ក្បែរលិចទៀតហើយ
ខេត្តព្រះសីហនុ៖ គិតត្រឹមវេលាម៉ោង ១១:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ស្ថានភាពកំពស់ទឹក នៅស្ពានស្ទឹងសំរោង ចំណុចចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទឹកឡេីងមានកំពស់ ៥,២០ម៉ែត្រ ពីបាត ស្ទឹង ។
តាមការសន្និដ្ឋាន សភាពទឹកឡេីងដល់កំពស់ ៥,៦០ម៉ែត្រ ទៅ ៥,៧០ម៉ែត្រ និងត្រូវប្រកាសអាសន្ន។
កម្លាំងកងរាជអាវុធហត្ថ ស្រុកកំពង់ សីលា ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សួន ធា មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា ដឹកនាំដោយលោក សៅ បុរីវឌ្ឍនៈ អភិបាលស្រុកកំពង់ សីលា ចុះពិនិត្យស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងចំណុចភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅចំនួន៤២ខ្នងផ្ទះ ក្នុងនោះរង គ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៧ ខ្នងផ្ទះ (ពុំមានរងគ្រោះដល់អាយុជីវិតមនុស្ស រឺសត្វពាហនៈឡេីយ )។