ ម៉េ​ង​ ស្រ៊ុន​​ មេបញ្ជាការ​​​​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams ) អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល​​​​​ និងពង្រឹង​ការស្រាវជ្រាវ​ការបង្ក្រាបបទល្មើស ព័ត៌មានសន្តិសុខ​នៅមូលដ្ឋានក្រុង-ស្រុកទាំង៩ - ឯកឧត្តម មីន មករា និងឯកឧត្តម ស៊ិន វិរៈ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ - នាយឧត្តមសេនីយ៍ សៅ សុខា  អញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គ្រោងចំណាយថវិកាសរុបប្រមាណ៤លានដុល្លារ សហរដ្ឋអាមេរិក - ឃាត់ខ្លួនជនជាតិចិនចំនួន៣០៦នាក់នៅក្នុងកាស៊ីណូ(យីហោលឹមហេង)ក្នុងភូមិសាស្ត្រច្រកជាំ ស្រុកអន្លង់វែង - បង្ក្រាបបារីគេចពន្ធឆ្លងឆ្លងដែននៅស្រុកកំរៀងប្រមាណជាង៦០ប៊ិច - លោកស្រី Angelina Jolie ប្តេជ្ញាចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏អស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា ទៅកាន់ពិភពលោក ស្របតាមទិសស្លោក ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់! - សេចក្តីបំភ្លឺជុំវិញករណីផ្សព្វផ្សាយលោកកាន់គឹមសួរ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
0

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្តនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រ នៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ 

(កំពង់ធំ)÷ នៅថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្ទោង និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសហការី បានបន្តនាំយកអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចំនួន១០គ្រួសារ នៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា ។​

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញ​ទៅចាក់វ៉ាក់សាំងការពារជីវិតពីមេរោគកូវីដ-១៩ ដូសទី៤និងដូសទី៥ ដែល​ជាដូសជំរុញ​ឲ្យ​បាន​គ្រប់​ៗគ្នា​នៅតាមមណ្ឌលសុខភាពឬនៅតាមទីកន្លែងដែលភ្នាក់ងារសុខាភិបាលបានកំណត់​ និងត្រូវអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តនូវវិធានការបីការពារ​និងបីកុំ របស់សម្តេចតេជោ ហ៊ុន សែន ដើម្បី​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​ដំណើរ​ប្រក្រតី​ភាពឡេីងវិញ​លើ​គ្រប់​វិស័យ​ ។​

ឆ្លៀតក្នុងឱកាសនេះដែរ​ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ហើយបានបោះឆ្នោតគាំទ្របេក្ខជនក្រុមប្រឹក្សាឃុំ បន្ទាយ​ស្ទោង​ ដែលខ្លួនស្រឡាញ់ខ្កួនពេញចិត្ត ដើម្បីបន្តថែក្សាសុខសន្តិភាព​ និង​ការអភិវឌ្ឃភូមុិ ឃុំ នៅមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ​យ៉ាង​ត្រចះត្រចង់​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភ​ជូន​គាត់​ដោយក្នុងមួយគ្រួសារទទួលបាននូវ ៖ អង្ករចំនួន២៥គីឡូក្រាម មីចំនួន១កេស ត្រីខចំនួន១យួរ និង ទឹកត្រីចំនួន​១យួរ ផងដែរ ។

អាជ្ញាធរដែនដី និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ដែលជានិច្ច​ជា​កាលតែងតែ​ផ្សាភ្ជាប់​ពីសុខទុក្ខ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ និង​បានដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ទាន់ពេលវេលា និងសូមគោរពជូនពរថ្នាក់ដឹកនាំក្រុមការងារទាំងអស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News» ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 015 33 65 05 | 071 359 2222 សូមអរគុណ ! ឬ Whatsapp : 012 913171 Telegram : 012 913171»

©២០១៨ រក្សាសិទ្ធិ ដោយ «សារព័ត៌មាន អំណាចព័ត៌មាន | Amnach Pormean News»

សហការផ្តល់ព័ត៌មាន៖ 015 33 65 05 | 071 359 2222 | Whatsapp : 012 913171 ឬ Telegram : 012 913171 | អ៊ីម៉ែល ៖ mailtobot168@gmail.com